សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាតើអ្នកជាមនុស្សជឿលើបុណ្យបាបកម្រិតណា ឬមិនជឿទាល់តែសោះ? តោះទៅបើកសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍ភ្លាមទៅ ។
របៀបចាប់ផ្តើម
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។
2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)
3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។
សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ
សន្លឹកបៀទី ១៖ អ្នកជាមនុស្សមានជំនឿលើបុណ្យបាប ដែលថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ ពេលបានធ្វើបុណ្យហើយអ្នកនឹងនឹងមានសេចក្តីសុខក្នុងចិត្ត ប៉ុន្តែបើប្រព្រឹត្តអំពីមិនសមគួរក៏ត្រូវទទួលបានផលអាក្រក់ផងដែរ បើនិយាយឲ្យចំទៅអ្នកជឿលើបុណ្យបាបមួយរយដោយបេះដូងស្មោះសរ និងមានជំនឿយ៉ាងជ្រាលជ្រៅ អ្នកជឿថាមានរបស់ពិសិដ្ឋ ឬវត្ថុស័កិ្តសិទ្ធនៅក្នុងលោកនេះ ។
សន្លឹកបៀទី២៖ អ្នកមិនជឿលើបុណ្យនិងបាបទេ អ្នកមើលឃើញថាគ្រប់យ៉ាងអាស្រ័យលើខ្លួនឯង អ្នកជ្រើសរើសប្រើបេះដូងនិងខួរក្បាលជាជាងជំនឿ និងធ្វើតាមអ្វីដែលអ្នកគិត អ្នកជឿលើជីវិតនិងការគិតខ្លួនឯង អ្នកគិតថាអ្នកអាចបង្កើតវាសនាដោយខ្លួនឯង រាល់សុភមង្គលនិងទុក្ខអាស្រ័យលើខ្លួនមិនមែនអ្នកដទៃឡើយ ។
សន្លឹកបៀទី ៣៖ អ្នកជឿលើវត្ថុពិសិដ្ឋនិងអំពើបាបបុណ្យគឺមានពិត ប៉ុន្តែអ្នកមិនជឿដោយអស់ពីចិត្តទេ ពាក់កណ្តាលជឿពាក់កណ្តាលមិនជឿ តែក្នុងបេះដូងរបស់អ្នកក៏គិតថាវត្ថុពិសិដ្ឋនាំទៅរកការផ្លាស់ប្តូរដ៏ល្អដែរ តែអ្នកមានលក្ខណៈជឿបែបវិនិច្ឆយ និងជឿថានៅក្នុងលោកនេះមានវត្ថុពិសិដ្ឋ និងវត្ថុស័កិ្តសិទ្ធមែន គ្រាន់តែមិនជឿដោយងប់ងុល ហេតុផលដោយសារតែអ្នកមានការសង្ស័យ ថែមមិនជឿឬទុកចិត្តមនុស្សដោយងាយៗឡើយ មុននឹងជឿអ្វីមួយលុះត្រាតែអ្នកប្រាកដចិត្តសិនទើបជឿ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok