ជ្រើសរើសសន្លឹកបៀរ​មួយ ដើម្បី​ដឹង​ថា តើ​អ្នក​ត្រូវ​ដើរ​ចេញ​ពី​រឿង​អាក្រក់​អ្វី​ក្នុង​ជីវិត?

មាន​រឿងរ៉ាវ​មួយ​ចំនួន​ដែល​វា​ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​កើត​ឡើង​មក​លើ​រូប​យើង ដោយ​ខ្លះ​ក៏​ជា​រឿង​ល្អ​ទៅ ខ្លះ​ជា​រឿង​មិន​ល្អ សម្រាប់​ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ។

យ៉ាង​ណា​យើង​ខ្លួន​ឯង​ក៏​អាច​ក្លាយ​ជា​អ្នក​កំណត់ ជា​អ្នក​គូសវៀស​ផ្លូវ​ដែល​ត្រូវ​ដើរ​ទាំង​អស់​នោះ​បាន​ដែរ បើ​ដឹង​ថា​ការ​ពិត​វា​ជា​បញ្ហា​ដែល​យើង​ត្រូវ​តែ​ប្រឈម​ជា​ចាំ​បាច់​ក៏​ដោយ។ ចូរ​ជ្រើសរើស​រូបភាព​មួយ ដើម្បី​ដឹង​ថា​អ្នក​ត្រូវ​ចាកចេញ​ពី​រឿង​អាក្រក់​អ្វី ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ជីវិត​ល្អ​ប្រសើរ​ឡើង​វិញ៖

សន្លឹកបៀរទី ១

1

បំភ្លេច​ចោល​ទំនាក់ទំនង​ដែល​មិន​ល្អ​ពី​មុន​មក។ ដោយសារ​តែ​អ្នក​ធ្លាប់​ត្រូវ​បាន​គេ​​បោះបង់ ធ្លាប់​ទទួល​រង​អារម្មណ៍​ឯកោ អ្នក​ក៏​ចាប់​ផ្តើម​ស្អប់​មនុស្ស​ផែនដី ហើយ​គិត​ថា​បុរស​ឬ​នារី​នោះ នឹង​មិន​ល្អ​នោះ​ទេ ពោល​សុទ្ធ​តែ​ជា​មនុស្ស​ដែល​អាក្រក់​ដូច​គ្នា។

អ្នក​ធ្វើ​បែប​នេះ ហាក់​កំពុង​បិទ​ផ្លូវ​ខ្លួន​ឯង ហើយ​មើល​ឃើញ​មនុស្ស​ល្អ​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់។ ដល់​ពេល​ដែល​អ្នក​ត្រូវ​កែតម្រូវ​ហើយ អ្នក​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង​វិញ ហើយ​ផ្តោត​ទៅ​លើ​នរណា​ម្នាក់​សារ​ជា​ថ្មី ដោយ​ត្រូវ​ចាំ​ថា មនុស្ស​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។

សន្លឹកបៀរទី ២

បញ្ឈប់​ការ​សង្ស័យ ការ​មិន​ជឿជាក់​លើ​ខ្លួន​ឯង ព្រោះ​វា​កំពុង​បំផ្លាញ​គោលដៅ​របស់​អ្នក។ អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឆ្លង​កាត់​រឿងរ៉ាវ​លំបាក​ជា​ច្រើន ហើយ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ហ្នឹង​ហើយ​ជា​អ្នក​សម្លាប់​ខ្លួន​ឯង។

2

ដោយសារ​តែ​អ្នក​មិន​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង អ្នក​សម្រេច​ចិត្ត​ដោយ​មាន​ភាព​ស្ទាក់ស្ទើរ នាំ​ឲ្យ​ស្ថានភាព​ខ្លះ វា​ក្លាយ​ជា​ការ​សម្រេច​ចិត្ត។ ដល់​ពេល​ដែល​អ្នក​ត្រូវ​ផ្លាស់ប្តូរ​ចំណុច​ហ្នឹង​ហើយ ចូរ​ធ្វើ​ការ​វិភាគ និង​គិត​ឲ្យ​បាន​ល្អិតល្អន់ ហើយ​ត្រូវ​ចាំ​ថា ខ្លួន​ឯង​ជា​ទំនួល​ខុស​ត្រូវ​ខ្លួន​ឯង ហើយ​កុំ​ពឹងផ្អែក​លើ​គំនិត​យោបល់​អ្នក​ដទៃ​ខ្លាំង​ជាង​ខ្លួន​ឯង។

សន្លឹកបៀរទី ៣

អ្នក​ប្រហែល​ធ្លាប់​ទទួល​បាន​ការ​បោកបញ្ឆោត ឬ​ការ​កុហក​បោកប្រាស់​ពី​នរណា​ម្នាក់ មិន​ថា​តែ​ក្នុង​អាជីព​ការងារ ឬ​អាជីវកម្ម​មួយ​ចំនួន។ ហេតុ​នេះ​វា​បាន​ធ្វើ​ឲ្យ​អ្នក​រាងចាល ឲ្យ​អ្នក​ដក​ខ្លួន​ឆ្ងាយ​ពី​មនុស្ស​ជា​ច្រើន ហើយ​អ្នក​បែរ​ជា​លែង​ទុក​ចិត្ត​នរណា​ទាំង​អស់។

3

តាម​ពិត​ទៅ​ការ​បន្ត​ការ​គិត​បែប​នេះ មិន​ជា​រឿង​ត្រឹមត្រូវ​ឡើយ ព្រោះ​មនុស្ស​ខ្លះ​គេ​មាន​គោលជំហរ​ចង់​សហការ ចង់​ចូលរួម​ជាមួយ​អ្នក​ពិត​ប្រាកដ អ៊ីចឹង​ចូរ​បើក​ចិត្ត ៥០ ភាគរយ ចាប់ផ្តើម​ជឿ​ទុក​ចិត្ត​ទៅ​លើ​មនុស្ស​សារ​ជា​ថ្មី នោះ​អ្នក​នឹង​ឃើញ​ពន្លឺ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ជីវិត រួច​ចាត់​ទុក​រឿង​កន្លង​មក​ត្រឹម​ជា​មេរៀន​ទៅ​ចុះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក