តើអ្នកជាមនុស្សបែបណា? រើសផ្កាមួយក្នុងចំណោមផ្កាទាំង៤ដើម្បីស្គាល់ខ្លួនឯងឲ្យកាន់តែច្បាស់និងដឹងពីឧបសគ្គដែលអ្នកត្រូវជម្នះ

ផ្កាគឺជារុក្ខជាតិម្យ៉ាងដែលធ្វើឲ្យយើងសប្បាយរីករាយ រំជើបរំជួលនិងពោរពេញទៅដោយសេចក្តីស្រលាញ់។

បើយោងតាមចិត្តសាស្ត្រ វាថែមទាំងបង្ហាញឲ្យឃើញនូវអ្វីដែលសំខាន់នៅក្នុងជីវិតអ្នក អ្វីដែលអ្នកប្រាថ្នាចង់បាននិងអត្តចរិតពិតរបស់អ្នក។

Pick A Flower And Learn More About You Your Main Challenge

១. ផ្កាម្លិះ (ស្មោះត្រង់)

ប្រសិនបើអ្នករើសផ្កាម្លិះ អ្នកគឺជាមនុស្សទៀងត្រង់ មិនបាតដៃខ្នងដៃហើយពូកែយកអាសារអ្នកដ៏ទៃណាស់។ អ្នកឆាប់ជឿទុកចិត្តលើអ្នកដ៏ទៃ ប៉ុន្តែប្រសិនបើនរណាម្នាក់ធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តហើយ អ្នកនឹងគ្មានថ្ងៃទុកចិត្តលើម្នាក់នោះដូចមុនទេ។

Jasmine Flower White Flower White

២. ផ្កាអ័រគីដេ (រមទម្យ)

ប្រសិនបើអ្នករើសផ្កាអ័រគីដេ អ្នកគឺជាមនុស្សដែលងាយសម្របខ្លួនទៅនឹងអ្វីថ្មី ចិត្តល្អ តែងជួយអ្នកដ៏ទៃក្នុងគ្រាលំបាកនិងតែងលើកទឹកចិត្តមនុស្សដែលនៅជុំវិញខ្លួនជានិច្ច។ ម្យ៉ាងទៀត អ្នកគួរបើកចិត្តទូលាយក្នុងការទទួលយកអ្វីដែលជាការពិត ជាជាងការគេចវេះពីឧបសគ្គមួយនោះ។

Hero Orchid Meanings 720x479

៣. ផ្កាកូឡាប (ក្លាហាន)

ប្រសិនបើអ្នករើសយកផ្កាកូឡាប អ្នកគឺជាមនុស្សដែលមានចក្ខុវិស័យខ្ពស់ រឹងមាំនិងមិនងាយចុះចាញ់នោះទេ។ ដើម្បីសម្រេចបាននូវបំណងប្រាថ្នាដែលអ្នកប៉ង អ្នកត្រូវមានការប្តេជ្ញាចិត្តខ្ពស់និងតស៊ូ មិនត្រូវរាថយនោះឡើយ។

Elle_006

៤. ផ្កាឈូករ័ត្ន (ថាមពល)

ប្រសិនបើអ្នករើសយកផ្កាឈូករ័ត្ន អ្នកគឺជាមនុស្សដែលពោរពេញទៅដោយថាមពល សុទិដ្ធិនិយមនិងទៀងត្រង់។ ឧបសគ្គដែលអ្នកតែងជួបប្រទះជារឿយៗនោះគឺប្រើអារម្មណ៍ដើម្បីដោះស្រាយបញ្ហា ជាជាងការស្វែងរកមូលហេតុដែលត្រឹមត្រូវ៕

Https___cdn.cnn.com_cnnnext_dam_assets_200906155336 04 Thompson Farm Sunflowers

ប្រភព៖ បរទេស 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: