ពាក្យស្លោកដ៏មានតម្លៃទាំង ១០ ពីមហាសេដ្ឋីពិភពលោក

១. “ខណះដែលខ្ញុំកាន់តែចាស់ទៅៗ ខ្ញុំយកចិត្តទុកដាក់តិចលើអ្វីដែលមនុស្សនិយាយ ប៉ុន្តែខ្ញុំផ្តោតសំខាន់ខ្លាំងទៅលើអ្វីដែលគេបានធ្វើ។” - Andrew Carnegie

២. “ការទទួលបាននូវភាពស្មោះត្រង់ មិនមែនបានដោយសារអ្នកមកមុនគេនោះទេ ប៉ុន្តែវាបាននៅពេលដែលយើងធ្វើការងារនោះបានល្អបំផុត។” - Stefan Persson

៣. “ខ្ញុំមិនដែរចង់មានឈ្មោះនៅក្នុងបញ្ជីអ្នកមានលុយរាប់រយកោដិនោះទេ ហើយខ្ញុំក៏មិនដែរវាយតម្លៃខ្លួនខ្ញុំដោយទ្រព្យសម្បត្តិដែលខ្ញុំមាននោះដែរ។ ជានិច្ចកាល ខ្ញុំតែងតែវាយតម្លៃខ្លួនខ្ញុំដោយតម្លៃដែលខ្ញុំទទួលបាន។” - Howard Schultz

៤. “អ្នកមិនអាចបង្កើតកេរ្តិ៍ឈ្មោះមួយទៅលើអ្វីដែលអ្នកគ្រាន់តែគិតនឹងធ្វើវានោះទេ។” - Henry Ford

៥. “យីហោរបស់អ្នក គឺជាអ្វីដែលមនុស្សនិយាយពីអ្នក នៅពេលអ្នកមិននៅនឹងកន្លែង។” - Jeff Bezos

Image_2022 05 04_200902477

៦. “ខ្ញុំនឹងមិនបញ្ឈប់ការងារនេះទេ បើទោះបីជាសារពត៌មានបាននិយាយអ្វីមកលើរូបខ្ញុំក៏ដោយ។” - Michael Jordan

៧. “សូមបង្កើតភាពជោគជ័យ ពីបរាជ័យរបស់អ្នក។ ការបាក់ទឹកចិត្ដនិងបរាជ័យ គឺជាជំហានសំខាន់ ២ ដ៏រឹងមាំដែលនឹងធ្វើឲ្យអ្នកជោគជ័យ។” - Dale Carnegie

៨. “មនុស្សនៅជុំវិញខ្ញុំបាននិយាយថា ខ្ញុំនឹងមិនអាចធ្វើវាបានឡើយ។ បើមានការនិយាយបែបនេះ អ្នកមិនអាចបោះបង់បានឡើយ។ អ្នកឈ្នះមិនដែលបោះបង់ រីឯអ្នកបោះបង់គឺមិនដែរឈ្នះ ” - Ted Turner

៩. “ខ្ញុំគិតថាកេរ្តិ៍ឈ្មោះល្អ គឺជាផ្នែកមួយយ៉ាងសំខាន់នៃសុភមង្គលរបស់បុគ្គលម្នាក់ៗ។ ចំពោះអ្នកខ្លះកាលណាកាន់តែមានទៅៗ ពួកគេអាចនឹងភ្លេចគិតពីរ្តិ៍ឈ្មោះរបស់ពួកគេ។” - Aristotle Onassis

១០. “វាត្រូវការពេល២០ឆ្នាំដើម្បីកសាងកេរ្តិ៍ឈ្មោះដ៏ល្អមួយ ប៉ុន្តែវាក៏អាចបំផ្លាញវិញតែក្នុងរយះពេល៥នាទីប៉ុណ្ណះ។ បើសិនបើអ្នកគិតអំពីកេរ្តិ៍ឈ្មោះខ្លួនឯង អ្នកត្រូវតែប្រុងប្រយ័ត្នមុននឹងធ្វើអ្វីមួយ។” - Warren Buffett

ប្រភព៖ inc.com