ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយរូប Vanny Seven បានបង្ហោះសរសើរដល់លោកគ្រូពេទ្យវ័យក្មេងម្នាក់ដែលគាត់បានជួយសង្គ្រោះជនអនថាម្នាក់ដែលមានសតិមិនពេញលេញ មានរបួសត្រង់ជើងធ្ងន់ធ្ងរ។ លោកគ្រូពេទ្យបានជួយលាងរហួស លាបថ្នាំ និងរុំរបួស និងជួយកោសក់ហើយផ្តល់ជូនខោអាវដោយមិនគិតប្រាក់។
ខាងក្រោមជាអត្ថន័យទាំងស្រុងដែលគណនីនេះបានបង្ហោះ៖
ពេទ្យមួយចំនួនធំនិងគួររៀនយកគំរូដ៍ល្អតាមលោកគ្រូពេទ្យវ័យក្មេងម្នាក់នេះផង កុំគិតតែពីលុយៗមានលុយបានមើលអ្នកជំងឺ អ្នកជំងឺណាអត់លុយអត់ខ្វល់ អត់ខ្ចីមើលទេ សូមកុំរើសអើងអ្នកអត់ក្រខ្សត់អី គួររៀនយកគំរូតាមលោកគ្រូរពេទ្យវ័យក្មេងនិងខ្លះទៅ។មន្ទីពេទ្យបង្អែកជីភូ ថ្ងៃពុធ ទី ១២ ខែធ្នូ ឆ្នាំ ២០១៨ ៖ ក្រុមគ្រូពេទ្យមន្ទីពេទ្យបង្អែកជីភូបានជួយសង្គ្រោះជនអនាថានិងមានបញ្ហាសតិអារម្មណ៏ ដែលមានរបួសត្រង់ប្រអប់ជើង ដូចជា លាងរុំរបួស និងបានជួយកោរសក់ ក៏ដូចជាផ្តល់នូវខោអាវ និងសំអាតខ្លួនប្រាណជូនគាត់។ សូមអរគុណ