ព្រះចន្ទពេញវង់ប្រចាំខែឧសភា កំណត់នឹងកើតឡើងនៅយប់ថ្ងៃទី ១៦ ឧសភា ហើយបើតាមហោរាសាស្រ្តបានប្រមើលមើលឃើញថា អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងទទួលបានលាភសំណាងចាប់ពីថ្ងៃនេះ ០៥/០៥/២២ រហូតដល់ ១៦/០៥/២២៖
អ្នកកើតឆ្នាំរោង – នាគ
មនុស្សកើតឆ្នាំរោង នឹងទទួលបានលាភនឹកស្មានមិនដល់ ផែនការណ៍ទាំងឡាយ ងាយនឹងសម្រេចក្លាយជាផ្លែផ្កា អាចមានលុយចូលហោប៉ៅ ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃចន្ទពេញវង់។ បុគ្គលនេះ ពូកែខាងបង្កើតអំណាច ពូកែខាងរក្សាទ្រព្យ ហើយបើឱកាសចូលមកដល់ផង គេរមែងចាប់មិនឲ្យរបូតឡើយ។
នៅចន្លោះ ១០ ថ្ងៃខាងមុខ ពួកគេមានឱកាសផ្លាស់ប្ដូរជីវិត ជួបតែភាពវិជ្ជមាន សំណាងទាំងស្នេហា ទាំងអាជីពការងារ ការរកស៊ីផ្សេងៗ។ គ្រោះធំប៉ុណ្ណា បំណុលទាំងអំបាលម៉ាន ក៏នឹងឆ្លងផុត ហើយគោះទ្វារត្រលប់មកវិញ តែលាភសំណាងជុំទិស។ លែងបារម្ភហើយពាក្យថា "ក្រ" ព្រោះម្ចាស់ឆ្នាំរោង ចាប់បានឱកាសធំ អាចសម្រេចឲ្យក្លាយជាអ្នកមាននៅពេលឆាប់ៗខាងមុខ។
អ្នកកើតឆ្នាំម្សាញ់ - ពស់
នៅកំឡុងកៀកថ្ងៃចន្ទពេញវង់ នៅខែឧសភា ម្ចាស់ឆ្នាំម្សាញ់ នឹងទទួលបានពរជ័យពីទេវតាទ្រព្យ អាចមានឱកាសជួបស្ថានសួគ៌សំណាង ចារឲ្យបានតែមាសតែប្រាក់ ហើយគ្មានឧបសគ្គអ្វីមករារាំងពួកគេបានឡើយ។
សូមអរគុណចំពោះការគាំទ្រ ពីទេវតាទ្រព្យជាពិសេស កំណត់ឲ្យបុគ្គលកើតឆ្នាំម្សាញ់ មានគេតាមជួយ តាមថែរក្សា ដំណើរការគ្រប់កិច្ចការងារទៅមុខដោយរលូន។ ការលំបាក បំណុលទាំងឡាយ នឹងត្រូវបានដោះស្រាយ មុនផុតថ្ងៃចន្ទពេញវង្សនាថ្ងៃទី ១៦ ឧសភា។
អ្នកកើតឆ្នាំវក – ស្វា
ចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃចន្ទពេញវង់ នាពាក់កណ្តាលខែឧសភា អ្នកកើតឆ្នាំវក មានឱកាសអាចផ្លាស់ប្តូរគ្រប់យ៉ាង ដូចគេបត់ ១៨០ ដឺក្រេ ទាំងរឿងការងារ រឿងលុយកាក់ ស្នេហា។ ទោះជាមានការលំបាកនាពេលកន្លងមក តែអ្នកបានហែលកាត់វាអស់ទៅហើយ ភាពសោយសុខបានចូលមកដល់ពីពេលនេះ។
ជំហររឹងមាំ ការអត់ធ្មត់ បូកផ្សំនឹងពេលវេលានៃសំណាងផងនោះ ក៏បានជួយឲ្យម្ចាស់ឆ្នាំវក អាចសាងមុខសាងមាត់ សាងកេរឈ្មោះត្រលប់មកវិញ ដោយកាន់តែលុយ កាន់តែកិត្តិយសពេញៗដៃ។ ភាពសម្បូរបែប ទទួលបានពីការវិនិយោគពីពេលមុន នាំឲ្យកើតផលចំណេញដ៏មហាសាលនៅពេលដ៏ខ្លីខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក