សួតមានតួនាទីទទួលខុសត្រូវចំពោះការផ្លាស់ប្តូរឧស្ម័នរវាងរាងកាយ និងបរិស្ថាន ដើម្បីរក្សាជីវិតមនុស្សគ្រប់គ្នាឲ្យរស់នៅបានយូរ។ ដូច្នេះការថែរក្សាសួតឱ្យមានសុខភាពល្អគឺមានសារៈសំខាន់ណាស់។ សូមមើលខាងក្រោមនេះជាទម្លាប់អាក្រក់ ៤ យ៉ាង ដែលអ្នកគួរតែបោះបង់ចោល។
ជក់បារី
ទោះបីជាដឹងថាការជក់បារីមានគ្រោះថ្នាក់ដល់សុខភាពក៏ដោយ មនុស្សជាច្រើននៅតែមិនអាចបោះបង់ទម្លាប់នេះបានដែរ។ ជាពិសេស មនុស្សភាគច្រើនមានទម្លាប់មួយក្រោយពេលភ្ញាក់ពីគេង ត្រូវជក់បារីភ្លាមមុននឹងធ្វើអ្វីផ្សេងទៀត ដោយអះអាងថា ការជក់បារីពេលព្រឹកធ្វើឱ្យពួកគេមានការប្រុងប្រយ័ត្នកាន់តែខ្លាំង។
យ៉ាងណាក៏ដោយ ការជក់បារីនៅពេលព្រឹកគឺមានគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងណាស់ ដោយសារអំឡុងពេលនេះបរិមាណជាតិនីកូទីន និងជាតិពុលពីថ្នាំជក់ចូលក្នុងខ្លួនគឺខ្ពស់ជាងធម្មតា ដែលអាចធ្វើឱ្យអ្នកជក់បារីទំនងជាញៀនជាងអ្នកជក់បារីបន្ទាប់ពីភ្ញាក់ពីគេងកន្លះម៉ោង ឬយូរជាងនេះ។ លើសពីនេះ ការជក់បារីនៅពេលព្រឹកក៏ធ្វើឱ្យជាតិនីកូទីនក្នុងថ្នាំចូលទៅសួតដោយផ្ទាល់ កាត់បន្ថយមុខងារសួត បង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ និងមហារីក។
អារម្មណ៍ខឹង
មានមនុស្សជាច្រើនដែលឆាប់ខឹង បាក់ទឹកចិត្ត ឬងាយខឹង ពេលភ្ញាក់ពីគេង ដោយអារម្មណ៍អវិជ្ជមានបែបនេះក៏អាចប៉ះពាល់ដល់សុខភាពសួតផងដែរ។ នៅពេលដែលមនុស្សមានការខឹងសម្បារ អាចមានការពិបាកដកដង្ហើម alveoli ត្រូវបានពង្រីកឥតឈប់ឈរ រហូតមិនអាចសម្រាកជាធម្មតាបានទេ។ មិនតែប៉ុណ្ណោះ ក្នុងករណីនេះ ក៏អាចប៉ះពាល់ដល់ដំណើរការធម្មតានៃសួតទៀតផង។
ហាត់ប្រាណពេលច្រើនពេក
ជាទូទៅ មនុស្សជាច្រើនមានទម្លាប់ហាត់ប្រាណពេលព្រឹក ជាពិសេសមនុស្សវ័យកណ្តាល និងមនុស្សចាស់តែងតែក្រោកពីព្រលឹម ដើម្បីចាប់ផ្តើមធ្វើលំហាត់ប្រាណ។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅពេលនេះសីតុណ្ហភាពខ្យល់នៅតែត្រជាក់។ ដូច្នេះ ការធ្វើលំហាត់ប្រាណខ្លាំងពេក ជាមួយនឹងអាំងតង់ស៊ីតេខ្ពស់ងាយនាំឱ្យអស់កម្លាំង ដែលមិនត្រឹមតែប៉ះពាល់ដល់ភាពស៊ាំប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពសួតដោយផ្ទាល់ផងដែរ។
ញាំជាតិខ្លាញ់ច្រើន
អាហារចៀនសព្វថ្ងៃមានច្រើនប្រភេទគួរឱ្យចាប់អារម្មណ៍ នឹងធ្វើឲ្យឃ្លានរហូតដល់ស្រក់ទឹកមាត់។ ទោះជាយ៉ាងណាក៏ដោយ អាហារទាំងអស់នោះ មិនស័ក្តិសមសម្រាប់ការញ៉ាំនៅពេលព្រឹកទេ ដោយសារអាហារចៀនងាយធ្វើឱ្យឡើងទម្ងន់ បង្កើតបន្ទុកដល់ប្រព័ន្ធរំលាយអាហារ ប៉ះពាល់ដល់សុខភាពសួតជាចាំបាច់។ លើសពីនេះ អាហារដែលមានជាតិខ្លាញ់មិនអំណោយផលដល់ការបញ្ចេញសារធាតុពុលក្នុងផ្លូវដង្ហើម នាំឱ្យក្អក និងស្លេស្មកាន់តែធ្ងន់ធ្ងរ ដែលមិនល្អសម្រាប់សុខភាពសួត។
ប្រភព៖ បរទេស