សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសសម្ភារនិយមមួយនៅក្នុងរូបដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
ទី1៖ អ្នកគឺជាមនុស្សម្នាក់ដែលមិនគៀបសង្កត់ជីវិតខ្លួនឯង ជាមនុស្សមានទំនួលខុសត្រូវលើគំនិតនិងការគិត ប្រសិនបើពេលណាអ្នកមានអារម្មណ៍មិនសប្បាយចិត្ត អ្នកនឹងផ្លាស់ប្តូរស្ថានភាពរស់នៅភ្លាម លើសពីនេះអ្នកក៏ជាមនុស្សមិនចេះលាក់ពុតទៀតផង ប្រសិនបើមានអ្វីដែលធ្វើឲ្យអ្នកមិនពេញចិត្ត អ្នកនឹងក្រោកឈរតវ៉ាភ្លាម អ្នកមិនអាចទ្រាំបានទេបើមាននរណាម្នាក់មកដើរខ្សែលើចង់បន្លំខោកអង្អែលគឺទៅមិនរួចទេ ព្រោះមនុស្សដូចអ្នកដួលខ្លួនឯងក្រោកខ្លួនឯង មិនពឹងដង្ហើមគេដកទេ។
ទី2៖ អ្នកជាជាមនុស្សដែលមានភាពទាក់ទាញ ស្រឡាញ់កិត្តិយសស្មើរជីវិត មិនមែនជាមនុស្សក្បត់ឧត្តមគតិដើម្បីលុយទេ មនុស្សដូចអ្នកជាមនុស្សផ្អែមល្ហែមតែមិនទន់ជ្រាយទេ ជាមនុស្សមានមនោសញ្ចេតនាខ្ពស់ ជាមនុស្សសម្តីផ្អែមពូកែបញ្ចុះបញ្ចូល តែមានចិត្តប្រែប្រួលលឿនបន្តិចពូកែខឹងតែក៏ឆាប់បាត់ដែរ ហើយទោះជាអ្នកជាមនុស្សស្រឡាញ់ការតែងខ្លួនខ្លាំងប៉ុណ្ណាក៏ដោយ តែអ្នកក៏ចេះគិតគូរដែរអ្នកដឹងថាអ្វីគួរមិនគួរសមរម្យឬមិនសមដែរ មិនមែនចេះតែខ្ជះខ្ជាយប៉ាតណាប៉ាតណីទេ ។
ទី3៖ អ្នកជាមនុស្សស្លូតបូតមិនរឿងច្រើនឲ្យគេពិបាកដោយសារខ្លួនទេ ក្នុងចំណោមមិត្តភ័ក្ដិអ្នកជាមនុស្សសាមញ្ញបំផុត មិនរើសច្រើនចាប់តាំងពីការហូបចុកឡើង មានអីញ៉ាំហ្នឹងអាចសម្របខ្លួនបានគ្រប់កាលៈទេសៈ អ្នកជាមនុស្សមិនចូលចិត្តបញ្ចេញមតិអ្វីទាំងអស់ ជាមនុស្សកណ្តាលមិនលំអៀង បើនៅពេលថ្ងៃឈប់សម្រាកគ្មានការណាត់ជួប អ្នកនឹងជ្រើសរើសសម្រាកនៅផ្ទះពេញមួយថ្ងៃ មិនសូវជាជ្រើសរើសដើរផ្សារចាយវាយខ្ជះខ្ជាយឡើយ ។
ទី4៖ អ្នកគឺជាមនុស្សត្រង់និងស្ងប់ស្ងាត់ ដូច្នេះមនុស្សដែលមិនស្គាល់អាចគិតថាអ្នកឬក ក្រអឺតក្រទម ហើយគ្មាននរណាម្នាក់ហ៊ានចូលក្បែរមកនិយាយជាមួយអ្នក ប៉ុន្តែប្រសិនបើបានស្គាល់អ្នកច្បាស់ ពួកគេប្រាកដជាចូលចិត្តភាពស្មោះត្រង់របស់អ្នក ។
តាមពិតអ្នកជាមនុស្សល្អ ស្មោះត្រង់ ខុសថាខុសត្រូវថាត្រូវ ម្ល៉ោះហើយពួកដែលស៊ីជោរមិនសូវចូលចិត្តអ្នកប៉ុន្មានទេ តែបើមិត្តភ័ក្តជិតស្និទ្ធនឹងដឹងថាអ្នកអាក្រក់តែមាត់ទេ តែទឹកចិត្តស្មោះសរគ្មានល្បិចកលឡើយ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok