ថ្ងៃនេះ "ក្នុងស្រុក" សូមមកចែករំលែកពីចំណេះដឹងសំខាន់ៗដើម្បីបែងចែករវាងទឹកឃ្មុំសុទ្ធ និងទឹកឃ្មុំមិនសុទ្ធ។ ដូច្នេះ ដើម្បីដឹងថា កាន់តែច្បាស់សូមមើលវិធីទាំង ៣ ដូចខាងក្រោមនេះ៖
សញ្ញាទាំង៣ដែលបញ្ជាក់ថាទឹកឃ្មុំសុទ្ធ
ប្រើចង្កឹះដោតចូលបាតយ៉ាងងាយស្រួល៖ ពេលទិញទឹកឃ្មុំ អ្នកអាចប្រើចង្កឹះដើម្បីពិនិត្យពីគុណភាពបាន ប្រសិនបើអ្នកអាចយកចង្កឹះដាក់ចូលបាតដបកូរហើយឃើញមានសភាពទន់ៗ ប៉ះដោយម្រាមដៃរបស់អ្នកដោយមិនមានអារម្មណ៍គ្រើម ម្យ៉ាងទៀត បើដាក់ក្នុងមាត់ហើយរលាយយ៉ាងរហ័ស នោះមានន័យថា គឺជាទឹកឃ្មុំសុទ្ធហើយ។
ទឹកឃ្មុំមិនជ្រាបចូលក្រដាសទេ៖ នៅពេលទិញទឹកឃ្មុំ អ្នកអាចសាកល្បងដាក់ពីរបីដំណក់លើក្រដាស។ ប្រសិនបើទឹកឃ្មុំមិនហៀរចេញ និងរក្សារូបរាងរបស់វា នោះគឺជាសញ្ញាបង្ហាញថា ជាប្រភេទនៃទឹកឃ្មុំសុទ្ធ។ ប៉ុន្តែ ប្រសិនបើទឹកឃ្មុំងាយស្រូបតាមក្រដាសនោះ គឺជាប្រភេទដែលត្រូវបានលាយជាមួយនឹងទឹកហើយ។
ចាក់ទឹកឃ្មុំចូលជាមួយទឹក៖ បើអ្នកយកទឹកឃ្មុំដាក់ចូលក្នុងកែវលាយជាមួយទឹក ហើយឃើញរអិលចុះឡើងនោះមានន័យថា ជាទឹកឃ្មុំសុទ្ធ។ តែប្រសិនបើទឹកឃ្មុំលាយជាមួយទឹក ហើយរលាយភ្លាមៗ នោះវាជាប្រភេទទឹកឃ្មុំមានគុណភាពអន់ខ្លាំងណាស់។
លើសពីនេះ បន្ថែមពីលើវិធីសាស្រ្តទាំង ៣ ខាងលើ នៅមានវិធីសាស្រ្ត ២ ខាងក្រោមនេះ បញ្ជាក់ថា ប្រាកដណាស់ទឹកឃ្មុំមិនសុទ្ធទេ មិនគួរទិញដាច់ខាត៖
ទឹកឃ្មុំពោរពេញដោយស្រមោច៖ ទឹកឃ្មុំពិតភាគច្រើនមានអង់ទីប៊ីយ៉ូទិក ដូច្នេះស្រមោចច្រើនតែមិនហ៊ានចូលជិតទេ។ ទន្ទឹមនឹងនោះ ទឹកឃ្មុំអាចលាយជាមួយនឹងស្ករ និងសារធាតុផ្អែមនឹងងាយស្រួលទាក់ទាញការចាប់អារម្មណ៍របស់ស្រមោច។
ទឹកឃ្មុំមានក្លិនដូចស្ករ៖ ទឹកឃ្មុំពិតនឹងមានក្លិនក្រអូបបែបផ្កា (អាស្រ័យលើប្រភេទផ្កាដែលឃ្មុំបឺតយកទឹកឃ្មុំនោះ ប្រភេទទឹកឃ្មុំនីមួយៗនឹងមានក្លិនខុសៗគ្នា)។ ទន្ទឹមនឹងនេះ ទឹកឃ្មុំក្លែងក្លាយនឹងមានក្លិនដូចស្ករ ឬគ្រឿងទេសផ្សេងៗទៀត។
ប្រភេទ៖ បរទេស