នៅឆមាសទីពីរនៃឆ្នាំ 2022 នឹងមានអ្វីអស្ចារ្យសម្រាប់អ្នកទេ? រើសបើកបៀដែលអ្នកចាប់អារម្មណ៍មួយឈុតទៅ

សួស្តីប្រិយមិត្តមិត្តអ្នកអានជាទីស្រឡាញ់ ថ្ងៃ​នេះ​ខាងគេហទំព័រក្នុងស្រុកបាននាំយកការបើកសន្លឹកបៀ​ទស្សន៍ទាយ​ជោគជតារាសី​សម្រាប់​ឆមាស​ទី​២ លើ​ប្រធានបទ ឆមាស​ទី​ពីរ​នឹង​ល្អ​ទេ​? ទាក់ទងនឹងការងារលុយកាក់ផ្ទាល់ខ្លួនរបស់អ្នក ។

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ

IMG_20220529_163331_572

អ្នករើសឈុតទី1៖ អ្នកបើកបាន 1.Queen of Cup 2. The hermit និង 3. The Empress ពីសន្លឹកបៀទាំងបី នៅឆមាសទីពីរនៃឆ្នាំ 2022 អ្នកនឹងអាចសម្រប​ខ្លួនបានល្អនៅកន្លែងធ្វើការការងារ មានន័យថាមានមនុស្សជាច្រើនស្រលាញ់ចូលចិត្តអ្នក មានការគោរពស្រលាញ់ពីមនុស្សជុំវិញខ្លួន ណាស់តែអ្នកទៅវិញទេភាគច្រើនគឺស្ងប់ស្ងៀមចូលចិត្តលាក់ខ្លួន ​មិន​ចង់​រញ៉េរញ៉ៃ​ជាមួយ​អ្នក​ណា​ ព្រោះក្នុងចិត្តតែងតែគិត ការ​រវល់​ជាមួយ​អ្នក​ដទៃ​គឺ​មាន​ភាព​ច្របូកច្របល់ ។ សម្រាប់មនុស្សស្រីអាច​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​អ្នក​ត្រួត​ពិនិត្យ​ព្រោះ​អ្នក​ចាប់បាន​សន្លឹកបៀ​អធិរាជ តែទោះ​បី​ជា​យ៉ាង​ណា ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ថាខ្លួនអាចធ្វើបាន នរណាៗក៏ចង់​ក្លាយជា​ម្ចាស់​អាជីវកម្មដែរ លើសពីនេះជើងលេខរបស់អ្នក​នឹង​មាន​ឱកាស​ក្លាយជាចៅហ្វាយនាយគេនាពេលខាងមុខ ។

IMG_20220529_163330_474

អ្នករើសឈុតទី2៖ អ្នកបើកបាន 1. Knight of Sword 2. 4 Cups និង 3. The Chariot អ្នកជាមនុស្សចិត្តក្តៅមិនសូវចេះរង់ចាំទេ ចង់បានអ្វីគឺធ្វើហ្នឹង ហើយត្រូវតែទទួលបានភ្លាម!!!! នៅឆមាសទីពីរនៃឆ្នាំ 2022 អ្នកអាចទទួលបានឱកាស​ការងារពីមនុស្សម្នាក់ ណាស់តែអ្នកមិនអើពើរហូតបាត់បង់ឱកាស និងអស់ទឹកចិត្តធ្វើការទៅទៀត ដូច្នេះត្រូវបណ្តុះចិត្តឡើងមកវិញ ព្រោះតាមទឹកបៀប្រាប់ថាអ្នកមានឱកាសទទួលបានលាភសំណាងពីការងារ ។

IMG_20220529_163328_148

អ្នករើសឈុតទី3៖ អ្នកបើកបាន 1. Queen Of Pentacle 2. Age of Sword និង 3. Knights of Sword អ្នកជាមនុស្សមានការគ្រប់គ្រងលើផលប្រយោជន៍ឬលុយកាក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនបានយ៉ាងល្អ ប្រហែលជាអាចយកទៅវិនិយោគ ឬបង្កើតអាជីវកម្មថ្មីបានកាន់តែច្រើន ហើយវាក៏កាន់តែធ្វើឲ្យអ្នកកាន់តែរឹងមាំផងដែរ រីឯបញ្ហា​ដែល​មិន​អាច​ដោះស្រាយ​បាន ឬ​បញ្ហា​ដែល​បាន​ប្រមូលផ្តុំ​ជា​យូរ​មក​ហើយនឹងអាចដោះស្រាយបានក្នុងឆមាសទីពីរនៃឆ្នាំនេះ ។ លើស​ពី​នេះ​ទៀតអ្នករើសឈុតបៀទី 3 នេះ មួយរយៈក្រោយនេះតែងតែឧស្សាហ៍ឆេវឆាវមួម៉ៅ សម្រេចចិត្តធ្វើអ្វីមួយទាំងមិនច្បាស់លាស់ ដូច្នេះវាអាចមានផលវិបាកបើអ្នកអាចប្រយ័ត្នចំណុចនេះបាននឹងល្អណាស់ ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok