តើអ្នកចង់ដឹងទេថា តើពេលមានស្នេហាអ្នកនឹងជាមនុស្សបែបណាទេ? ពេលយើងមានស្នេហា ជួនកាលយើងមិនអាចដឹងច្បាស់ពីខ្លួនឯងទេ ហើយមនុស្សជុំវិញខ្លួនខ្លះ គិតថាយើងផ្លាស់ប្តូរដោយមិនដឹងខ្លួន។ ចិត្តវិទ្យាប្រៀបដូចជាកញ្ចក់សម្រាប់យើងស្គាល់ខ្លួនឯង ហើយវាអាចជួយឱ្យយើងស្វែងរកវិធីដើម្បីជួយយើងសម្របខ្លួនទៅនឹងស្ថានភាពទំនាក់ទំនងរបស់អ្នក ហើយអ្នកអាចស្គាល់ខ្លួនឯងកាន់តែច្បាស់ និងអាចជួយឱ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែប្រសើរទៀតផង។
តោះ មកលេងហ្គេមចិត្តសាស្រ្តមួយនេះ ដែលអាចទាយដឹងពីទំនោរស្នេហារបស់អ្នកពីការជ្រើសរើសយករូប emojis ដែលអ្នកពេញចិត្ត ឬអ្នកឧស្សាហ៍លេងលើ Facebook LINE និង Twitter ។
តើមកមើលថាតើ emojis ៤ខាងក្រោមអ្នកពេញចិត្តមួយណា ហើយប្រើប្រាស់ច្រើនជាងគេ ៖
A. ទឹកមុខអង្វរ
B. មុខមានចិញ្ចៀនទេវតានៅលើក្បាល
C. មុខយំ
D. មុខភ្នែកបេះដូង
បន្ទាប់ពីអ្នកបានជ្រើសរើសហើយ តោះទៅមើលចម្លើយខាងក្រោម ៖
A. ទឹកមុខអង្វរ
អ្វីដែលអ្នកត្រូវការគឺជាសេចក្តីស្រឡាញ់ ដែលធ្វើឱ្យអ្នកមានសេចក្តីសុខខាងផ្លូវចិត្ត។ អ្នកជាមនុស្សម្នាក់ដែលពូកែ Take Care មើលថែអ្នកដ៏ទៃណាស់ ជាពិសេសមនុស្សដែលអ្នកស្រលាញ់។ ពេលមានស្នេហា អ្នកនឹងលែងមានរឿងលាក់កំបាំងហើយ ហើយស្នេហារបស់អ្នកនឹងអាចធ្វើឱ្យអ្នកមានសេចក្តីសុខផ្លូវចិត្ត និងមានចរិតចាស់ទុំផងដែរ។
B. មុខមានចិញ្ចៀនទេវតានៅលើក្បាល
អ្វីដែលអ្នកត្រូវការពេលមានស្នេហាគឺភាពច្បាស់លាស់ ហើយពេលដែលអ្នកស្រលាញ់នរណាម្នាក់អ្នកនឹងបង្ហាញយ៉ាងច្បាស់មិនលាក់លៀម និងជាមនុស្សដែលពូកែរក្សាអារម្មណ៍ចំពោះមនុស្សជាទីស្រលាញ់ផងដែរ។ ក្តីស្រលាញ់របស់អ្នកមានទំហំធំធេងណាស់ ហើយសម្រាប់មនុស្សជាទីស្រលាញ់អ្នកអាចស៊ូទ្រាំនឹងទុក្ខលំបាកគ្រប់បែបយ៉ាង ឬអ្នកអាចដេញតាមមនុស្សដែលអ្នកស្រលាញ់ដោយមិននឿយហត់ទឿតផង។ ឆន្ទៈលើសេចក្តីស្នេហាដ៏លើសលប់នេះ នឹងធ្វើឱ្យស្នេហារបស់អ្នករលូនល្អ ឬសមបំណងនៅថ្ងៃមុខដោយមិនបាច់បារម្ភច្រើនទេ ប្រឹងតែធ្វើល្អ ប្រឹងបន្តទង្វើរបស់អ្នកបែបនេះទៅ ស្នេហាពិត នឹងប្រាកដនៅនឹងមុខរបស់អ្នក។
C. មុខយំ
អ្វីដែលអ្នកត្រូវការគឺ សេចក្តីស្រឡាញ់ដ៏រឹងមាំ និងជាស្នេហាដែលធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្តៅ ប៉ុន្តែមិនមែនជាអារម្មណ៍ចង់សាងជីវិតរៀបការឡើយ។ អ្នកគ្រាន់តែចង់មានពេលវេលាដ៏ស្ងប់ស្ងាត់មួយ ដែលអាចចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់ អារម្មណ៍ដែលជិតស្និទ្ធ ស្ងប់សុខ និងមានក្តីសុខបែបឯកជាន។ អារម្មណ៍ស្នេហារបស់អ្នកមិនមែនបែបពុះកញ្ជ្រោលប្រញាប់ទៅណាទេ តែជាស្នេហាបែបចាស់ទុំ រក្សាទំនាក់ទំនងជាមួយគ្នា និងស្រលាញ់តិចៗតែបានយូរ ដែលអាចបង្កើតសុភមង្គល និងអាចស្គាល់ចិត្តគ្នាកាន់តែច្បាស់។
D. មុខភ្នែកបេះដូង
អ្វីដែលអ្នកត្រូវការគឺ ស្នេហាដែលអាចអាចសម្របខ្លួននឹងគ្នា។ នៅពេលណាមួយដែលអ្នកប្រាកដចិត្តថាជ្រើសរើសមនុស្សណាម្នាក់ជាមនុស្សជាទីស្រលាញ់ហើយ អ្នកនឹងត្រៀមខ្លួនសម្រប និងផ្លាស់ប្តូរដើម្បីមនុស្សជាទីស្រលាញ់។ ការប្តេជ្ញាចិត្តសម្របតាម របស់អ្នកនឹងធ្វើឱ្យស្នេហារបស់អ្នកអាចរក្សាបានគង់វង្សយូរអង្វែង ។ តែអ្នកក៏មិនត្រូវសម្រប និងតាមគូស្នេហ៍របស់អ្នកពេកអី ត្រូវធ្វើតាម កាលៈទេសៈ ឬស្ថានភាព កុំធ្វើអ្វីជ្រុលពេកដែលនាំឱ្យអ្នកមានសម្ពាធទៅវិញទេ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក