សំណាង​ចុង​ខែ ៥ ​ថ្ងៃ​ចុង​ក្រោយ គ្រោះ​មិន​ហ៊ាន​បៀត មាន​តែ​លាភ​ហូរ​ចូល ដល់​ម្ចាស់​ឆ្នាំ​ទាំង ៤

តាម​ក្បួន​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​ឃើញ​ថា នៅ​រយៈ​ពេល ៥ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​ឧសភា ពោល​ចន្លោះ​ថ្ងៃ​ទី ២៧ ដល់ ៣១ មុន​បិទ​ទំព័រ ផ្លាស់​ចូល​ខែ​ថ្មី មិថុនា អ្នក​កើត​ឆ្នាំ​ទាំង ៤ ខាង​ក្រោម នឹង​មាន​សំណាង​ហូរ​ចូល​ឥត​ឈប់ ពោល​ជា​ពេលវេលា​រាសី​ឡើង​ខ្ពស់​ត្រដែត៖

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

1

សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ អាច​ទទួល​បាន​ទៅ​តាម​អ្វី ដែល​ចិត្ត​ប្រាថ្នា នៅ​រយៈ​ពេល ៥ ​ថ្ងៃ​ចុង​ក្រោយ ដោយ​ជីវិត​នឹង​មាន​ភាព​ពេញលេញ ក៏​ដូច​គ្នា​នឹង​អាជីព​ការងារ ការ​រកស៊ី បាន​ផល​មក​វិញ​ដ៏​អស្ចារ្យ។

ទន្ទឹម​នេះ អ្នក​ក៏​គួរ​តែ​ឆ្លៀត​ចាប់​យក​ឱកាស​ល្អ​ក្នុង​ជីវិត​ផង​ដែរ ពោល​ជួន​ពេល​ដែល​សប្បាយ​រីករាយ​នឹង​ទ្រព្យ​ចូល ក៏​គួរ​រក​ច្រក​ដែល​អាច​បង្ហូរ​ទ្រព្យ​នោះ​ឲ្យ​រីកសាយ​រយៈ​ពេល​យូរ​ទៅ​មុខ ដល់​ត​កូន​ត​ចៅ។ បើ​អ្នក​គិត​បាន​ល្អិតល្អន់ សម្រេច​ចិត្ត​ត្រូវ​ពេល​ខាង​មុខ នឹង​អាច​ឲ្យ​អ្នក​រស់​ស្រួល​នៅ​ពាក់​កណ្តាល​ជីវិត​បន្ទាប់។

អ្នក​កើត​ឆ្នាំ​រោង – នាគ

អាច​ទទួល​បាន​លាភ​សំណាង​ច្រើន នៅ​ចន្លោះ​ថ្ងៃ​ទី ២៧ ​​ដល់ ៣១ ឧសភា ដោយ​ម្ចាស់​ឆ្នាំ​រោង នឹង​មាន​ផល​ចំណេញ​ធំ​ចូល​មក។ បើ​អ្នក​លក់​ដី អាច​លក់​ដី​ចេញ​បាន​នៅ​តម្លៃ​កល់ រី​ឯ​អ្នក​លក់​ឡាន ក៏​រក​បាន​អតិថិជន​មក​រក​ជា​ហូរហែ​នៅ​ចន្លោះ​ពេល​នេះ រី​ឯ​អ្នក​រកស៊ី​ផ្សេង​ទៀត តូចតាច​ក្តី ក៏​មិន​ខ្វះ​ដែល​ភ្ញៀវ គ្មាន​ពេល​ទំនេរ​ឡើយ ពេល​ខាង​មុខ។

បើ​អ្នក​ប្រកប​ការងារ ដ្បិត​បើ​មមាញឹក​ខ្លាំង តែ​ក៏​អាច​ទទួល​បាន​ពាក្យ​កោតសរសើរ​ពី​ថ្នាក់​លើ ទាំង​នេះ​ហើយ​ជា​ដើមចម​ ដែល​អាច​ឲ្យ​អ្នក​ទទួល​បាន​ការ​វាយ​តម្លៃ​ល្អ​ពេល​ទៅ​មុខ អាច​ឡើង​ប្រាក់ ឡើង​មុខងារ​កាន់​តែ​ខ្ពស់។

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

Ice_screenshot_20220525 135757

ចំណោម​ឆ្នាំ​ទាំង ១២ ម្ចាស់​ឆ្នាំខាល មាន​រាសី​ឡើង​ខ្ពស់​ត្រដែត​ជាង​គេ នៅ​ចន្លោះ ៥ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​នេះ។ ដោយ​ថា​ពួក​គេ នឹង​មិន​ទទួល​ការ​រាំងស្ទះ ឬ​ឧបសគ្គ​អ្វី​ទាំង​អស់ ពោល​មាន​តែ​រឿង​ល្អ​ចូល​មក​ក្នុង​ជីវិត។

សញ្ញា​រាសីចក្រ​ម្ចាស់​ឆ្នាំ​ខ្លា ក៏​នឹង​កើន​ឡើង​ឥត​ឈប់ ឃើញ​តែ​សញ្ញា​បៃតង វ៉ៃ​ឡើង​ទៅ​លើ គ្មាន​ពណ៌​ក្រហម​ធ្លាក់​ចុះ​មក​វិញ​ឡើយ។ គោលដៅ​ដែល​កំណត់​ពី​ពេល​មុន ក៏​ទំនង​អាច​សម្រេច​ចេញ​ជា​ផល​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

ជា​មនុស្ស​មាន​ចរិត​ស្មោះត្រង់ មុឺងម៉ាត់ ដែល​មិន​ចេះ​កេង​ប្រយោជន៍​អ្នក​ដទៃ​ឡើយ។ ដោយសារ​អំពើ​ល្អ​ទាំង​នេះ​ហើយ កំណត់​បាន​ឲ្យ​ពួក​គេ​អាច​ជួប​សញ្ញា​ល្អ​ក្នុង​ជីវិត នៅ​រយៈ​ពេល ៥ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​ឧសភា។

Ice_screenshot_20220525 135642

សំណាង​គោះ​ទ្វារ​ហើយ ចាំ​ត្រង ចាំ​ទទួល​យក​ផង។ ប្រាក់​ចំណូល​នឹង​មាន​ការ​កើន​ឡើង​ខ្ពស់ រី​ឯ​ប្រាក់​ចំណេញ​សម្រាប់​អ្នក​រកស៊ី ក៏​ល្មម​អាច​ឲ្យ​អ្នក​នៅ​អង្គុយ​រាប់​លុយ​ហត់។ សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ក៏​ដើរ​ទន្ទឹម​នឹង​ទ្រព្យ ដែល​កំពុង​រីក​ដូច​ផ្កា​នា​ព្រឹក​ព្រលឹម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​