នេះជាពាក្យសម្ដី ៥ យ៉ាង ប្រសិនបើមិនចាំបាច់ កុំនិយាយដាក់មនុស្សស្រ្តី ព្រោះវាជាអាវុធកំណាចដែលអាចបណ្ដាលឲ្យស្រ្តីពិបាកចិត្តខ្លាំង៖
១. អត្ថាធិប្បាយលើរូបរាង
ការអត្ថាធិប្បាយលើសក់ រូបរាង កម្ពស់ និងពណ៌ស្បែករបស់ស្ត្រីតាំងពីកុមារភាព ឬពេញវ័យ គឺជា "បម្រាម" ដាច់ខាត។ មូលហេតុដោយសារនៅពេលដែលមនុស្សស្រីធំឡើង នាងនឹងមានអារម្មណ៍ថា បាត់បង់ទំនុកចិត្ត ព្រោះតែសង្គមបានប្រព្រឹត្តទង្វើបែបនេះចំពោះនាង ជាពិសេសការរិះគន់ចំពោះរូបរាងរបស់នាងតែម្ដង។
២. ត្រូវបានគេសន្មតថាខ្សោយ
ចូរចាំថានារីៗ មិនត្រូវការឲ្យអ្នកណាម្នាក់មកកំណត់ថា នាងជាស្រ្តីដែលទន់ខ្សោយនោះទេ។ ផ្ទុយទៅវិញ ស្ត្រីគឺជាមនុស្សខ្លាំងម្នាក់ ដែលបានយកឈ្នះលើឧបសគ្គជារៀងរាល់ថ្ងៃ ដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ។ មនុស្សស្រីមិនមែនកើតមកដើម្បីទន់ខ្សោយគ្រាន់តែពឹងផ្អែកលើបុរសបានទេ ស្ត្រីពិតជាអាចធ្វើអ្វីបានអស្ចារ្យជាងមនុស្សគិតទៅទៀត។
៣. កំហុសទាំងអស់ត្រូវបានសន្មតថាស្ត្រីជាអ្នកខុស
បុរសជាច្រើនតែងតែធ្វើខ្លួនជាអ្នកពូកែហើយសម្ដែអាការៈមើលងាយមនុស្សស្រី។ ជាឧទាហរណ៍ ប្រសិនបើបុរសធ្វើខុសដូចគ្នា ប៉ុន្តែបុរសមិនចង់ទទួលខុសត្រូវ ឬទទួលយកទេ ដោយគ្រាន់តែគិតថាជាឧប្បត្តិហេតុប៉ុណ្ណោះ រហូតដល់ពេលស្ត្រីស្តីបន្ទោស រួចក៏សន្មតដោយស្វ័យប្រវត្តិថា “មនុស្សស្រីគឺបែបនេះមិនគួរធ្វើអ្វីឡើយ”។
៤. ហេតុអ្វីបានមិនមានគូស្នេហ៍?
នេះជាសំណួរដ៏ឈ្លើយណាស់ ដូចដែលបានឃើញ ជាទូទៅមនុស្សជាច្រើននៅពេលឃើញមនុស្សស្រីដែលមានភាពទាក់ទាញ មានការងារមានស្ថេរភាព តែមិនឃើញនរណាម្នាក់ចូលក្បែរ ពួកគេនឹងឆ្ងល់ភ្លាមៗ ថាហេតុអ្វីបានជានាងឯកា? ប៉ុន្តែតើគេធ្លាប់គិតទេថា នារីម្នាក់នោះបានរងទុក្ខច្រើន មិនចង់នៅជាមួយអ្នកណាទេ ប្រហែលជានាងឧទ្ទិសដល់អាជីពរបស់នាង ឬប្រហែលជានាងពេញចិត្តនឹងជីវិតរបស់នាង ចង់មានជីវិតនៅលីវនេះហើយមិនចង់ផ្លាស់ប្តូរ។
៥. តើរៀបការនៅពេលណា?
ប្រសិនបើ "តើយើងនឹងរៀបការនៅពេលណា" គឺជាសំណួរដែលមិនច្បាស់លាស់សម្រាប់អ្នកនៅលីវ តែបើ"តើយើងនឹងរៀបការនៅពេលណា" គឺជាសំណួរដែលមិនស្មុគ្រស្មាញសម្រាប់អ្នកដែលកំពុងមានស្នេហា។ ដោយសព្វថ្ងៃនេះមាននារីជាច្រើនដែលមិនចង់រៀបការ ឬប្រហែលជាពួកគេចង់ស្គាល់មនុស្សដែលខ្លួនចង់នឹងរៀបការនៅថ្ងៃអនាគត់។
ប្រភព៖ បរទេស