ស្រក​អត់​ដឹង​ខ្លួន! នេះ​រូបមន្ត​ប្រើ​សណ្តែក​ក្រហម ជួយ​ឲ្យ​ចង្កេះ​ស្លីម ​លើក​សម្រស់​ក្មេង​ជាង​វ័យ

នេះ​អាច​ជា​អត្ថបទ​ល្អ​មួយ សម្រាប់​ស្រ្តី​ជា​ពិសេស ឬ​សម្រាប់​បុរសៗ​ដែល​ចង់​ទទួល​បាន​ចំណេះដឹង​សម្រាប់​ចែក​ជូន​ស្រ្តី​ដែល​ខ្លួន​ស្រលាញ់។ នោះ​គឺ​ការ​ប្រើប្រាស់​សណ្តែក​ក្រហម ដែល​ងាយ​ធ្វើ ងាយ​រក​ទិញ ហើយ​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ស្រក​ក្បាល​ពោះ ចង្កេះ​តូច​ជាង​មុន និង​សំខាន់​អាច​ជួយ​លើក​សម្រស់​ថែម​ទៀត​ផង។

Bat Mi Cach Giup Ban Som Giam Can Co Vong Eo Thon Gon Va Lan Da Dep Voi Dau Do 1268324

សណ្តែក​ក្រហម​មិន​ត្រឹម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់​មួយ​មុខ​ទេ តែ​វា​ក៏​ជួយ​បញ្ចុះ​កម្តៅ បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​ផង​ដែរ។ ជា​ទូទៅ​សណ្តែក​ក្រហម ១០០ ក្រាម មាន ៥៨ កាឡូរី ដែល​វា​ទាប​ជាង​ប្រភេទ​ពូជ​សណ្តែក​ដទៃ។ វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម និង​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ថែម​ទៀត​ផង។

ពាក់ព័ន្ធ​នឹង​សម្រស់​ឯ​ណោះ​វិញ វា​មាន​សមត្ថភាព​រារាំង​នៅ​ការ​ផលិត​និង​បន្ថយ​ជាតិ​ពណ៌​មេឡានីន បង្កើន​ល្បឿន​ការ​ផលិត​កូឡាជែន ដោយ​ហេតុ​នេះ​អាច​ជួយ​ឲ្យ​ស្បែក​រលោង​និង​មាន​ភាព​យឺត។ ដោយឡែក​វីតាមីន E ដែល​មាន​ក្នុង​នោះ ក៏​ជួយ​ពន្យារ​ភាព​ចាស់ និង​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ ជួយ​ឲ្យ​ស្បែក​រលោង​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ។

វិធី​ធ្វើ៖

4 Cach Nau Che Dau Do Nhanh Mem Thanh Mat Va Bo Duong Cho 4 Mua Cach Nau Che Dau Do 2 1598200203 58 Width550height441

Dau Do Va Cong Dung Cua Dau Do

អ្នក​គ្រាន់​តែ​យក​សណ្តែក​ក្រហម​ ១ ក្តាប់​តូច ប្រហែល ១០០ ក្រាម ហើយ​លាង​វា​ឲ្យ​ស្អាត

ចាក់​ទឹក​ប្រហែល​​ ១,៥ លីត្រ​ចូល​ទៅ​ក្នុង​ឆ្នាំង ហើយ​ដាំ​ឲ្យ​ពុះ

បន្ទាប់​មក​ទុក​ទឹក​ឲ្យ​នៅ​ក្ដៅឧណ្ណៗ សឹម​ទម្លាក់​សណ្តែក​ក្រហម​ចូល ដើម្បី​ឲ្យ​សារធាតុ​ចិញ្ចឹម​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ទឹក​គ្រប់គ្រាន់

ដាក់​ទឹក​នោះ ចូល​ដប ហើយ​ទទួល​ទាន​ជំនួស​ទឹក​ធម្មតា​រៀងរាល់​ថ្ងៃ

បញ្ជាក់​ថា អ្នក​គួរ​ទទួល​ទាន​វា​នៅ​ពេល​រសៀល ឬ​មុន​អាហារ​ពេល​ល្ងាច មិន​គួរ​ទទួល​ទាន​ពេល​ព្រឹក​ព្រលឹម​ទេ។ មួយ​ផ្សេង​ទៀត​យើង​មិន​ណែនាំ​សម្រាប់​អ្នក​កើត​ជំងឺ​តម្រង​នោម និង​ស្រ្តី​មាន​ផ្ទៃ​ពោះ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក