តាមន័យងហុងស៊ុយបង្ហាញថា ការដាក់ថូនៅទីតាំងណាមួយក្នុងផ្ទះគឺមានសារៈសំខាន់ណាស់ ព្រោះវាអាចមានសមត្ថភាពប៉ះពាល់ដល់សំណាងរបស់ម្ចាស់។ ប្រសិនបើអ្នកចង់ឱ្យផ្ទះមានសុវតិ្ថភាព ពោរពេញដោយលុយច្រើនចូលក្នុងផ្ទះ ចូរដាក់ថូនៅក្នុងទីតាំងចាំបាច់ដូចខាងក្រោមនេះ។
១. ដាក់នៅទីតាំងនៃទ្រព្យសម្បត្តិ
អង្កត់ទ្រូងរវាងទ្វារមេ និងបន្ទប់ទទួលភ្ញៀវ គឺជាទីតាំងនៃទ្រព្យសម្បត្តិ។ ដូច្នេះ កន្លែងនេះត្រូវតែដាក់ថូ ព្រោះវាអាចនាំសំណាងដល់ម្ចាស់ជួយបង្កើនភាពចម្រុងចម្រើន អាជីពការងាររបស់សមាជិកក៏មានតែទទួលបានជោគជ័យ។ លើសពីនេះ ការដាក់ថូផ្កាស្រស់នឹងជួយទាក់ទាញសំណាង លាភនិងភាពរុងរឿង ជួយបន្សាបយិនស៊ិន និងវិញ្ញាណអាក្រក់កុំឲ្យចូលផ្ទះ ។
២. ដាក់នៅទីតាំងនៃធាតុទឹកទាំងប្រាំ
បើដាក់ក្នុងទីតាំងនៃធាតុទាំងប្រាំដូចជា ម៉ាស៊ីនកម្តៅទឹក ម៉ាស៊ីនសម្ងួត ធុងត្រី ដបទឹក ពិតណាស់វានឹងនាំលាភសំណាងដល់គ្រួសារជាក់ជាមិនខាន។យោងតាមហុងស៊ុយ ការដាក់ថូក្បែរវត្ថុ ឬ ទីតាំងដែលជារបស់ធាតុទាំង ៥ នៃទឹកក្នុងផ្ទះ អាចជួយលើកតម្កើងទ្រព្យសម្បត្តិក្នុងគ្រួសារ រកប្រាក់ចំណូលបានយ៉ាងស្រួល លុយចូលដូចទឹក។
៣. ដាក់នៅទីតាំងនៃធាតុភ្លើង
ការដាក់ថូនៅជាប់នឹងវត្ថុមានភ្លើងដូចជា ចង្ក្រាន ទូទឹកកក កុំព្យូទ័រ ទូរទស្សន៍ និងឧបករណ៍អគ្គិសនីជាដើម នឹងជួយឱ្យម្ចាស់ផ្ទះក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ងាយរកទ្រព្យបានច្រើនចូលក្នុងគ្រួសារ។
៤. ដាក់នៅទីតាំងអព្យាក្រឹត
យោងតាមហុងស៊ុយនិយាយថា ការដាក់ម៉ាស៊ីនសំណើមជិតកុំព្យូទ័រ ដាក់ធុងត្រីក្បែរទូរទស្សន៍ជាដើម មិនថាតិចឬច្រើន តែងតែបង្កសំណាងអាក្រក់ដល់គ្រួសារ។ ដូច្នេះហើយ ការដាក់ថូនៅចន្លោះវត្ថុដែលប៉ះទង្គិចគ្នា នឹងមានតួនាទីធ្វើចរាចរ និងបំលាស់ប្តូរ ធ្វើឱ្យចរន្តខ្យល់មិនស៊ីគ្នា ប្រែជាចុះសម្រុងគ្នា មានប្រយោជន៍ដល់សន្តិភាព និងស្ថិរភាពរបស់ម្ចាស់ផ្ទះ នាំសំណាងនៅក្នុងផ្ទះ។
ប្រភព៖ បរទេស