នៅរយៈពេល ៣ ឆ្នាំបន្ទាប់ ចន្លោះឆ្នាំ ២០២៣,២០២៤ និង ២០២៥ គឺមានម្ចាស់ឆ្នាំទាំង ៤ ដែលនឹងអាចយកឈ្នះទៅលើភាពក្រខ្សត់ ហើយសង្កត់មកវិញតែទ្រព្យមាស ទ្រព្យប្រាក់ រុញឲ្យអ្នកក្លាយជាអ្នកមានបាន៖
អ្នកកើតឆ្នាំជូត – កណ្តុរ
ជាមនុស្សឈ្លាសវៃ រហ័សរហួន មានទំនួលខុសត្រូវ ហើយក៏មានចិត្តទូលាយណាស់ដែរ។ ពួកគេមិនចូលចិត្តប្រៀបធៀបខ្លួនឯងទៅអ្នកដទៃទេ ដោយជឿថា មនុស្សម្នាក់ៗមានទុក្ខផ្សេងពីគ្នា គ្មាននរណាដែលកើតមកជួបតែរឿងសប្បាយឡើយ។
ក្នុងរយៈពេល ៣ ឆ្នាំទៅមុខ ចន្លោះឆ្នាំ ២០២៣ ដល់ ២០២៥ ឱកាសរីកចម្រើនសម្រាប់ម្ចាស់ឆ្នាំជូត គឺមានខ្ពស់ ដោយឱកាសមាស ឱកាសប្រាក់នៅនឹងមុខ គ្រប់យ៉ាងដែលចង់ធ្វើគឺអាចដំណើរការទៅបានរលូន។ មិនថាកិច្ចការងារក្តី ក៏នឹងប្រាក់ខែខ្ពស់ អាចឡើងតំណែងធំជាងមុន រីឯរបររកស៊ីនឹងមានអតិថិជនមកទទួលយកសេវាកម្មច្រើនទ្វេដង។
អ្នកកើតឆ្នាំវក – ស្វា
ជាមនុស្សមានភាពមុឺងម៉ាត់ ឧស្សាហ៍ព្យាយាម ហើយតែងតែយកលុយជាគោលដៅ មានន័យថា កន្លែងណាដែលអាចផ្តល់ចំណូលឲ្យពួកគេបាន គឺពួកគេមិនងាយបោះបង់ឱកាសនោះឡើយ។ ដោយសារតែឆន្ទៈចង់បានលុយ ចង់បានចំណូលចូលហោប៉ៅនេះហើយ មនុស្សនេះខិតខំណាស់ ខំតាំងតែពីក្មេងវ័យ រហូតដល់ចាស់ ក៏មិនចង់បោះបង់ដែរ។
យ៉ាងណាឆ្នាំលាភ ឆ្នាំសំណាងរបស់ពួកគេ ក៏ចូលមកដល់នៅចន្លោះឆ្នាំ ២០២៣, ២០២៤ និង ២០២៥ ដែលទៅដល់ទីណា នឹងទទួលបានពរជ័យគេផ្តល់ឲ្យនៅទីនោះ។ ជាងនេះម្ចាស់ឆ្នាំវក ក៏នឹងទាញលាភ ដល់សមាជិកគ្រួសារ ឲ្យចម្រុងចម្រើនទាំងបងទាំងប្អូន និងឪពុកម្តាយថែមទៀត។
អ្នកកើតឆ្នាំមមី - សេះ
ជាមនុស្សចូលចិត្តស្វែងយល់ ចង់ដឹងចង់លឺរបស់ថ្មីជានិច្ច។ មនុស្សនេះចូលចិត្តចូលខ្លួនទៅក្នុងសង្គម ចង់ទទួលបានបទពិសោធន៍ជីវិតឲ្យបានច្រើន ដោយពួកគេជឿលើរឿងមួយថា មនុស្សហែលកាត់រឿងលំបាកច្រើន នឹងមិនងាយភ្លាត់ស្នៀតសម្រេចចិត្តខុសឡើយ។
ដោយសារការខិតខំតាំងពីដើមមក ក៏រុញឲ្យម្ចាស់ឆ្នាំមមី អាចទទួលបានគុណផលជីវិតរយៈពេល ៣ ឆ្នាំពេញ ពោលពីឆ្នាំ ២០២៣ ដល់ ២០២៥។ ដោយអាចនិយាយថា ចង់ក្រ ក៏មិនអាចក្របានដែរ ព្រោះជាឆ្នាំ ដែលកំណត់ឲ្យអ្នកត្រូវតែក្លាយជាអ្នកមានហើយ។ នេះជាពេលវេលាកើបលុយទាំងបាច់ ហើយបើអ្នកចេះចាប់យកឱកាស នោះនឹងសល់លុយដល់ចាស់ចាយធូរ។
អ្នកកើតឆ្នាំមមែ - ពពែ
ជាមនុស្សដែលពូកែខាងទំនាក់ទំនង ពូកែគ្រប់គ្រងស្ថានការណ៍ អាចប្រែរឿងធំទៅជាតូចបាន។ ដូច្នេះគឺជាបុគ្គលងាយនឹងជោគជ័យក្នុងជីវិត ពោលរង់ចាំតែឱកាសធំ ចូលមកដល់ប៉ុណ្ណោះ។ រាសីចក្រចន្លោះឆ្នាំ ២០២៣ ដល់ ២០២៥ មនុស្សនេះឡើងកូដទាំងទ្រព្យ ឡើងកូដទាំងរឿងស្នេហា។
បើអ្នកអត់គូ ក៏នឹងរកបានគូពិតនៅចន្លោះឆ្នាំទាំងបីនោះ ហើយបើអ្នកមានគូស្រាប់ ក៏អាចជាបង្កើតបានសមាជិកថ្មី ក្នុងក្រុមគ្រួសារ។ យើងចូលរួមអបអរ អ្នកដល់ពេលវេលាសោយសុខហើយ ក្រោយខិតខំឆ្លងកាត់ការលំបាកអស់រយៈពេលជាច្រើនឆ្នាំកន្លងមក រួចបើជួបគ្រោះនៅឆ្នាំ ២០២២ នេះ ក៏តូចដែរ មិនជាលំបាកខ្លាំងឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក