កុំ​ឆ្ងល់​ថា​ម៉េច​បាន​ចេះ​តែ​ស៊យ ជួប​រឿង​អាក្រក់ នោះ​មក​ពី​អ្នក​រំលង​ចំណុច​ទាំង ៨ នេះ

តាម​រយៈ​ការ​ផ្លាស់ប្តូរ​ទម្លាប់​មិន​ល្អ​ទាំង ៨ ចំណុច​នេះ ត្រូវ​បាន​ចាស់ៗ​ពី​បុរាណ​ដំណាល​ត​គ្នា​ថា នឹង​ជួយ​ឲ្យ​មនុស្ស​ដែល​ជួប​តែ​រឿង​មិន​ល្អ អាច​ផ្លាស់​មក​ជួប​សំណាង​ល្អ​វិញ ហើយ​សកម្មភាព​ខ្លះ​វា​ជា​រឿង​សាមញ្ញ ដែល​មនុស្ស​ជា​ច្រើន​រំលង។

៨) គ្រែ

1

ហាម​ដាច់​ខាត​ដំឡើង​គ្រែ ដែល​មាន​ក្បាល​គ្រែ​ទល់​នឹង​ជញ្ជាំង​បន្ទប់​ទឹក ព្រោះ​តាម​ក្បួន​គឺ​វា​នាំ​ឲ្យ​អ្នក​ជួប​សំណាង​មិន​ល្អ។ មួយ​ផ្សេង​ទៀត​កុំ​ដាក់​ក្បាល​គ្រែ​ទល់​ទៅ​នឹង​ទ្វារ​ចេញ ព្រោះ​វា​នាំ​ឲ្យ​របូត​ទ្រព្យ។

៧) កាបូប​លុយ

2

រៀងរាល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី អ្នក​គួរ​តែ​ប្តូរ​កាបូប​លុយ​ថ្មី​ម្តង​បើ​អាច ហើយ​ដាក់​លុយ​ ៩០០ ឬ ៩ ០០០ ដែល​ជា​លេខ​សំណាង​នៅ​ក្នុង​កាបូប។ ជាង​នេះ​សូម​កុំ​ប្រើប្រាស់​កាបូប​រហែក ឬ​ដាច់​រយីករយាក​ឲ្យ​សោះ ទោះ​មាន​លុយ​ក្នុង​កាបូប​ច្រើន​ប៉ុណ្ណា​ក៏​មិន​សល់​ដែរ។

៦) ឆ្កែ​ឆ្មា​អនាថា

3

ឃើញ​សត្វ​ឆ្កែឆ្មា​អនាថា កុំ​ភ្លេច​ជួយ​ដាក់​ទឹក ដាក់​ចំណី​ឲ្យ​វា​ស៊ី​ផង ព្រោះ​ពេល​អ្នក​ឲ្យ​វា​ស៊ី​ឆ្អែត​ពេញ​ក្រពះ វា​ក៏​រមែង​នាំ​លាភ​ជ័យ​ឲ្យ​អ្នក​អាច​សម្រេច​ប្រាថ្នា​អ្វី​ដែល​បំណង។

៥) ផ្ទះ​បាយ

4

ផ្ទះ​បាយ​ត្រូវ​តែ​សម្អាត​ជា​ប្រចាំ ព្រោះ​វា​ជា​ឥទ្ធិពល​នៃ​ផ្ទះ​ទាំង​មូល ប្រសិន​ណា​ផ្ទះ​បាយ​កខ្វក់ សំណាង​ក៏​មិន​ល្អ​ដូច​គ្នា។

៤) ការ​រួម​ភេទ

86e4954e9ac77265eae5944766248f79_f9f1165609d29cc16fa3787852a46d2b

ហាម​ផ្តាច់​រួម​ភេទ​នៅ​ថ្ងៃ​បុណ្យ​សាសនា​របស់​ព្រះពុទ្ធ ព្រោះ​ថ្ងៃ​នោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ថ្ងៃ​បរិសុទ្ធ។

៣) កញ្ចក់

6fa58b02cbfe83749a2488d26a95b92c

កញ្ចក់​ត្រូវ​តែ​ទម្លាប់​ជូត​សម្អាត កុំ​ឲ្យ​មាន​ធូលី និង​កម្ទេច​ដី​ជាប់​លើ​នោះ​ច្រើន​ពេក។ វា​ជា​ភាព​ឆ្លុះ​បញ្ចាំង​នៃ​ទ្រព្យ​របស់​អ្នក។

២) ធ្នើរ​ដាក់​ព្រះ​ពុទ្ធបដិមា

F1df92f5cb4ae3bcf9809c93060b98c5

ត្រូវ​ទម្លាប់​មើល​ជា​ប្រចាំ ដោយ​ឧស្សាហ៍​ប្តូរ​ទឹក ប្តូរ​ផ្កា​នៅ​ធ្នើរ​ដាក់​ព្រះ​ពុទ្ធ​បដិមា​ខាង​ក្នុង​ផ្ទះ ព្រោះ​ជា​កន្លែង​នាំ​សំណាង និង​បញ្ចៀស​ឧបទ្រព​ចង្រៃ​ផ្សេងៗ។

១) ស៊ុត​និង​ផ្លែ​ក្រូច

Eggs In A Basket Lightbox

គួរ​ទម្លាប់​មាន​ស៊ុត មាន​ផ្លែ​ក្រូច​ដាក់​ក្នុង​កន្រ្តក​មួយ​ក្នុង​ផ្ទះ ដែល​តាម​ទម្លាប់​ចាស់ៗ​ពី​បុរាណ​របស់​ទាំង​ពីរ​នេះ គឺ​អាច​នាំ​ភាព​រុងរឿង​ចូល​ដល់​គ្រួសារ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក