បុរសដែលមានលក្ខណៈមួយក្នុងចំណោម ៥ យ៉ាងនេះ ត្រូវបានកំណត់ថា ក្នុងជីវិតមានតែភាពសម្បូរសប្បាយ មានមនុស្សជួយជ្រោមជ្រែងច្រើន នឹងទទួលបានជោគជ័យខ្លាំង ពិសេស ប្រសិនបើនារីបានរៀបការជាមួយ ពិតជាសំណាងណាស់៖
*កន្លែង ៣ កាន់តែធំ បុរសកាន់តែមានលាភមានជ័យ
ដៃធំ៖ តាមនរវិទ្យា និយាយថា បុរសដៃធំមានន័យថា ជាមនុស្សមានកម្លាំងពលកម្ម ឧស្សាហ៍ព្យាយាម នឹងមានភាពក្លាហាន បើទោះជាមានការលំបាកនិងជួបឧបសគ្គយ៉ាងណាក៏ដោយ ក៏អាចនឹងរកឃើញវិធីនិងជំនះបានយ៉ាងឆាប់រហ័ស។ ដូច្នេះហើយ នារីណាម្នាក់ ដែលបានរៀបការជាមួយបុរសបែបនេះ ពិតជាសំណាងណាស់ មិនខ្លាចការលំបាកឡើយ។
ចង្កាធំ និងមូល៖ ក្នុងជីវិតសម័យទំនើប មនុស្សគ្រប់រូបតែងនិយាយថា ចង្កា V-line គឺស្អាត ហើយសូម្បីតែបុរសក៏ជឿថា ស្អាតដែរ។ ប៉ុន្តែគេមិនដឹងថា ចង្កា O-line ដែលមានទំហំធំ និងមូល តំណាងឱ្យសំណាងល្អ ភាពជាអ្នកដឹកនាំ លុយកាក់ និងឋានៈក្នុងសង្គមនោះទេ។ ទន្ទឹមនឹងនេះ បុរសដែលមានចង្កាមូលធំ ជាធម្មតាមានភាពអត់ធ្មត់ខ្លាំង មានមនុស្សជាច្រើនចូលចិត្តស្រឡាញ់ខ្លាំង។
ជើងធំ៖ បុរសម្នាក់ដែលមានជើងធំបង្ហាញពីការដើរយ៉ាងខ្ជាប់ខ្ជួន នឹងមានស្មារតីការពារសម្រាប់អ្នកដែលខ្លួនស្រលាញ់ ជាពិសេស ជាមនុស្សមានភាពច្បាស់លាស់ក្នុងការរកស៊ីចិញ្ចឹមគ្រួសារ។
*កន្លែង ២ វែងនាំមកនូវពរជ័យ
ចិញ្ចើមវែង និងរលោង៖ បុរសដែលមានរោមចិញ្ចើមវែង រលោងហួសពីភ្នែក ភាគច្រើនជាមនុស្សដែលមានថាមពល តែងតែមានមនុស្សថ្លៃថ្នូរមកជួយជ្រោមជ្រែង ហើយអនាគត់អាចក្លាយជាអ្នកមានយ៉ាងងាយ។ បុរសដែលមានលក្ខណៈបែបនេះ ច្រើនតែមានភាពអត់ធន់ ព្យាយាមជម្នះរាល់ការលំបាកទាំងអស់ កាន់តែចាស់កាន់តែមានទ្រព្យសម្បត្តិហូរហៀរ។
ខ្ទង់ច្រមុះខ្ពស់និងវែង៖ ក្នុងនរវិទ្យា បុគ្គលមានច្រមុះខ្ពស់និងវែងជាមនុស្សឆ្លាតពូកែ។ មនុស្សទាំងនេះមានការគិតទុកជាមុន រហូតអាចទទួលបានជោគជ័យយ៉ាងងាយស្រួលក្នុងអាជីព។ ជាពិសេស បុរសមានចរិតទាំងនេះ មានភាពខ្ជាប់ខ្ជួន ស្មោះត្រង់ នឹងមានតែភាពសប្បាយចិត្តបំផុត។
ប្រភព៖ បរទេស