នៅពេលដែលអ្នកចេះផ្ទេរការងារទៅអ្នកដទៃ នោះអ្នកនឹងជួយបង្កើនភាពជាកម្មសិទ្ធនិងទំនួលខុសត្រូវដល់ក្រុមរបស់អ្នក។ ជាលទ្ធផល វានឹងបង្កើតថាមពលនិងលទ្ធផលកាន់តែប្រសើរពីក្រុមរបស់អ្នក និងជួយកាត់បន្ថយការងាររបស់អ្នក។
ជំហាន #១: តើត្រូវការសមត្ថភាព ឬជំនាញអ្វីដើម្បីបំពេញការងារឬគម្រោងដែលផ្តល់ឲ្យ?
ជំហាន #២: ពិនិត្យមើលសមត្ថភាពរបល់បុគ្គលម្នាក់(តើគេមានពេលវេលាឬទេ? ហើយតើពួកគេមានសមត្ថភាព ឬជំនាញដើម្បីធ្វើការងារនេះដែរឬទេ?)។ ចូរធ្វើការផ្គួរផ្គង់បុគ្គលនោះទៅនឹងការងារ ថាតើអាចមានលទ្ធភាពបំពេញការងារដែលដាក់ឲ្យជោគជ័យឬអត់។
ជំហាន #៣: ពន្យល់កិច្ចការដល់អ្នកដែលទទួលការងារ ហើយការពន្យល់ការងារ ឬទំនាក់ទំនងពីការងារដែលត្រូវធ្វើមានភាពច្បាស់លាស់។ ដើម្បីបញ្ជាក់ពីការពន្យល់ការងារមានឲ្យភាពច្បាស់លាស់ យើងអាចនិយាយថា៖ “ខ្ញុំចង់បង្កើនភាពច្បាស់លាស់នៃទំនាក់ទំនងការងារនេះ។ តើអ្នកអាចនិយាយឡើងវិញពីអ្វីដែលអ្នកបានលឺដែរឬទេ” ចូរពន្យល់បន្ថែមនូវចំនុចមិនច្បាស់ ឬខ្វះខាត។ ហើយត្រូវយកចិត្តទុកដាក់លើទំហំនៃការងារ និងកាលបរិច្ចេទត្រូវបញ្ចប់ការងារ។
ជំហាន # ៤: ចូរសួរទៅអ្នកដែលទទួលការងារ តើគេអាចធានាថានឹងបំពេញការងារនេះបានឬទេ? តើពួកគេមានផែនការយ៉ាងដូចម្ត៉េច?
ជំហាន # ៥: ត្រូវមានភាពស្មោះត្រង់និងទំនាក់ទំនងឲ្យច្បាស់លាស់ បើសិនជាការងារនោះមិនទាន់ពេលវេលា ឬពិភាក្សាកាលបរិច្ចេទបញ្ចប់ការងារឡើងវិញ។ បើសិនជាការងារស្មុគស្មាញ ចូរបែងចែកការងារជាចំណែកៗ និងកំណត់កាលបរិច្ចេទបញ្ចប់ការងារតាមផ្នែកនីមួយៗ ដូចនេះវាអាចមានលទ្ធភាពច្រើនក្នុងការបញ្ចប់ការងារជោគជ័យ។ ចូរកំណត់ស្តង់ដានៃការចរចារ បើសិនជាការងារមិនបានបញ្ចប់តាមកាលបរិច្ចេទ។ ហើយយ៉ាងហោចណាស់ ត្រូវជម្រាបមុនពី២ ទៅ៣ថ្ងៃ បើសិនមិនអាចបំពេញការងារតាមកាលកំណត់។
មូលហេតុអ្វីបានជាការផ្ទេរការងារមានភាពបរាជ័យ?
ជាញឹកញយ ការផ្ទេរការងារបរាជ័យ ពីព្រោះពួកគេមិនបានធ្វើតាមជំហានខាងលើ។ ចូរសួរខ្លួនអ្នកនូវសំនួរទាំង២ខាងក្រោម ដើម្បីកំណត់ថាមូលហេតុអ្វីបានជាការផ្ទេរការងារឲ្យបុគ្គលម្នាក់ មិនមានប្រសិទ្ធភាពឬបរាជ័យនៅក្នុងក្រុមហ៊ុនមួយ៖
● តើអ្នកបានបង្កើត ឬបង្កើនសមត្ថភាពមនុស្សរបស់អ្នកឬនៅ ដែលអាចឲ្យពួកគេមានលទ្ធភាពធ្វើការងារ ឬគម្រោងការងារបានច្រើនឬទេ?
● តើពួកយើងត្រូវការបង្កើតសុវិត្ថភាព ភាពជាកម្មសិទ្ធិ និងការចេះកំណត់បញ្ហានៅក្នុងវប្បធម៌ការងាររបស់យើងដែរឬទេ? តើអ្នកអាចទទួលការងារបានឬទេ?
ចម្លើយពីសំនួរខាងលើនឹងជួយអ្នកឲ្យដឹងពីលទ្ធភាពនៃការបំពេញការងារបានកំរិតណា។ ការចេះផ្ទេរការងារដ៏មានប្រសិទ្ធភាព នឹងអាចចំនេញពេលវេលាបានច្រើនទៅធ្វើការសំខាន់ៗផ្សេងទៀត។
គំនិតសម្រាប់អ្នកដើម្បីពិចារណា៖ ប្រសិនបើអ្នកចំនេញពេលវេលាពី ៥ ទៅ១០ម៉ោងក្នុងមួយសប្តាហ៍ តើអ្នកនឹងយកវាទៅធ្វើអ្វីវិញ?
ប្រភព: forbes.com