ផ្កា នីមួយៗ ក្រៅពីភាពស្រស់ស្អាតហើយនោះ តាមជំនឿគេជឿថាផ្កាអាចនាំសំណាងដល់មនុស្សផងដែរ ជាពិសេសមានផ្កាប្រភេទផ្សេងៗតំណាងថ្ងៃកំណើតផងដែរ។ ដោយផ្កាប្រចាំថ្ងៃកំណើត អាចជួយនាំសំណាងល្អ និងជួយដល់ផ្នែកផ្សេងៗនៅក្នុងជិវិតទៀតផង។
តោះ ចង់ដឹងថាផ្កាប្រចាំថ្ងៃកំណើតទាំង ៧ មានអ្វីខ្លះមកតាមដានទាំងអស់គ្នា ៖
១. ថ្ងៃអាទិត្យ
អ្នកកើតថ្ងៃថ្ងៃអាទិត្យ គួរតែដាំផ្កាដែលមានពណ៌លឿង ឬពណ៌ទឹកក្រូច ដូចជាផ្កាឈូករ័ត្ន ដោយគេជឿថាវានឹងជួយអ្នករជួបតែរឿងល្អៗនៅក្នុងជីវិត។
២. ថ្ងៃច័ន្ទ
អ្នកកើតថ្ងៃច័ន្ទ គួរតែដាផ្កាដែលមានពណ៌ស ដូចជាផ្កាម្លិះ ត្រូវត្រូវបានគេជឿថាអាចជួយឱ្យមនុស្សជុំវិញខ្លួនស្រឡាញ់រាប់អាន និងផ្តល់ក្តីមេត្តាផងដែរ។
៣. ថ្ងៃអង្គារ
អ្នកកើតថ្ងៃអង្គារ គួរតែដាំផ្កាដែលមានពណ៌ផ្កាឈូក ឬពណ៌ក្រហម ដូចជាផ្កាកុលាបពណ៌ផ្កាឈូក។ ដិយវាត្រូវបានគេជឿថាវានឹងជួយឱ្យជីវិតរុងរឿងមានក្តីសុខ ពិសេសគឺក្តីសុខក្នុងរឿងស្នេហា។
៤. ថ្ងៃពុធ
អ្នកកើតថ្ងៃពុធ គួរដាំដើមឈើដែលចេញផ្កា និងចេញផ្លែ ឬជាមួយផ្កាពណ៌លឿង ដូចជាដើមលឿងរាជ ឬរាជព្រឹក្សជាដើម ដោយគេជឿថាវានឹងជួយឱ្យមានជីវិតសុខសាន្តបាន។
៥.ថ្ងៃព្រហស្បតិ៍
អ្នកកើតថ្ងៃព្រហស្បតិ៍ គួរតែដាំផ្កាពណ៌ស ដូចជាផ្កាម្លិះ ឬផ្កាកុលាបពណ៌ស ព្រោះត្រូវបានគេជឿថា អាចជួយឱ្យពួកគេទទួលបានការគេស្រលាញ់ពីអ្នកជុំវិញខ្លួន។
៦. ថ្ងៃសុក្រ
អ្នកកើតថ្ងៃសុក្រ គួរតែដាំ ឬតុបតែងជា ផ្កាដែលមានពណ៌ស្វាយ ឬពណ៌ខៀវ ដូចជាផ្កាឡាវេនឌឺជាដើម ដោយត្រូវបានគេជឿថាវានឹងជួយឱ្យទទួលបានការគោរពស្រលាញ់ និងការគាំទ្រពីមនុស្សជុំវិញខ្លួន។
៧. ថ្ងៃសៅរ៍
សម្រាប់អ្នកកើតថ្ងៃសៅរិ៍គួរតែដាំផ្កាលីលីពណ៌ស ដោយគេជឿថាវានឹងជួយដល់បញ្ហាលុយកាក់ ឱ្យរកស៊ីមានបាន លុយហូរចូល៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក