បើតាមក្បួនហោរាសាស្ត្រមើលឃើញថា ម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម នៅចំណុចចាប់ផ្តើមនៃជីវិត គឺស្ថិតនៅកម្រិតទាប តែពួកគេមិនដែលបោះបង់ទេ ហើយមានឆន្ទៈខិតខំឆ្លងកាត់ការលំបាក និងឧបសគ្គនានា រហូតដល់សាងបានជីវិតរុងរឿងយ៉ាងពិតប្រាកដ៖
អ្នកកើតឆ្នាំឆ្លូវ – គោ
ជាបុគ្គលដែលរឹងមាំទាំងផ្លូវចិត្ត និងកាយ ហើយតែងតែមានមហិច្ឆតាខ្ពស់ក្នុងជីវិត រួចក៏មិនដែលខ្លាចប្រឈមនឹងការលំបាកក្នុងជីវិតដែរ។ មនុស្សនេះដែរ ក៏មានទំនួលខុសត្រូវ មានភាពឧស្សាហ៍ព្យាយាម ពេលខ្លះរាងឆាប់ខឹងបន្តិច តែក៏ឆាប់បាត់ទៅវិញដែរ។
ជីវិតម្ចាស់ឆ្នាំឆ្លូវ មិនចូលចិត្តពឹងអ្នកដទៃឡើយ ហើយរមែងជួយជ្រោមជ្រែងទាញខ្លួនឯង ចេញពីបញ្ហាដោយខ្លួនឯង។ យ៉ាងណាគុណផលជីវិត ក៏នៅតែរំលេចឡើង គ្រាន់ត្រូវការពេលបន្តិច តែក៏មិនលំបាកយូរពេកដែរ ក៏ដោយសារអរគុណដល់ប្រាជ្ញា និងទេពកោសល្យដែលម្ចាស់ឆ្នាំឆ្លូវមាន ទើបអាចជួយឲ្យពួកគេមានឱកាសរីកលូតលាស់ បានទ្រព្យសម្បត្តិជាច្រើនឆាប់រហ័ស នៅល្បាក់អាយុ ៣០ មិនទាន់។
អ្នកកើតឆ្នាំរោង – នាគ
ឆ្នាំរោង ជាបុគ្គលដែលងាយទទួលបានពរជ័យច្រើនពីទេវតា ហើយដូចមានអំណាចគ្របលើអស់មនុស្សម្នាទាំងឡាយនៅជុំវិញខ្លួន។ យ៉ាងណាមនុស្សកើតឆ្នាំរោង រមែងមានការគិតវិជ្ជមានច្រើន ហើយបោះជំហានទៅមុខជានិច្ច ព្រោះមានគោលដៅជោគជ័យច្បាស់លាស់ក្នុងជីវិត។
ថ្វីបើកើតមកក្នុងជីវភាពខ្វះខាត ក្រខ្សត់ ពិបាកទាំងរបស់ហូបចុក ទាំងរបស់របរប្រើប្រាស់ មិនទំនើបដូចកូនគេឯទៀត គ្មានអ្នកជួយជ្រោមជ្រែង ក៏បុគ្គលកើតឆ្នាំរោង ខិតខំខ្លួនឯងពីបាតដៃទទេ ដល់មានការងារល្អធ្វើ មានរបររកស៊ីនឹងថឹង អាចបង្កើតចំណូលជាប្រចាំ។ រង់ចាំមិនយូរទេ តែអាយុ ២០ ជាង ចាប់ផ្ដើមចេះបង្កើតលុយដោយខ្លួនឯងជាបណ្តើរៗហើយ រួចបើតស៊ូតែបន្តិច នោះ ១០ ឆ្នាំបន្ទាប់ ប្រាកដជានឹងរកឃើញភាពស្រណុក លែងខ្វល់រឿងលុយកាក់។
អ្នកកើតឆ្នាំជ្រូក – កុរ
ជាមនុស្សមានចិត្តស្មោះត្រង់ ចេះគោរពនិងឲ្យតម្លៃអ្នកដទៃជុំវិញខ្លួន ហើយនិយាយអំពីសមត្ថភាពក្នុងអាជីពការងារ គឺមាន រួចក៏មានទាំងទំនួលខុសត្រូវខ្ពស់ ចំពោះអ្វីដែលគេកំពុងធ្វើផងដែរ។ ដោយសារអត្តចរិតល្អពីកំណើតនេះហើយ ដ្បិតបើកើតក្នុងវង្សត្រកូលគ្រួសារក្រលំបាក ក៏ពេលទៅមុខមិនលំបាករហូតដែរ ហើយជំនួសមកវិញ ដោយភាពមានបាន ភាពគ្រប់គ្រាន់ក្នុងជីវិត។
មនុស្សនេះពេលឡើងខ្ពស់ មិនភ្លេចទេ គ្រាលំបាក ចេះជួយមនុស្សជុំវិញខ្លួន នេះជាគុណបុណ្យជំរុញឲ្យគេកាន់តែទទួលបានភាពចម្រុងចម្រើនតរៀងទៅ។ ដូច្នេះហើយលាភក៏ជួបច្រើន គ្រោះក៏ជៀសឆ្ងាយ នាំឲ្យជីវិតជួបតែរឿងត្រចះត្រចង់ និងអាចបង្កើតទ្រព្យតកូនចៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក