នេះជាកំឡុងពេលវេលាចុងក្រោយនៃខែឧសភា ដោយទំព័រខែថ្មី មិថុនា ក៏កៀកនឹងរំកិលជិតចូលមកដល់ដែរ។ តាមក្បួនហោរាសាស្រ្តចិន បង្ហាញមកថា នៅខែថ្មីខាងមុខ មានម្ចាស់ឆ្នាំ ៣ ដែលមានរាសីឡើងខ្ពស់ ហើយដូចត្រូវបានគេទម្លាក់មាសមួយដុំ មកឲ្យដល់មុខផ្ទះ៖
អ្នកកើតឆ្នាំឆ្លូវ - គោ
ជាពេលវេលាផ្លាស់ប្តូរជោគវាសនារបស់អ្នក ដោយក្នុងកំឡុងខែថ្មី មិថុនាខាងមុខ អ្នកនឹងលែងសូវខ្វល់ពីរឿងប្រាក់កាក់ហើយ ពោលគឺអ្នកនឹងឃើញឱកាសថ្មីក្នុងការទទួលបានផលចំណេញ ឬជាប្រភពចំណូលថ្មីសម្រាប់អ្នកលើសពីការរកបាននៅពេលបច្ចុប្បន្ន។
អ្នកកើតឆ្នាំឆ្លូវ ជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយរមែងទទួលបានការស្រលាញ់រាប់អាន និងជឿទុកចិត្តពីដៃគូសហការ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន ដែលមួយជីវិតនេះរមែងជួយឲ្យពួកគេមានលាភឡើងច្រើនជាងចុះ។
អ្នកកើតឆ្នាំថោះ - ទន្សាយ
ខែថ្មីនេះ គឺជាពេលអំណោយផលសម្រាប់អាជីវកម្មនិងការងាររបស់អ្នកកើតឆ្នាំថោះ។ អ្នកអាចនឹងត្រូវបានដំឡើងឋានៈមុខងារ ក៏ដោយសារតែការខិតខំរបស់អ្នកកន្លងមក។ ថ្នាក់លើរបស់អ្នកក៏បានមើលឃើញពីទេពកោសល្យនិងសមត្ថភាពពិតរបស់អ្នក។
តែយ៉ាងណានៅកំឡុងពេល ៧ ថ្ងៃដំបូង នៅទំនាក់ទំនងស្នេហាអ្នកអាចមានការទាស់ពាក្យ ទាស់សម្តីនឹងដៃគូបន្តិច តែត្រូវចាំអ្នកត្រូវមានការអត់ធ្មត់ អត់ធន់ឲ្យបានខ្ពស់ ព្រោះដៃគូរបស់អ្នកបច្ចុប្បន្ន ជាមនុស្សដែលពិបាកនឹងរកបាន។
អ្នកកើតឆ្នាំមមែ - ពពែ
ជាពេលវេលាជោគជ័យសម្រាប់អ្នកកើតឆ្នាំមមែ ហើយភាគច្រើនពួកគេជាមនុស្សស្ងាត់ស្ងៀម តែជ័យជម្នះក្នុងជីវិតបានរំលេចមកក្នុងពេលនេះហើយ។
តាមក្បួនហោរាសាស្រ្តក៏បានទស្សន៍ទាយមកថា អ្នកកើតឆ្នាំមមែពេលចុងក្រោយនេះហាក់ដូចជាមានវិញ្ញាណល្អ តាមចាំជួយគ្រប់ពេលគ្រប់វេលា ជាហេតុនាំឲ្យគេបញ្ចៀសរឿងអាក្រក់ ហើយជួបតែរឿងល្អច្រើន។ ជោគជតារាសីសម្រាប់ខែថ្មីនៃអ្នកកើតឆ្នាំពពែ អាចធានាបាននឹងប្រមូលលុយបានច្រើន ហើយការវិយោគនានាកន្លងមកក៏ដល់ពេលកើបផលចំណេញហើយដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក