ស្រី្តមាន២ផ្នែកធំ និង៣ផ្នែកតូច បើបុរសបានរៀបការជាមួយសំណាងធំណាស់ អនាគត់លុយចាយមិនអស់ទេ

ជឿថា ពេលខ្លះស្ត្រីទាំងអស់ប្រហែលជាមិនពេញចិត្តនឹងលក្ខណៈពិសេសមួយចំនួនលើរាងកាយរបស់ពួកគេនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លក្ខណៈទូទៅទាំងនោះ ក៏អាចបង្ហាញថា ពួកគេមានលេខសម្បូរបែប និងអាចក្លាយជាអ្នកមាននៅថ្ងៃអនាគត់បានដែរ បើបុរសមានសំណាងបានរៀបការជាមួយស្រី្តមានលក្ខណៈដូចខាងក្រោម។

*ចំណុចធំ ២ របស់ស្រ្តី គឺមានភាពសម្បូរបែបខ្លាំង៖

ច្រមុះ​ធំ៖ ច្រមុះតំណាងឱ្យទ្រព្យសម្បត្តិ និងសំណាងរបស់មនុស្ស ក្រៅពីនេះ ច្រមុះក៏ប្រាប់ពីបុគ្គលិកលក្ខណៈរបស់ពួកគេផងដែរ។ ដូច្នេះ ស្ត្រីដែលមានច្រមុះធំ មូល ជាធម្មតាជាមនុស្សចិត្តល្អ យកចិត្តទុកដាក់ សប្បុរស ទៀងត្រង់ និងយកចិត្តទុកដាក់។ រូបរាង​របស់​ពួក​គេអាច​មើល​ទៅ​ដូច​ជា​មនុស្ស​ទន់​ខ្សោយ ប៉ុន្តែ​ពួក​គេ​មាន​ភាព​ក្លាហាន​និង​មាន​ប្រាជ្ញា​ជាង​មនុស្សទូទៅ។ ជាលទ្ធផលពួកគេងាយនឹងទទួលបានជោគជ័យក្នុងអាជីពប្រចាំថ្ងៃខ្លាំងណាស់។

លើសពីនេះ បន្ទាប់ពីរៀបការរួច ពួកគេអាចមានតុល្យភាពរវាងការងារផ្ទះ និងការងារ ជាពិសេស បុរស​ដែល​រៀបការ​ជាមួយស្រ្តីបែបនេះ ​ប្រៀប​បាន​នឹង​ខ្លា​ដែល​ដុះ​ស្លាប មាន​មនុស្ស​ទូន្មាន​ច្រើន និង​គូកន​កាន់​តែ​ច្រើន​ជួយត្រេកអរ។

ភ្នែកហើមៗ៖ សម្រាប់មនុស្សជាច្រើន ដែលមានថង់ភ្នែកធំអាចជាពិការភាព ប៉ុន្តែនៅក្នុងផ្នែកនរវិទ្យាវិញ បង្ហាញថា ការហើមភ្នែកតំណាងឱ្យសេចក្ដីស្រឡាញ់។ មនុស្សដែលមានថង់ភ្នែកធំ ជាធម្មតាមានភាពទន់ភ្លន់ ប៉ិនប្រសប់ មានកិត្តិយស មិនខ្វល់ខ្វាយ និងមានសុទិដ្ឋិនិយម។ ក្រៅ​ពី​នេះបុរស​ដែល​បានរៀបការជាមួយស្រី្តមានលក្ខណៈបែបនេះ ​គ្រួសារ​ប្រាកដ​ជា​មាន​តែភាព​កក់ក្ដៅ និង​មាន​សុភមង្គល។

ម្យ៉ាងទៀត ស្ត្រី​ដែល​មាន​ថង់​ភ្នែក​ធំ ច្រើន​តែ​មាន​អាយុ​សង្ឃឹម​យូរ និង​មាន​កូន​ល្អៗតាមគន្លងធម៌ ដោយក្នុងជីវិតពួកគេជួបមនុស្សថ្លៃថ្នូរជាច្រើនក្នុងការជួយជ្រោមជ្រែង ​ជីវិត​កាន់​តែ​មាន​សុភមង្គល កូន​ចៅ​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ល្បី។

*ស្ត្រីមានផ្នែកតូច ៣ ជាអ្នកមាន៖

មាត់តូច៖ តាម​គោល​គំនិត​បុរាណនិយាយថា មាត់​ជា​ទ្វារ​ចូល​ដល់​ខ្លួន​មនុស្ស។ ស្ត្រី​ដែល​មាន​មាត់​តូច ច្រើន​តែ​មាន​ភាព​វៃឆ្លាត និង​រសើប​ខ្លាំង ងាយស្រួលទទួលបានជោគជ័យក្នុងអាជីវកម្ម និងពាណិជ្ជកម្ម។ ជាធម្មតា ក្នុង​ជីវិត​មនុស្ស​ដែល​មាន​ចរិត​នេះ​ច្រើន​តែ​ស្មោះត្រង់ ភាគ​ច្រើន​តែ​មាន​មនុស្ស​ថ្លៃថ្នូរ​មក​ជួយជ្រោមជ្រែង ដោយមិន​ត្រឹម​តែ​ពូកែ​ខាង​ការងារ​ខ្លួន​ឯង​ទេ ពួក​គេ​ក៏​ចេះ​មើល​ថែ​គ្រួសារ និង​មើល​ថែ​ប្ដី​កូន​បានល្អផង​ដែរ។

ចង្កេះតូច៖ ស្ត្រីដែលមានចង្កេះតូចមិនត្រឹមតែមានសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងត្រូវបានចាត់ទុកថា ជាលក្ខណៈពិសេសដ៏សម្បូរបែប ដែលអាចដឹងពីរបៀបថែរក្សា និងចិញ្ចឹមគ្រួសារផងដែរ។ ក្នុង​ជីវិត​មនុស្សដែលមានលក្ខណៈបែបនេះ ភាគច្រើនមាន​ចរិត​ម៉ឺងម៉ាត់ មិន​ខ្លាច​ការ​លំបាក នឹងមានតែភាព​រីកចម្រើន ហើយ​កូនចៅ​ក៏​ទទួលបាន​សេចក្តីសុខ​។

ម្រាមជើងតូច៖ ស្ត្រី​ដែល​មាន​ជើង​តូច​តែង​ទទួល​បាន​ពរជ័យ​ពី​ព្រះ។ ពួកគេមិនដែលរស់នៅក្នុងភាពខ្វះខាតផ្នែកសម្ភារៈនោះទេ។ ដែលងអាចនិយាយបានថា នៅពេលពួកគេនៅក្មេងអាចប្រឈមនឹងបញ្ហាជាច្រើន ប៉ុន្តែទោះជា​យ៉ាងណាក៏​ដោយ​ នឹងមានការ​ជួយ​ជ្រោមជ្រែង​ពី​មនុស្ស​ថ្លៃថ្នូរ ទោះ​លំបាក​យ៉ាងណា ក៏​នៅតែអាច​យកឈ្នះ​បាន​ដែរ ។

ប្រភព៖ បរទេស