ធ្វើនូវចំណុចទាំង ៥ នេះជារៀងរាល់ថ្ងៃ នឹងបង្កើនភាពជោគជ័យដល់អ្នកកាន់តែឆាប់

នេះជាការពិត កាលណាមនុស្សទុកចិត្តអ្នកកាន់តែច្រើន នោះអ្នកនឹងបង្កើនភាពជោគជ័យចំពោះខ្លួន។ ជំនឿទុកចិត្តចំពោះអ្នកប្រៀបបានដូចជារូបិយប័ណ្ណអញ្ចឹង រូបិយប័ណ្ណនេះនឹងជួយបើកឱកាសគ្មានដែនកំណត់ជូនអ្នកដើម្បីធ្វើការងារផ្សេងៗ។

ជំនឿទុកចិត្តគឺមិនមែនអ្នកនិយាយពីខ្លួនឯងនោះទេ វាជាអ្វីដែលអ្នកដទៃនិយាយពីនាក់។ វាពិតជាពិបាកដើម្បីទទួលបាននូវទំនុកចិត្ត ប៉ុន្តែវាងាយនឹងបាត់បង់វិញប្រសិនបើអ្នកមិនប្រយ័ត្ននោះទេ។

ចូរព្យាយាមធ្វើវិធីទាំង៥ខាងក្រោម ដើម្បីបង្កើនជំនឿទុកចិត្តពីអ្នកដទៃចំពោះខ្លួនអ្នក ៖

១. ធ្វើជាអ្នកជំនាញ

ជំនឿទុកចិត្តគឺជាកត្តាមួយនៃចំនេះដឹង ការរៀបចំទុកជាមុន និងបទពិសោធន៍មួយ។ អ្នកអាចចាប់ផ្តើមបង្កើតវាបន្តិចម្តងៗដោយ៖ ការអានសៀវភៅល្បីៗ ១០ក្បាលលើជំនាញរបស់អ្នក ហើយនឹងអានអត្ថបទខ្លីផ្សេងៗជុំវិញជំនាញនេះ ជាមួយនឹងសកម្មភាពអនុវត្តវា។

Image_2022 05 04_205032950

២. បង្ហាញពីសេចក្ដីទៀងត្រង់

ការក្លាយខ្លួនជាអ្នកជំនាញគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អ្នកប្រហែលជាពូកែបំផុតនៅក្នុងមជ្ឈដ្ឋានរបស់អ្នក ប៉ុន្តែបើអ្នកមិនមានសេចក្តីទៀងត្រង់នោះ វាក៏គ្មានប្រយោជន៍អ្វីដែរ។ មនុស្សត្រូវការសេចក្តីទៀងត្រង់ ដើម្បីធ្វើការងារមួយគ្នា និងបន្តដំណើរបានវែងឆ្ងាយ។

ដើម្បីរស់នៅជាមួយសេក្តីទៀងត្រង់គឺពុំពិបាកទេ៖ អ្នកគ្រាន់តែបើកចិត្តឲ្យទូលំទូលាយនិងមានភាពស្មោះត្រង់ទៅបានហើយ។

៣. បង្ហាញនូវការគោរព

លោក Lonnie Mayne ប្រធានក្រុមហ៊ុន InMoment ចែករំលែកនូវឃ្លាមួយដែលយើងអាចរៀនសូត្របាន៖ ចូរចាត់ទុកអ្នកដែលធំជាងយើងដូចជាអ្នកស្មើគ្នា ហើយចាត់ទុកអ្នកដែលទន់ខ្សោយជាងយើងជាស្តេចនិងក្សត្រី។ បើយើងគោរពគេ នោះគេនឹងគោរពអ្នកវិញ។ បើអ្នកមិនគោរពអ្នកដទៃ នោះអ្នកនឹងពិបាកបញ្ចុះបញ្ជូលពួកគេដើម្បីធ្វើអ្វីមួយណាស់។

Image_2022 05 04_205048336

៤. មានតម្លាភាព

ទោះបីអ្នកមានដំណែងអ្វីក៏ដោយ ឬនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ វាជាចំាបាច់ រក្សាឲ្យបាននូវតម្លាភាពរាល់សកម្មភាពរបស់អ្នក មានន័យថាមិនត្រូវបំផ្លើសការពិត ឬធ្វើការសន្យាអ្វីដែលអ្នកមិនអាចធ្វើបាន។

៥. ទំនាក់ទំនងឲ្យបានច្បាស់

រៀននិយាយឲ្យបានច្បាស់និងត្រឹមត្រូវ ហើយការនិយាយមិនច្បាស់លាស់នឹងធ្វើឲ្យមានភាពសង្ស័យនិងបាត់បង់នូវទំនុកចិត្ត។ សង្ឃឹមថាចំនុចទាំង៥ខាងលើនឹងជួយអ្នកឲ្យកាន់តែជោគជ័យពីការបង្កើនជំនឿទុកចិត្តកាន់តែច្រើនពីមនុស្សនៅជុំវិញចំពោះអ្នក។

ប្រភព: inc.com