សម្រង់សម្តីលើកទឹកចិត្តទាំង ១០ ពីវិធីចាប់ផ្តើមអាជីវកម្មមួយឱ្យជោគជ័យ

១. បទពិសោធន៍នៃអ្នកប្រើប្រាស់ គឺជាអ្វីៗទាំងអស់ដើម្បីជោគជ័យ ប៉ុន្តែវានៅតែមិនបានផ្តល់តម្លៃខ្ពស់ ហើយការវិនិយោគលើវានៅមានកម្រិត។ ប្រសិនបើអ្នកមិនចេះរៀបចំអាជីវកម្មដោយផ្តោតលើអ្នកប្រើប្រាស់ជាអធិភាព ចូលសិក្សា ហើយព្យាយាមជួលនរណាម្នាក់ដែលមានជំនាញលើវា។ ចូរផ្តោតនិងអធិភាពលើវា។ រស់និងដកដង្ហើមជាមួយវា។ ហើយដឹកនាំក្រុមហ៊ុនទាំងមូលដោយផ្តោតលើវា។

– Evan Williams, សហស្ថាបនិក Twitter

២. ទោះបីអ្នកមានគំនិតទីផ្សារល្អឬក្រុមអ្នកលក់ដ៏ពូកែ ក៏មិនអាចជួយអាជីវកម្មអ្នកបន្ត បានឆ្ងាយនោះទេ ប្រសិនបើអ្នកមិនមានផលិតផលល្អគ្រប់គ្រាន់។

– Sam Altman, ប្រធាន Y Combinator និង សហស្ថាបនិក Loopt

Image_2022 05 04_192315665

៣. ការបង្កើតកំហុសនឹងមិនបញ្ចប់អាជីវកម្មរបស់អ្នកឡើយ។ ប្រសិនបើអ្នកនៅតែបន្តធ្វើដំណើរតិចៗ និងបើកចិត្តទូលាយស្តាប់ការរិះគន់ដើម្បីស្ថាបនា នោះអ្នកនឹងអាចរីកចម្រើនជោគជ័យដោយការរៀននិងការវិវឌ្ឍន៍នេះ។

– Meridith Valiando Rojas, សហស្ថាបនិកនិងនាយកប្រតិបត្តិ DigiTour Media

៤. ចូរព្យាយាមធ្វើឲ្យក្រុមរបស់អ្នកទទួលបាននូវការគោរព ផ្តល់សិទ្ធិអំណាចពេញលេញ និងធ្វើឲ្យពួកគេរំភើបរីករាយជាមួយបេសកកម្មរបស់ក្រុមហ៊ុនអ្នក។

– Tim Westergren, សហស្ថាបនិក Pandora

៥. ចូរបង្កើតផលិតផលអ្វីដែលមនុស្សចង់បាន ហើយក៏ត្រូវបង្កើតក្រុមហ៊ុនមួយដែលបុគ្គលិកចង់ធ្វើការជាមួយផងដែរ។

– Sahil Lavingia, ស្ថាបនិក Gumroad

៦. ធ្វើជាសហគ្រិនម្នាក់ អ្នកត្រូវតែដាក់ចិត្តទទួលយកនូវភាពបរាជ័យ។ ប្រសិនបើអ្នកមិនបរាជ័យ នោះអ្នកនឹងមិនប្រឹងព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពនោះឡើយ។

– Alexa von Tobel, ស្ថាបនិក LearnVest

៧. ទោះបីជាអ្នកមិនមានគំនិតល្អឥតខ្ចោះដើម្បីចាប់ផ្តើមអាជីវកម្ម ប៉ុន្តែអ្នកអាចរៀននិងចេះប្រែប្រួលតាមក្រោយនៅពេលដែលធ្វើវា។

– Victoria Ransom, សហស្ថាបនិក Wildfire Interactive

៨. គន្លឹះដើម្បីជួលមនុស្សឲ្យត្រូវ គឺព្យាយាមរកនរណាដែលចង់ផ្លាស់ប្តូរពិភពលោក។

– Marc Benioff, ស្ថាបនិក Salesforce

Image_2022 05 04_192328055

៩. ប្រសិនបើអ្នកមិនបរាជ័យ អ្នកនឹងមិនអាចមានការច្នៃប្រឌិតនោះឡើយ។

– Elon Musk, នាយកប្រតិបត្តិ SpaceX and Tesla Motors

១០. ពួកយើងត្រូវតែរៀនពីអ្វីដែលអតិថិជនពិតជាចង់បាន មិនមែនអ្វីដែលពួកគេនិយាយថាពួកគេចង់ ឬអ្វីដែលពួកគេគិតថាពួកគេគួរតែចង់បាននោះឡើយ។

– Eric Ries, អ្នកនិពន្ធសៀវភៅ The Lean Startup