ថយក្រោយមិនបានទេ បើតម្រូវឲ្យទម្លាក់ជើងចូលមួយ តើអ្នកជ្រើសយកមួយណា?

ស្រមៃថាមានឧបសគ្គ ៣ នៅនឹងមុខ​ហើយអ្នកមិនអាចត្រលប់ថយក្រោយបានទេ ពោលត្រូវតែដើរឆ្លងកាត់ទីនោះ។ យើងតម្រូវឲ្យអ្នកជ្រើសយកកន្លែងមួយ ដែលត្រូវទម្លាក់ជើងចូល រួចចម្លើយ​របស់​អ្នក យើង​នឹង​អាច​បង្ហាញ​បាន​ថា​ជីវិត​អ្នក​ពេល​នេះ មាន​ចន្លោះ​ប្រហោង​អ្វី ហើយ​ត្រូវ​កែតម្រូវ​បែប​ណា​ខ្លះ ដើម្បី​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន៖

១) ទម្លាក់ជើងចូលភ្លើង

1

អ្នក​ជា​មនុស្ស​រឹងមាំ ដែល​ពូកែ​លាក់​អារម្មណ៍​ខ្លាំង​ណាស់ បើ​ទោះ​បី​ជា​ជួប​បញ្ហា​អ្វី​ក៏​ដោយ នៅ​ពី​ក្រោយ​នោះ​មាន​រឿង​អ្វី​ក៏​ដោយ ក៏​អ្នក​នៅ​តែ​ញញឹម​ជានិច្ច។ វា​ជា​សញ្ញា​ល្អ​មួយ​ដែរ តែ​នៅ​ស្ថានភាព​ខ្លះ​អ្នក​ក៏​គួរ​តែ​រៀន​បើក​ចិត្ត​ចែករំលែក​វា​ទៅ​កាន់​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ណា​មួយ ព្រោះ​ការ​បៀម​ទុក្ខ​តែ​ម្នាក់​ឯង​យូរ​ពេក វា​មិន​ល្អ​នោះ​ទេ។

២) ទម្លាក់ជើងចូលឲ្យត្រីស៊ី

2

អ្នក​ជា​មនុស្ស​ដែល​មាន​មនោសញ្ចេតនា ហើយ​អ្នក​មិន​ដែល​ឈប់​ជឿជាក់​លើ​ក្តីសុបិន្ត​របស់​ខ្លួន​ឯង​ឡើយ ពោល​តែងតែ​ដើរ​តាម​ក្តីសុបិន្ត​ជានិច្ច។ មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ គេ​ស្រលាញ់​ត្រង់​អ្នក​ចិត្ត​ល្អ និង​មាន​ចិត្ត​សប្បុរស​ចំពោះ​មនុស្ស​ទូទៅ​ជានិច្ច។

នៅ​ក្នុង​ជីវិត​អ្វី​ដែល​អ្នក​គួរ​តែ​បន្ត​ធ្វើ​ហើយ​កុំ​បោះបង់ គឺ​ការ​ដែល​មើល​ទៅ​កាន់​ពិភពលោក ពោរពេញ​ដោយ​ភាព​វិជ្ជមាន។ ការ​គិត​បែប​សុទិដ្ឋិនិយម​នេះ​ហើយ នឹង​នាំ​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​រក​វិថី​ជោគជ័យ និង​ការ​សម្រេច​ក្តីស្រមៃ​យ៉ាង​ពិត​ប្រាកដ។ យើង​ជូនពរ​ឲ្យ​អ្នក​ជួប​តែ​រឿង​ល្អ​នៅ​ផ្លូវ​ខាង​មុខ។

៣) ទម្លាក់ជើងចូលទឹកកក

3

អ្នក​ជា​មនុស្ស​ដែល​ធ្វើ​អ្វី​ផ្អែក​លើ ហេតុ​និង​ផល ហើយ​មិន​យក​ភាព​មនោសញ្ចេតនា​ជា​ធំ​មក​គិត​ឡើយ។ និយាយ​សាមញ្ញ​ទៅ អ្នក​ប្រើ​ខួរក្បាល ច្រើន​ជាង​ការ​ប្រើ​បេះដូង។

នៅ​ក្នុង​ជីវិត​នេះ អ្នក​បាន​ជួប​រឿង​លំបាក​ជា​ច្រើន​មក​ហើយ តែ​ដោយសារ​ភាព​រឹងមាំ និង​ឈ្លាសវៃ​ដែល​អំណោយទាន​ពី​ធម្មជាតិ ក៏​រមែង​អនុញ្ញាត​ឲ្យ​អ្នក​អាច​ដោះស្រាយ​បញ្ហា​នានា​បាន។ រាប់​ថា​អ្នក​ជា​មនុស្ស​ល្អ​ឥតខ្ចោះ តែ​ចំណុច​ខ្វះខាត​ពេល​នេះ គឺ​អ្នក​សកម្ម​នឹង​រឿង​ខាង​ក្រៅ​ខ្លាំង​ពេក ដល់​ថ្នាក់​ខ្វះ​ពេលវេលា​សម្រាប់​គ្រួសារ និង​មនុស្ស​ដែល​នៅ​ជិត​អ្នក​បំផុត។ ចូរ​កុំ​មើល​រំលង​ពួក​គេ​យូរ​ពេក​អី បង្កើត​ក្តី​សុខ​ទាំង​នោះ​ផង ដើម្បី​ខ្លួន​ឯង និង​ដើម្បី​មនុស្ស​ជា​ទី​ស្រលាញ់ វា​ប្រៀប​បាន​នឹង​ការ​សាក​ថ្ម​ជីវិត​ដូច្នោះ​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក