សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាតើអ្នកនឹងទទួលបានលាភសំណាងនៅក្នុងខែមិថុនាខាងមុខនេះទេ តោះទៅបើកសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍ភ្លាមទៅ ។
របៀបចាប់ផ្តើម
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។
2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)
3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។
សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ
សន្លឹកបៀទី1៖ ក្នុងអំឡុងខែមិថុនាខាងមុខនេះ ប្រហែលមិនទាន់ជាពេលវេលារបស់អ្នកទេ ទាំងរឿងការងារនិងលុយត្រូវអត់ធ្មត់បន្តិចទើបប្រសើរ ហើយអ្នកត្រូវប្រយ័ត្នចំពោះអារម្មណ៍ប្រែប្រួលបង្កទៅជាបញ្ហា នាំឲ្យបានសត្រូវលាក់មុខរង់ចាំធ្វើបាប ឬកាលដែលអ្នកនឹកស្រមៃអតីតកាលដែលកន្លងផុតទៅហើយ ។
សន្លឹកបៀទី2៖ នៅខែមិថុនាខាងមុខនេះអ្នកទំនងទទួលបានលាភធំ កន្លងមកបើមានបញ្ហាមិនអាចដោះស្រាយបានគ្រប់យ៉ាងនឹងត្រូវរំសាយបន្តិចម្តងៗទៅតាមរបៀបដែលប្រសើរជាង ជើងលេខអ្នកទំនងមានលាភពីទ្រព្យចាស់ ទ្រព្យចាស់នោះនឹងនាំមកនូវសំណាងល្អ ដូច្នេះប្រសិនបើអ្នកចង់បង្កើនទ្រព្យសម្បត្តិឲ្យហូរចូល សន្លឹកបៀណែនាំឱ្យអ្នកធ្វើបុណ្យទាក់ទងនឹងទឹកដូចជាការប្រគេនទឹកដល់ព្រះសង្ឃ ធ្វើបុណ្យជួយបង់ទឹកដល់ព្រះសង្ឃ ឬជួយបង់វិក័យប័ត្រទឹកមន្ទីរពេទ្យជាដើម ។
សន្លឹកបៀទី3៖ នៅខែមិថុនាខាងមុខនេះអ្នកដូចជាមិនដល់ពេលទទួលសំណាងទេ អ្នកមិនគួរលេងល្បែងផ្សងសំណាង ឬបណ្តាក់ទុនក្នុងអំឡុងពេលនេះទេ ប្រសិនបើអ្នកជួបប្រទះបញ្ហា អ្នកប្រហែលជាមានអារម្មណ៍ថាបាក់ទឹកចិត្ត ប៉ុន្តែមិនយូរទេអ្នកនឹងរកឃើញផ្លូវចេញពីការគិតពីមុំផ្សេងៗគ្នា ។
សន្លឹកបៀទី4៖ នៅមិនទាន់ដល់ពេលទទួលសំណាងទេ លុយកាក់នឹងបានមកពីការងារ ឬការវិនិយោគដែលស៊ូទ្រាំក្នុងរយៈពេលយូរ ឬអាចមានហេតុផលដែលចំណាយចូលប្រាក់សន្សំ ក្នុងអំឡុងពេលនេះអ្នកប្រហែលជាមានការប្រុងប្រយ័ត្នជាពិសេសជាមួយនឹងការសន្សំប្រាក់។
សន្លឹកបៀទី5៖ នៅខែមិថុនាខាងមុខនេះមានជើងលេខទទួលបានលាភសំណាងពីក្មេង បុគ្គលដែលមានវ័យក្មេងជាងនឹងនាំមកនូវសុភមង្គល សេចក្តីអំណរ ព្រមទាំងទ្រព្យសម្បត្តិ ដូច្នេះប្រសិនបើអ្នកចង់វិនិយោគ ឬចាប់ផ្តើមអ្វីថ្មីអ្នកអាចធ្វើបានល្អ ៕
ប្រភព៖ True Horoscope/កែសម្រួល៖ Knongsrok