មនុស្សយើងតែងតែគិត និងធ្វើការសម្រេចចិត្តដោយផ្អែកលើបទពិសោធន៍ និងចំណេះដឹងដែលខ្លួនមាន។ ទោះជាយ៉ាងណាក៏ដោយ មិនប្រាកដថាអ្នកតែងតែគិតត្រូវ ឬសម្រេចចិត្តត្រូវនោះដែរ។ ខាងក្រោមនេះគឺជាការធ្វើតេស្ត ដែលអាចឱ្យអ្នកដឹងថា តើមូលហេតុអ្វីខ្លះដែលធ្វើឱ្យអ្នកតែងតែគិតខុស និងសម្រេចចិត្តខុស ។
សំណួរ ៖ ប្រសិនជាពេលក្រោកឡើង អាហាររសប់អ្នកបាត់ តើអ្នកគិតថាសត្វឆ្មាមួយណាដែលជាសត្វមានកំហុស ឬមានពិរុទ្ធ? សូមជ្រើសរើសយកសត្វឆ្មាមួយខាងក្រោមនេះ ៖
បន្ទាប់ពីជ្រើសរើសត្វឆ្មាមួយដែលអ្នកយល់ថាខិលខូច រប៉ិលរប៉ូចហើយ ចូរអានចម្លើយខាងក្រោមនេះ ៖
A. មិនចេះវិនិច្ឆ័យ
អ្នកគឺជាប្រភេទមនុស្សដែលមើលមនុស្សក្នុងផ្លូវល្អ ហើយក៏ជាមនុស្សដែលត្រង់បំផុតដែរ។ ប្រសិនបើមានអ្នកញញឹមមកកាន់អ្នកដោយស្នាមញញឹមស្មោះ អ្នកប្រហែលជាងាយជឿថាម្នាក់នោះគឺជាមនុស្សល្អ ទោះបីជាអ្នកមិនស្គាល់ម្នាក់នោះច្បាស់ក៏ដោយ។ ហេតុផលដែលអ្នកតែងតែធ្វើខុស គឺដោយសារអ្នកឆាប់សម្រេចចិត្តជាមួយព័ត៌មានមិនច្បាស់លាស់ និងមិនគិតពីអ្វីផ្សេងទៀតឡើយ។ ដូច្នេះចូរចាប់ផ្តើមមានទម្លាប់សង្ស័យឱ្យបានច្រើន កុំគិតងាយពេកអី ដើម្បីកុំឱ្យអ្នកស្តាយក្រោយ ឬឈឺចាប់នៅពេលក្រោយ។
B. មានបំណងច្រើនពេក
អ្នកគឺជាប្រភេទមនុស្សដែលមានការរំពឹងទុកច្រើន និងមានបំណងច្រើនពេក។ អ្នកតែងតែរំពឹងចង់បានលទ្ធផលភ្លាមៗ និងចូលចិត្តបង្ខំឱ្យមានការសម្រេចចិត្តភ្លាមៗនូវអ្វីដែលអ្នកយល់ថាពិតជាអាចមានលទ្ធផលល្អ។ តែការធ្វើបែបនេះអាចធ្វើឱ្យអ្នកអាចនឹងធ្វើការសម្រេចចិត្តខុស ព្រោះអ្នកមិនអើពើនឹងការពិតនៅនឹងមុខទេ តែងតែចង់បានអ្វីភ្លាមៗ និងជ្រើសរើសអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅនឹងមុខ។ ដូច្នេះចូរចាប់ផ្តើមដាក់គោលដៅល្មមៗបានហើយ កុំរំពឹងខ្ពស់ពេក ហើយកុំមោទនភាពពេកត្រូវតែចេះគិត និងវែកញែកឱ្យវែងឆ្ងាយផង។
C. គិតច្រើនពេក
អ្នកគឺជាប្រភេទមនុស្សដែលគិតច្រើន និងចូលចិត្តវិភាគស្ថានភាពយ៉ាងស៊ីជម្រៅ។ អ្នកមិនចូលចិត្តគិតអ្វីងាយៗ ឬមើលអ្វីច្បោលៗឡើយ តែអ្នកតែងតែគិតវែងឆ្ងាយ ហើយព្យាយាមគិតពីរឿងថ្ងៃមុខជាច្រើនរឿងនៅចំពោះមុខនៅពេលនេះ។ ការគិតបែបនេះ ធ្វើឱ្យអ្នកស្មុគស្មាញ ហើយហាក់គិតទៅឆ្ងាយពេករហូតសាងកំហុស ធ្វើឱ្យអ្នកគិតខុស ឬជ្រើសរើសខុសជាដើម។
ដូច្នេះគួរតែរៀនទម្លាក់ការគិតច្រើនចចុះមកខ្លះ ព្រោះការគិតច្រើនពេកដូចជាជីករណ្តៅកប់ខ្លួនឯងដែរ ដោយអ្នកអាចព្យាយាមគិតមកបែបធម្មតាៗសាមញ្ញាខ្លះទើបល្អ។
D. សន្មត់អ្វីដែលមើលឃើញងាយពេក
អ្នកជាមនុស្សដែលឆាប់ជឿទុកចិត្ត និងវិនិច្ឆ័យអ្វីត្រឹមតែខ្សែភ្នែកតែប៉ុណ្ណោះ ។ អ្នកជាប្រភេទដែលអាចធ្វើខុសបានយ៉ាងងាយ ដោយសារតែការរើសអើង ការលំអៀង និងមើលត្រឹមលក្ខណៈដែលមើលឃើញត្រឹមតែសម្បកក្រៅ។ ប្រសិនបើអ្នកតែងតែជឿ និងគិតអ្វីដោយគ្មានមូលដ្ឋានត្រឹមត្រូវច្បាស់លាស់ អ្នកអាចត្រូវអ្នកដទៃមើលងាយ ឬសើចចម្អកទៀតផង។ ដូច្នេះសូមកុំធ្វេសប្រហែសក្នុងការគិតឱ្យបានច្បាស់លាស់ និងដិតដល់ជាងមុន។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក