បើកសន្លឹកបៀរមួយ អាច​បង្ហាញ​ពី​អ្វី​ដែល​អ្នក​គួរ​តែ​ដឹង​ពេលនេះ

អ្នក​មាន​ជម្រើស​សន្លឹកបៀរ ៣ តែ​អ្នក​អាចជ្រើសរើសតែ ១ ប៉ុណ្ណោះ។ ប្រសិន​ឲ្យ​ជ្រើសរើសសន្លឹកបៀរមួយនោះ តើ​អ្នក​នឹង​ជ្រើស​យកមួយ​ណា? ប្រសិន​អ្នក​រើស​យក៖

សន្លឹកបៀរទី ១

អ្នក​ត្រូវ​បាន​គេ​កត់សម្គាល់​ថា​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ស្មោះត្រង់ ហើយ​វា​ជា​គុណតម្លៃ​ធំ​បំផុត​នៃ​ជីវិត​របស់​អ្នក។ រាល់​ការ​សម្រេច​ចិត្ត​ឬ​ជ្រើសរើស​អ្វី​មួយ អ្នក​មាន​ការ​ពិចារណា​ពោរពេញ​ដោយ​ឧត្ដមគតិ ហើយ​អ្នក​គ្មាន​ចិត្ត​ចង់​បំផ្លាញ​ឬ​ធ្វើ​រឿង​មិន​ល្អ​ណា​មួយ​ទៅ​លើ​អ្នក​ដទៃ​ឡើយ។

សន្លឹកបៀរទី ២

Collage

អ្នក​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ស្ងប់ស្ងាត់​និង​ស្រលាញ់​សន្តិភាព។ អ្នក​ចង់​បាន​សន្តិភាព​ផ្លូវចិត្ត ដោយ​ហេតុផល​នេះ​ហើយ​អ្នក​រមែង​ដើរ​ជៀស​ពី​ការ​ប្រឈម​មុខ​ដែល​មិន​ចាំ​បាច់​ណា​មួយ ជួន​កាល​ដែល​ព្រងើយកន្តើយ​ដាក់​បញ្ហា​ប្រសិន​វា​មិនមែន​ជា​រឿង​ធំ ហើយ​លើស​ពី​នេះ​អ្នក​ក៏​រមែង​ជា​អ្នក​ដើរតួ​ដោះស្រាយ​បញ្ហា​នៅ​ពេល​កើត​មាន​ជម្លោះ​រវាង​អ្នក​ដទៃ​ផង​ដែរ។

សន្លឹកបៀរទី ៣

អ្នក​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​មនុស្ស​ដែល​មាន​ចរិត​ថ្លៃថ្នូរ ហើយ​តែងតែ​ត្រៀម​ខ្លួន​ចាំ​ជួយ​អ្នក​ដទៃ​ជានិច្ច ដោយ​មិន​ចង់​បាន​អ្វី​តបស្នង​មក​វិញ​ទេ។ មាន​សារ​មួយ​ចង់​ប្រាប់​ទៅ​អ្នក​ថា ពិភពលោក​យើង​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​តុល្យភាព ទោះ​ធាតុ​ពិត​អ្នក​មិន​ចង់​បាន​អ្វី​ត្រលប់​មក​វិញ ប៉ុន្តែ​ជួនកាល​របស់​ខ្លះ​ក៏​វា​ត្រលប់​មក​វិញ​ដោយ​ឯកឯង​ក្នុង​មធ្យោបាយ​ផ្សេងៗ​ពី​គ្នា ហើយ​អ្នក​ក៏​គួរ​តែ​ទទួល​យក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក