មិនថាអ្នកកើតក្នុងឆ្នាំណាមួយ នៃឆ្នាំទាំង ១២ ឲ្យតែចំថ្ងៃទាំង ៨ ដូចបង្ហាញខាងក្រោម តាមក្បួនហោរាសាស្រ្ត ដំណាលថា នៅខែថ្មី មិថុនាខាងមុខ នឹងអាចបង្កើតទ្រព្យធំ ពោលដូចធ្លាក់ផ្កាយនាំសំណាងដ៏ធំមួយ៖
អ្នកកើតថ្ងៃទី ១ និងទី ៩
ឧបមាថាអ្នកកើតថ្ងៃទី ១ ឧសភា ឬ ៩ មិនា ឆ្នាំ ១៩៩៥ ច្រើនតែជាមនុស្សដែលមានការជឿជាក់ខ្លាំង ទោះជួបរឿងលំបាកអ្វីក៏ដោយ មានសម្ពាធប៉ុណ្ណា ក៏មិនងាយបោះបង់ ហើយនៅតែរឹងមាំជានិច្ច។
មនុស្សនេះ មានឱកាសច្រើនក្នុងការអភិវឌ្ឍខ្លួន ព្រោះពួកគេជួបបញ្ហាច្រើន បែររាប់វាជាបទពិសោធន៍ ហើយខិតខំជម្នះទាំងមិនត្អូញត្អែរ។ នៅខែមិថុនាខាងមុខ តាមរយៈសមត្ថភាព លាយឡំនឹងសំណាងដែលមានផង ក៏រុញឲ្យពួកគេដូចមានស្លាបហោះ អាចហោះទៅឈោងបានភាពជោគជ័យ នាំឲ្យកើតផលចំណេញ កើតមានចំណូលចូលជាច្រើន។
អ្នកកើតថ្ងៃទី ១៣ និង ១៧
អ្នកកើតចំថ្ងៃទាំង ២ ឧទាហរណ៍ ១៣ មិនា ឆ្នាំ ១៩៩៨ ច្រើនតែមានគំនិតសុទិដ្ឋិនិយម ហើយអាចប្រើប្រាស់សមត្ថភាពរបស់ពួកគេ ទៅសម្រេចនូវគោលដៅជីវិតបាន។ ទោះស្ថិតក្នុងកាលៈទេសៈណា បុគ្គលនេះ តែងមើលឃើញគំនិតវិជ្ជមាន មើលឃើញផ្លូវដែលអាចទៅរួចជានិច្ច។
នៅខែមិថុនាខាងមុខ ពរជ័យក៏បានធ្លាក់មកហើយ ដោយមានឱកាសច្រើនក្នុងជីវិត។ អ្នកមានការងារធ្វើ ក៏មានឱកាសការងារធំ ហើយបើខិតខំសម្រេចវាបាន តែបន្តិចក្រោយមក អ្នកនឹងអាចក្លាយជាអ្នកមាន ឬក៏មានគេទទួលស្គាល់ច្រើន ដើម្បីចាប់យកឱកាសតតៅថ្ងៃមុខ។ តែយ៉ាងណាកុំភ្លេចមើលថែសុខភាពឲ្យបានល្អផង។
អ្នកកើតថ្ងៃទី ១៩ និង ២២
ឧទាហរណ៍ថា អ្នកកើតចំថ្ងៃទី ២២ មករា ឬ ១៩ តុលា នោះយើងនិយាយមិនខុសទេ អ្នករមែងជាមនុស្សដែលនៅមិនស្ងៀមមួយកន្លែង ពោលចូលចិត្តការប្រកួតប្រជែង ការភ្លក់រសជាតិថ្មីនៃជីវិតជានិច្ច។ អ្នកធ្វើអ្វី អ្នកតាំងចិត្តណាស់ ព្រោះគិតថា បើជ្រុលជាលូកហើយ លូកឲ្យជ្រៅ ព្រោះមិនចង់ខាតពេល ខាតឱកាសឡើយ។
ទន្ទឹមនឹងលាភសំណាង ក៏ចូលមកដល់នៅខែមិថុនាខាងមុខ ដូច្នេះអ្នកនឹងទទួលបានផលច្រើនក្នុងជីវិត។ ប្រាក់ចំណូលជាច្រើននឹងហូរចូល ការកោតសរសើរ នឹងចូលមកដល់ ដូច្នេះចូរបន្ថែមកម្លាំង ដើម្បីត្រៀមទាញយកពីវាឲ្យបានច្រើនផង។
អ្នកកើតថ្ងៃទី ២៥ និង ២៨
មនុស្សកើតចំថ្ងៃទាំង ២ នេះរមែងមានគំនិតចាស់ទុំ ហើយជីវិតពួកគេ មិនសូវសប្បាយទេកាលពីនៅក្មេង ព្រោះប្រឈមនឹងបញ្ហាច្រើនណាស់។ តែមនុស្សនេះមិនបោះបង់ មិនគិតចង់ដើរថយក្រោយឡើយ ពោលគឺបោះជំហានទៅមុខជានិច្ច។
ពួកគេរមែងទទួលបានការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន ហើយមានសមត្ថភាពអាចដុសខាត់ឲ្យក្លាយជាលុយ។ នៅពេលខាងមុខ សម្រាប់ខែមិថុនា អ្នកមានឱកាសអាចបង្កើតទ្រព្យធំមួយជារបស់ខ្លួន ដោយអាចជាទិញបានផ្ទះ ឬទិញបានរថយន្តមួយសម្រាប់ខ្លួនឯង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក