មហាជនគ្រប់រូបដែលតាមដានកម្មវិធី Cambodia Idol មានការសោកស្ដាយជាខ្លាំងចំពោះលទ្ធផលរបស់បេក្ខជន ទុំ សុវត្ថិ ដែលមិនអាចឈានដល់វគ្គបន្តបន្ទាប់នៃកម្មវិធីនេះបាន។ ដោយឃើញពីទឹកដមសម្លេង និងក្តីអាណិត ឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសស្វែងរកផ្តល់ជាជំនួយដល់បេក្ខជន ទុំ សុវត្ថិ។
ដោយឡែកលោក ខាន់ ជែមស៌ ក៏បានបង្ហោះសារនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកថា "មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្ត💪ទោះបីជាប្អូនធ្លាក់តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទិកចិត្តប្អូន បងនឹងផលិតបទចម្រៀង original song ជូនប្អូនមួយបទនិងចេញMVជូនប្អូនមានបងប្អូនសូមទនាក់ទំនងមកបងនេះជា លេខ telegram 010222168បង។"
ក្រោយពីការបង្ហោះរបស់លោក ឧកញ៉ា ខេមរៈ សិរីមន្ត និងលោកខាន់ ជែមស៌ មហាជនមានការសាទរ និងគាំទ្រ ហើយសង្ឃឹមថាបេក្ខជន ទុំ សុវត្ថិ នឹងអាចបញ្ចេញសមត្ថភាពពិសេសរបស់ខ្លួនបាន៕