សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាតើ វត្ថុស័កិ្តសិទ្ធដែលមាននៅក្នុងលោកនេះមានអ្វីចង់ប្រាប់អ្នក តោះទៅបើកសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍ភ្លាមទៅ ។
របៀបចាប់ផ្តើម
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។
2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)
3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។
សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ
ទី1៖ កុំរឹងរូសពេកវានឹងធ្វើឱ្យអ្នកបាត់បង់ឱកាសល្អៗដែលញាតិសន្តានចាស់ៗគាត់ជួយជ្រោមជ្រែង នឹងណែនាំឲ្យអ្នកអត់ធ្មត់និងធ្វើវាឲ្យបាន ទោះបីអ្នកមិនសូវស្ទាត់ក៏ដោយប៉ុន្តែវានឹងហ៊ុចផលឱ្យអ្នកទៅថ្ងៃខាងមុខ ពេលនេះរាសីរបស់អ្នកចាប់ផ្តើមបើកហើយ គ្រប់យ៉ាងនឹងដំណើរការទៅយ៉ាងរលូន ហើយពេលអ្នកបានទទួលអ្វីដែលល្អៗហើយ សូមចែករំលែកនិងធ្វើបុណ្យដើម្បីបន្ថែមនូវកុសលរបស់ខ្លួនផង ។
ទី2៖ កុំស្ទាក់ស្ទើរក្នុងការដើរចេញពីអ្វីដែលធ្វើអោយអ្នកពិបាកចិត្ត ហើយឆ្ពោះទៅរកជីវិតថ្មី ធ្វើអ្វីដែលថ្មីៗឲ្យបានសម្រេចមួយមុខៗ កុំជ្រួលច្របល់ កុំស្ទាក់ស្ទើរ ត្រូវតែរឹងមាំ សម្រាប់មនុស្សក្រៅដែលចូលមកជ្រៀតជ្រែកជីវិតរបស់អ្នកពេលនេះ បើអាចកាត់បានកាត់សិនទៅ ។
ទី3៖ អ្វីដែលអ្នកព្រួយបារម្ភ គិតច្រើនពេកហើយមានអារម្មណ៍មិនល្អ ឆាប់ៗនេះនឹងមានមនុស្សមកជួយអ្នកឱ្យឆ្លងកាត់វាបាន នាពេលនេះចូលកុំមានចិត្តសប្បុរសជួយអ្នកណាម្នាក់ងាយៗពេក ជាពិសេសរឿងលុយកាក់ វានឹងកាន់តែធ្វើឲ្យអ្នករងថ្មបាក់ ហើយត្រូវប្រយ័ត្នសុខភាពផង គួរមើលថែរក្សាខ្លួនឯងឲ្យបានច្រើនជាងនេះ នៅពេលអ្នកមានសុខភាពល្អ ពេលអ្នកប៉ងប្រាថ្នាអ្វីក៏បានសម្រេចដែរ ៕
ប្រភព៖ Fortune telling/ កែសម្រួល៖ Knongsrok