អត្ថប្រយោជន៍ដ៏មហិមារបស់ខ្ទឹមបារាំង ជួយដល់សុខភាពរាងកាយ!

ខ្ទឹមបារាំង​ជាទូទៅ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​គ្រឿង សម្រាប់​ដាក់​ឲ្យ​អាហារ​មាន​ឱជារស​ឈ្ងុយ​ឆ្ងាញ់ ខណៈ​អ្នក​ខ្លះ​ចូលចិត្ត​វា និង​អ្នក​ខ្លះ​ទៀត​មិន​ចូលចិត្ត​វា ។ ខ្ទឹមបារាំង​មិនមែន​ត្រឹមតែ​ធ្វើ​ឲ្យ​អាហារ​កាន់​តែ​មាន​ឱជារស​នោះ​ទេ តែ​វា​ក៏​ជា​បន្លែ​ដែល​ធ្វើ​ឲ្យ​អ្នក កាន់​តែ​មាន​សុខភាព​ល្អ​ផង​ដែរ។ ថ្ងៃនេះខ្ញុំនឹងលើកពីគុណសម្បត្តិរបស់វាមកជូនលោកអ្នកអោយបានដឹង ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ខ្ទឹមបារាំងទាំង១០យ៉ាង៖

១. កម្ចាត់​ជាតិពុល ៖ ទទួល​ទាន​ខ្ទឹមបារាំង​ឆៅ នឹង​ជួយ​កម្ចាត់​ជាតិពុល ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ចេញ​ពី​ក្នុង​ខ្លួន​របស់​អ្នក។

41907781_549003152221667_1094354316946309120_n

 

២. ព្យាបាល​មុន ៖ ចំពោះ​មុន​កើត​ចេញ​មុនពេល​ជិត​មក​រដូវ នោះ​ទឹក​ខ្ទឹមបារាំង​ជា​ថ្នាំលាប​មួយ ជួយ​ធ្វើ​ឲ្យ​មុន​រាប​យ៉ាង​លឿន​។ សមាសធាតុ​ស្ពាន់ធ័រក្នុង​ខ្ទឹមបារាំង ពុំ​ត្រឹមតែ​ជួយ​ប្រឆាំង​បាក់តេរី យ៉ាង​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ តែអាច​ទប់ស្កាត់​ស្នាម​មុន ត្រូវ​ឆ្លង​មេរោគ​។ អ្នក​ជំនាញណែនាំអោយ​ប្រើ​ទឹក​ខ្ទឹមបារាំង លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ និង​បន្តក់​ទៅ​លើ​មុន ក្រោយ​ពេលអ្នក​លាងមុខ​ស្អាត​។

៣. បំបាត់​ជំងឺ​គ្រុន ៖ ការ​ទទួល​ទាន​ខ្ទឹមបារាំង មិនមែន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ តែប្រសិន​បើ​អ្នក​​មាន​ជំងឺ​គ្រុន​ជា​រឿយៗសូម​យក​ខ្ទឹមបារាំង​មួយ​ចំណិត ដាក់​នៅ​ក្នុង​ស្រោមជើង​របស់​អ្នក រួច​ពាក់​វា​ពេលចូលគេង។ នេះ​គឺ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន​របស់​អ្នក អ្នក​មិន​ចាំបាច់​ទទួល​ទាន​ថ្នាំពេទ្យ​ឡើយ។

៤.ប្រឆាំង​ទប់ទល់​មហារីក ៖ អ្នក​អាច​បន្ថែម​ខ្ទឹមបារាំង​ទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ វាដូច​ជា​អាវុធ​ជួយ​សរីរាង្គ​បង្ការ​ប្រឆាំងនឹង​ជំងឺមហារីក​ ការ​ស្រាវជ្រាវ​ច្រើន​បង្ហាញ​ថា សមាសធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំងក្លា ក្នុង​ខ្ទឹមបារាំង ជួយ​រារាំង​ការ​កកើត​រ៉ា​ឌី​កាល់​សេរី​ ដែលជាមូលហេតុ​បង្ក​ជា​កោសិកា​មហារីក​។

៥. ​ព្យាបាល​ជំងឺ​បេះដូង​ ៖ ខ្ទឹម​បារាំង ជួយធ្វើអោយ​ស​សៃឈាម​ស្តើង ការពារ​មិន​អោយ​កោសិកា​គ្រាប់​ឈាម​ក្រហម បង្កើត​ជា​ដុំ​កំណ​កបាន​។ ការកកស្ទះ​ទាំងនេះ អាច​ធ្វើ​អោយ​បេះ​ដូង​អ្នកកើតមាន​នូវ​ភាព​មិន​ប្រក្រតី ឬ មាន​​ជំងឺ​ស​សៃឈាម​បេះដូងបាន​។​

៦. ទប់ស្កាត់​ជំងឺរបេង ៖ ថ្វី​ត្បិត​វេជ្ជសាស្ត្រ​ទំនើប ក៏មាន​វិធី​ព្យាបាល​ជំងឺរបេង តែ​ខ្ទឹមបារាំង​នៅ​តែ​ត្រូវ​បាន​ចាត់ទុកជា​វិធី​បូរាណ​មួយ ជួយ​បង្ការ​ជំងឺរបេង​យ៉ាង​ប្រសិទ្ធភាព​បំផុត​។ តាម​ពួក​អ្នក​វិទ្យាសាស្ត្រនោះ​ដើម្បី​បង្ការ​ជំងឺរបេង យើង​គួរ​បំពេញបន្ថែម​ទឹក​ខ្ទឹមបារាំង​ពី ១ ទៅ ២ មើម ទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​។

៧. ​បន្សាបជាតិ​ពិស​របស់​សត្វល្អិត​ ៖ ទឹក​ខ្ទឹម​បារាំង អាចជួយបន្ថយ​នូវ​ការឈឺចាប់ ដែល​កើតមាន​ដោយសារ​ឃ្មុំ​ទិច ឬដោយ សត្វល្អិតផ្សេងៗ អ្នកអាចយកទឹក​ខ្ទឹមបារាំង​ស្រស់ និង ល្បាយ​របស់​វា ​លាប​នៅលើ​ផ្នែក​ខាងក្រៅ ​។

៨.ជួយ​អ្នកជំងឺ​ទឹកនោមផ្អែម​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ៖ ខ្ទឹមបារាំង​មានផ្ទុក​សមាសធាតុ allyl propyl disulphide (PADS)​ ការ​ស្រាវជ្រាវ​ក៏បាន​បញ្ជាក់ផងដែរ​ថា សមាសធាតុ​នេះ នៅ​ក្នុង​ខ្ទឹមបារាំង​ល្អ​បំផុត សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ជាក់ស្តែង គឺ​ក្រោយ​ពេល​ទទួលទាន​ខ្ទឹមបារាំង នោះ​បរិមាណ​ស្ករ​គ្លុយកូស​ក្នុង​ឈាម នឹង​ថយ​ចុះ​លឿន ទន្ទឹម​នោះ​ពួក​អ្នក​ស្រាវជ្រាវ​ក៏​វាស់​បាន​បរិមាណ​អាំង​ស៊ុ​យ​លី​ន កើនឡើង​យ៉ាងច្រើន​៕​

៩.ព្យាបាល​អង្គែ ៖ ខ្ទឹមបារាំង​មាន​សមាសធាតុ​ស្ពាន់ធ័រ ទឹកខ្ទឹមបារាំង១​កែវ អាច​ព្យាបាល​អាការៈស្បែកក្បាលមានអង្គែបាន​។ អ្នក​អាច​ប្រើ​ទឹក​ខ្ទឹមបារាំង​ម៉ាស្សា​ស្បែក​ក្បាល​ពី ១៥ ទៅ ២០ នាទីរួច​លាង​សម្អាត​ជាមួយ​ទឹក​ឧ​ណ្ឌ​ៗ រួច​កក់សក់​ធម្មតា​។

Xonion Benefits 21.10.17 2.jpg.pagespeed.ic_.iH0krVbgSN 700x320

 

១០.​ជំរុញអារម្មណ៍​ផ្លូវភេទ ៖ ខ្ទឹម​បារាំង ត្រូវបាន​គេរកឃើញថា វា​អាច​ជួយ​ដល់​ការ បង្កើន​នូវ ចំណង់​ផ្លូវភេទ​របស់​អ្នក​។ វីធីប្រើប្រាស់ អ្នកអាច​ប្រើ​ទឹក​ខ្ទឹមបារាំង ១​ស្លាបព្រា​បាយ​លាយ​ជាមួយ នឹង ទឹក​ខ្ញី​១​ស្លាបព្រា​ពេញរួច​ទទួលទាន​វា​ពីរដង ក្នុង​មួយ​ថ្ងៃ ដើម្បី​បង្កើន​នូវ ចំណង់​ផ្លូវភេទ របស់​អ្នក ។​

 

 

ប្រភព៖​ Lifehack