តើ Elon Musk ក្លាយជាអ្នកមានបំផុតនៅលើពិភពលោកតាមរបៀបណា?

Elon Musk ត្រូវបានគេលើកមកនិយាយស្ទេីរតែគ្រប់ចំណងជើងកាសែតផ្សេងៗនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែគាត់ចង់ទិញបណ្តាញសង្គមដ៏ល្បីរបស់អាមេរិចឈ្មោះ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ដែលបានទាក់ទាញការចាប់អារម្មណ៍ទូទាំងពិភពលោក។

កាលពីឆ្នាំមុន ស្ថាបនិក Space X និងប្រធានក្រុមហ៊ុន Tesla បានក្លាយជាអ្នកមានជាងគេបំផុតនៅលើពិភពលោក ដោយវ៉ាដាច់សហគ្រិន Amazon លោក Jeff Bezos នេះបានផ្អែកតាមបញ្ជីអ្នកមានបំផុតរបស់ Forbes ។

ដោយសារប្រាក់ចំណូលរបស់ Musk ត្រូវបានគេនិយាយកាន់តែខ្លាំងឡើងៗ អ្នកខ្លះចង់ដឹពីរបៀប ថាគាត់បានបង្កើតទ្រព្យសម្បត្តិដោយរបៀបណា។

យោងតាមទស្សនាវដ្តី Forbes លោក Musk បច្ចុប្បន្នមានទ្រព្យសម្បត្តិ ២៥០,៥ ពាន់លានដុល្លារ។ អ្នកមានបំផុតទីពីរគឺ Jeff Bezos ដែលមានទ្រព្យសម្បត្តិ ១៤៦,៤ ពាន់លានដុល្លារ តិចជាង $១០៥,១ ពាន់លានដុល្លារជាងនាយកប្រតិបត្តិ Tesla ។

Image_2022 05 11_013208456

នៅចុងឆ្នាំ ២០២០ ទ្រព្យសម្បត្តិរបស់ Musk មានចំនួន ២៤,៦ ពាន់លានដុល្លារ ដែលមានន័យថាទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។

តើ Elon Musk បង្កើតទ្រព្យសម្បត្តិរបស់គាត់ដោយរបៀបណា?

គាត់កើតនៅប្រទេសអាហ្រ្វិកខាងត្បូង ម្តាយរបស់គាត់ឈ្មោះ Maye Musk គឺជាតារាបង្ហាញម៉ូត ចំណែកឪពុករបស់គាត់គឺ Errol Musk ជាវិស្វករអេឡិចត្រូនិច អ្នកបើកយន្តហោះ អ្នកបើកទូក អ្នកប្រឹក្សាយោបល់ និងជាអ្នកអភិវឌ្ឍអចលនទ្រព្យ។

ដើម្បីជៀសវាងការចូលបម្រើកាតព្វកិច្ចកងទ័ពអាហ្រ្វិកខាងត្បូង Elon Musk បានធ្វើអន្តោប្រវេសន៍ទៅប្រទេសកាណាដាក្នុងអាយុ ១៧ឆ្នាំ ហើយភ្លាមៗនោះបានសិក្សានៅសហរដ្ឋអាមេរិក ជាកន្លែងដែលគាត់បានសិក្សាផ្នែកសេដ្ឋកិច្ច និងរូបវិទ្យានៅសាកលវិទ្យាល័យ Pennsylvania ។

Musk សហស្ថាបនិក X.com ដែលក្រោយមកគេស្គាល់ថាជា PayPal ដែលទទួលបានការទទួលស្គាល់យ៉ាងខ្លាំងនៅក្នុង Silicon Valley ។

គាត់ និងដៃគូអាជីវកម្មរបស់គាត់បានលក់ក្រុមហ៊ុននេះក្នុងតម្លៃ ១,៦ ពាន់លានដុល្លារ ហើយ Musk បានប្រើប្រាស់ចំណែកលុយលក់បានរបស់គាត់ដើម្បីបង្កើតក្រុមហ៊ុន Tesla និង Space X ថ្មីទៀត។ សហគ្រិនរូបនេះបានចូលទៅក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes ក្នុងឆ្នាំ ២០១២ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ២ ពាន់លានដុល្លារ។

Image_2022 05 11_013219108

បម្រែបម្រួលអាកាសធាតុបានបង្កើនតម្រូវការរថយន្តអគ្គិសនីយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាកម្លាំងជំរុញនៅពីក្រោយតម្លៃអាជីវកម្មរបស់ Musk។ តម្លៃភាគហ៊ុនសម្រាប់ក្រុមហ៊ុន Tesla បានកើនឡើងខ្ពស់ក្នុងកំឡុងជំងឺរាតត្បាត Covid-19 ដែលធ្វើឱ្យគាត់ទទួលបានងារជា "អ្នកមានបំផុតរបស់ពិភពលោក" ។

នៅខែមីនា ឆ្នាំ២០២២ អតីតដៃគូ Grimes ដែលនាងមានកូនពីរនាក់ជាមួយគ្នាបានប្រាប់ Vanity Fair ថា៖ Musk មិនរស់នៅដូចមហាសេដ្ឋីទេ។ គាត់ពេលខ្លះរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ដល់ចំណុចមួយដែលខ្ញុំគិតថា៖ 'តើយើង អាចរស់នៅក្នុងផ្ទះផ្សេងក្រៅពីផ្ទះនេះដែលគ្មានសុវត្ថិភាពតម្លៃជាង ៤០,០០០ដុល្លារឬទេ? អ្នកជិតខាងថតពីយើងនៅកន្លែងគ្មានសន្តិសុខ ហើយខ្ញុំញ៉ាំប័រសណ្តែកដីប្រាំបីថ្ងៃជាប់គ្នា?'។

នៅក្នុងបទសម្ភាសន៍ TED នាពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយថា គាត់មិនមានផ្ទះទេ ហើយគាត់ដេកនៅក្នុងបន្ទប់ទំនេររបស់មិត្តភក្តិ។

គាត់បាននិយាយថា៖ «ខ្ញុំអត់មានជិះទូកទំនើបទេ ខ្ញុំគ្មានថ្ងៃឈប់សម្រាកទេ»។

“វានឹងមានបញ្ហាខ្លាំង ប្រសិនបើខ្ញុំប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗខ្ជះខ្ជាយ។ ប៉ុន្តែមានករណីលើកលែងមួយគឺខ្ញុំប្រើប្រាស់យន្តហោះ។ បើខ្ញុំមិនប្រើយន្តហោះទេ ខ្ញុំនឹងមិនមានម៉ោងធ្វើការច្រើនទេ»។

ប្រភព៖ https://www.hitc.com/en-gb/2022/05/04/how-much-money-elon-musk-makes/