មេរៀនដ៏ល្អបំផុតដែលអ្នកអាចរៀន គឺពីបទពិសោធន៍នានាតាមរយៈការសង្កេតមើលលើអ្នកដែលជោគជ័យហើយ។ ការចេះយកទម្លាប់ល្អៗទាំងនេះមកអនុវត្ត នឹងជួយឲ្យភាពជាអ្នកដឹកនាំរបស់អ្នកកាន់តែប្រសើរ អភិវឌ្ឍការសម្រេចចិត្ត និងការសម្របខ្លួនកាន់តែល្អដើម្បីធ្វើឲ្យអ្នកក្លាយជាស្ថាបនិកអាជីវកម្មមួយដ៏ជោគជ័យ។
១. ស្រលាញ់ការងារដែលធ្វើ
អ្នករស់ដើម្បីបង្កើតផលិតផលថ្មីល្អៗក្នុងការជួយបង្កើតស្នាមញញឹមដល់អតិថិជនរបស់អ្នក។ ការធ្វើការងារគឺមិនមែនគិតតែលុយនោះទេ ប៉ុន្តែគឺដើម្បីធ្វើការផ្លាស់ប្តូរស្ថានភាពរស់នៅដ៏ល្អមួយដល់សង្គម។
២. ចេះសម្របតាមតម្រូវការទីផ្សារនិងអតិថិជន
តម្រូវការអតិថិជនគឺផ្លាស់ប្តូរទៅតាមការផ្លាស់ប្តូររបស់សង្គម។ ចូរអ្នករៀនឲ្យចេះសម្របនិងផ្លាស់ប្តូរឆាប់រហ័សនៃអាជីវកម្មដើម្បីបំពេញតម្រូវការទៅតាមការផ្លាស់ប្តូរនេះ។
៣. ធ្វើការងារណាដែលជាជំនាញរបស់ខ្លួនពិតប្រាកដ
ស្ថាបនិកក្រុមហ៊ុន Zappos បាននិយាយថា “ចូរកុំលេងល្បែងណាដែលអ្នកមិនយល់ ទោះបីជាអ្នកមើលឃើញមនុស្សជាច្រើនបានបង្កើតលុយពីវាក៏ដោយ”។ ការយល់ឲ្យបានស៊ីជម្រៅទៅលើវិស័យអាជីវកម្មរបស់អ្នក គឺមានសារះសំខាន់អាចជោគជ័យបាន។
៤. ផ្តល់ជូនលើសពីការរំពឹងគិតរបស់អតិថិជន
លោក Larry Page ស្ថានិកក្រុមហ៊ុន Google បានលើកទឹកចិត្តសហគ្រិនគ្រប់រូបឲ្យផ្តល់ជូននូវផលិតផលឬសេវាកម្មរបស់គេលើសពីការរំពឹងចង់បានរបស់អតិថិជន។ បើអាចធ្វើបាន វានឹងជួយបង្កើតនូវចំនាប់អារម្មណ៍និងទំនុកចិត្តលើយីហោរបស់អ្នកកាន់តែខ្លាំងក្លា។
៥. វិនិយោគលើខ្លួនឯង
ចូរចំនាយពេលវេលាឲ្យបានច្រើនអភិវឌ្ឍខ្លួនអ្នក។ លោក Satya Nadella ជា CEO ក្រុមហ៊ុន Microsoft បានសរសេរនៅក្នុងអ៊ីម៉ែលរបស់គាត់ទៅកាន់បុគ្គលិកថា “ខ្ញុំបានទិញសៀវភៅជាច្រើនបើទោះបីជាខ្ញុំដឹងថាអានមិនចប់ ហើយបានចុះឈ្មោះរៀនតាម Online ជាច្រើនបើទោះបីជាខ្ញុំដឹងថារៀនមិនបានទាំងអស់ក៏ដោយ។”
៦. បន្តការរៀន
អ្នកមិនអាចបង្កើតអាជីវកម្មមួយដែលអ្នកមិនយល់ ឬដោយប្រើបច្ចេកវិទ្យាហួសសម័យនោះឡើយ។ ការយល់ដឹងច្បាស់ពីវិស័យអាជីវកម្មរបស់អ្នកនិងបច្ចេកវិទ្យាចុងក្រោយ គឺចាំបាច់ណាស់សម្រាប់អ្នកជាសហគ្រិន។ ចូររៀនអ្វីមួយថ្មីៗជារៀងរាល់ថ្ងៃ។
៧. ទទួលយកនិងផ្តល់មតិយោបល់
ការផ្តល់យោបល់ដោយស្មោះត្រង់ដល់បុគ្គលិកដែលកំពុងបំពេញការងារ ហើយអ្នកក៏ត្រូវស្តាប់មតិយោបល់ពីអ្នកទាំងនោះផងដែរដើម្បីកែលម្អនិងធ្វើការងារអ្នកកាន់តែប្រសើរឡើង។
៨. ស្គាល់អតិថិជនឲ្យច្បាស់
ចូរធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយអតិថិជនប្រៀបដូចជាមួយគ្រួសាររបស់អ្នក។ ចូរស្គាល់អតិថិជនឲ្យខ្លាំងជាងគួប្រកួតប្រជែងរបស់អ្នកដើម្បីផ្តល់នូវដំណោះស្រាយដែលពួកគេត្រូវការពិតប្រាកដ។
៩. បើចិត្តទូលាយក្នុងការទំនាក់ទំនង
ចូរធ្វើឲ្យខ្លួនអ្នកអាចឲ្យបុគ្គលិកសួរសំនួរ បង្ហាញនូវការបារម្មណ៍ និងសន្ទនាជាមួយបានគ្រប់ពេល ហើយផ្តល់នូវការសរសើរ ការណែនាំ និងផ្តល់មតិយោបល់គ្រប់ពេលវេលា។
១០. បង្កើតបណ្តាញទំនាក់ទំនងឲ្យកាន់តែច្រើន
ការបង្កើតបណ្តាញទំនាក់ទំនងគឺមិនត្រឹមតែស្វែងរកអតិថិជនបន្ថែមនោះទេ ប៉ុន្តែថែមទាំងជួបមនុស្សផ្សេងៗដែលមានឆន្ទះដូចអ្នក នឹងអាចជួយអ្នករីកចម្រើនបន្តទៅមុខទៀត។
ប្រភព៖ yourstory.com