តើ​ទេវតា​កំពុង​រៀបចំ​សំណាង​អ្វី សម្រាប់​អ្នក​នៅ​ខែ​មិថុនា?

ខែ​មិថុនា ក៏​សេសសល់​តែ​រយៈ​ពេល ៣ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ចូល​មក​ដល់​ហើយ។ ឆ្លង​កាត់​រយៈ​ពេល ១ ខែ​ពេញ នៃ​ខែ​ឧសភា ជឿ​ថា​បងប្អូន​យើង​ក៏​បាន​ជួប​នូវ​រឿង​ល្អ និង​អាក្រក់​ជា​ច្រើន។ បើ​ល្អ​ក៏​ទទួល​យក បើ​អាក្រក់​ក៏​ទុក​ជា​បទពិសោធន៍ សូម​កុំ​មាន​ការ​បាក់​ទឹកចិត្ត​ពេក​អី។

តាម​រយៈ​អត្ថបទ​នេះ Knongsrok សូម​ឲ្យ​បងប្អូន​ជ្រើសរើស​រូបភាព​ផ្កាឈូក​មួយ ដើម្បី​អាច​ទាយ​ដឹង​ថា នៅ​ខែ​ខាង​មុខ មាន​គេ​រៀប​ចំ​សំណាង​អ្វី​សម្រាប់​ជីវិត​អ្នក?

ផ្កាឈូក​ទី ១

1

ភាព​ល្អ​ឥត​ខ្ចោះ នេះ​មាន​ន័យ​ថា គ្រប់​ការងារ សកម្មភាព ការ​ប្រព្រឹត្តិ​ទាំង​ឡាយ នៅ​ខែ​មិថុនា​ខាង​មុខ នឹង​ទទួល​បាន​ការ​គាំទ្រ ការ​សាទរ​ជានិច្ច​ពី​មនុស្ស​ជុំវិញ​ខ្លួន។ មួយ​ទៀត​សោត​គ្រប់​ទង្វើ​ទាំង​អស់​នោះ សុទ្ធ​តែ​ត្រូវ ហើយ​នឹង​បាន​ផល​ផ្លែផ្កា​ត្រលប់​មក​វិញ ពោល​មិន​មាន​រឿង​ខក​ចិត្ត​កើត​ឡើង​ឡើយ។ ជា​រួម គ្រប់​យ៉ាង​នឹង​ដំណើរការ​រលូន តាម​ផែនការណ៍​គ្រោង​ទុក។

ផ្កាឈូក​ទី ២

2

មិត្តភាព​ដ៏​ល្អ។ អាច​ថា​មួយ​រយៈ​ពេល​មុន អ្នក​ហាក់​ខ្វះភាព​កក់ក្តៅ ដោយ​ដូច​ជា​នៅ​ឯកោ និង​ឆ្ងាយ​ពី​មនុស្ស​ជុំវិញ​ខ្លួន​បន្តិច។

ចូល​ដល់​ខែ​មិថុនា​ទៅ​មុខ​នេះ នឹង​មាន​មនុស្ស​ដែល​ជា​មិត្ត​ចាស់​ថ្មី​ជា​ច្រើន មក​ចូលរួម​ចែករំលែក​ភាព​សប្បាយ​រីករាយ​ជាមួយ​នឹង​អ្នក។ ភាព​សោកសៅ​ទាំង​អំបាលម៉ាន​ក៏​ទំនង​ជា​នឹង​រសាត់​បាត់​ទៅ​តាម​ខ្យល់ ហើយ​នាំ​មក​វិញ តែ​ភាព​កក់ក្តៅ និង​មិត្តភាព​ជា​ទី​រាប់​អាន។

ផ្កាឈូក​ទី ៣

3

ចំណង់​នៃ​ការ​ចង់​បាន​របស់​ធំ​មួយ អាច​ជា​ម៉ូតូ ឡាន ផ្ទះ ឬ​ក៏​របស់​ដែល​មាន​តម្លៃ វា​បម្រុង​នឹង​ក្លាយ​ជា​ការ​ពិត បម្រុង​នឹង​សម្រេច​អាច​យក​វា​បាន​ហើយ​នៅ​ខែ​មិថុនា​ខាង​មុខ។ មាន​គេ​រៀបចំ​មក​ហើយ នេះ​ក៏​អរគុណ​ទៅ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក អស់​រយៈ​ពេល​ជា​យូរ​ខែ​ឆ្នាំ។ វា​ជា​កាដូ​ដែល​អ្នក​សក្តិសម​នឹង​ទទួល​បាន ចូរ​កុំ​ស្តាយ​នូវ​លុយ​ដែល​បាន​ចំណាយ ហើយ​ចូល​បង្វែរ​យក​វា​មក​ធ្វើ​ជា​របស់​ជំរុញ​ទឹក​ចិត្ត​ឲ្យ​អ្នក​ខិតខំ​បន្ត​ទៅ​ទៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក