ក្នុងនាមជាស្រី្ត និងជាភរិយាម្នាក់ មិនចាំបាច់ពឹងលើ "សិច" ច្រើនពេកក៏បានដែរ ដោយគ្រាន់តែបង្ហាញសកម្មភាពតូចតាចទាំងអស់នេះ ក៏អាចធ្វើឱ្យបុរសៗលង់ស្នេហ៍ដកចិត្តមិនរួចឡើយ៖
គិតពីគ្រួសារប្តី៖ ស្ត្រីក្រៅពីការដើរតួនាទីជាភរិយា និងជាអ្នកម្តាយល្អម្នាក់ ក៏ត្រូវមានទំនួលខុសត្រូវក្នុងការធ្វើជាកូនប្រសានឹង ប្រព្រឹត្តល្អចំពោះគ្រួសារប្តីផងដែរ។ ក្នុងនាមជាភរិយាដ៏ឈ្លាសវៃ អ្នកមិនគួរទទូចចង់មានគ្រួសារផ្ទាល់ខ្លួនឡើយ ជួនកាលផ្តល់ក្តីស្រឡាញ់ដល់ម្តាយក្មេក ក៏អាចធ្វើឲ្យប្តីមានអារម្មណ៍សុវត្ថិភាពជាង ដោយមិនចាំបាច់ព្រួយបារម្ភថា មានបញ្ហារវាងអ្នក និងម្តាយក្មេក។
មិនប្រកាន់ខឹងប្តីសម្រាប់អ្វីគ្រប់យ៉ាង៖ រឿងមួយដែលប្តី ១០០% មិនចូលចិត្តប្រពន្ធខឹងក្រោធ។ បុរសមិនចូលចិត្តស្ត្រីដែលដាក់បន្ទុកដ៏ធំមួយឲ្យប្តីតែមានការប្រាថ្នារាប់រយពាន់ទេ។ ដូច្នេះ វិធីដែលឆ្លាតបំផុតក្នុងការរក្សាប្តីគឺស្រ្តីមិនត្រូវបង្ខំគាត់ឲ្យធ្វើជាទាសករទេ តែត្រូវអាណិត និងគាំទ្រគាត់ថែមទៀតទើបជាការល្អ។ ជំនួសមកវិញ ត្រូវចង្អុលប្រាប់រឿងមួយចំនួនដែលអ្នកចង់ឱ្យគាត់ធ្វើ ប៉ុន្តែបើគាត់ធ្វើមិនបាន អ្នកគួរតែចេះសរសើរអ្វីដែលគាត់កំពុងធ្វើសម្រាប់អ្នកផងដែរ។
ដឹងពីរបៀបថែខ្លួនឯង៖ មនុស្សស្រីគួរតែស្អាតគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ។ ទោះបីជាបុរសម្នាក់និយាយថាស្រឡាញ់អ្នកដោយមិនខ្វល់ពីរូបរាងខាងក្រៅក៏ដោយ ដាច់ខាតត្រូវតែយកចិត្តទុកដាក់ចំពោះសម្រស់ជាចាំបាច់ ព្រោះគ្មានប្តីណាមួយចូលចិត្តប្រពន្ធដែលមានភាពរញ៉េរញ៉ៃរហូតនោះទេ។ ជាធម្មតា ស្រ្តីក្រោយពេលរៀបការហើយអាចនឹងត្រូវប្រឈមមុខជាមួយសម្ពាធខ្លាំងណាស់ ជាពិសេសក្រោយពេលមានកូន។ ប៉ុន្តែថ្វីបើយ៉ាងនេះក៏ដោយ មនុស្សស្រីគួរតែព្យាយាមធ្វើខ្លួនឱ្យស្អាតតាមដែលអាចធ្វើទៅបាន។
បង្កើតពេលវេលារ៉ូមែនទិក៖ ការចងចាំថ្ងៃកំណើតរបស់ស្វាមីនឹងធ្វើឱ្យគាត់មានអារម្មណ៍គោរពនិងកំពុងស្ថិតនៅក្នុងបេះដូងប្រពន្ធរបស់គាត់។ ជាឧទាហរណ៍ ជាធម្មតាគាត់ជាអ្នកមកទទួលអ្នកបន្ទាប់ពីរាល់ម៉ោងធ្វើការ ដូច្នេះជាថ្នូរនឹងការទទួលគាត់នៅថ្ងៃដ៏ល្អ អ្នកគួរតែនាំគារត់ទៅញ៉ាំអាហារ។
មិនចេះប្រកាន់ខ្លួនឯង៖ ប្រពន្ធដែលមិនសប្បាយចិត្ត គឺពេលនាងដាក់សម្ពាធលើខ្លួនឯង តែងតែខ្លាចប្តីចាកចេញ តែងតែលងបន្លាចដោយជនទី៣ តែងមើលឃើញថាខ្លួនថោកទាប។ យ៉ាងណាអ្នកត្រូវដឹង បុរសអាចទទួលយកប្រពន្ធដែលមិនពូកែខាង "បង្កើតស្នេហា" ប៉ុន្តែមិនអាចទទួលយកប្រពន្ធដែលតែងតែមានចរិតអផ្សុក និងធុញទ្រាន់ឡើយ។
ប្រភព៖ បរទេស