ឆុតមិនបាច់និយាយ! រើសរូបម្រាមដៃដែលដូចម្រាមដៃអ្នកមួយ ដើម្បីដឹងពីនិស័្សយពីកំណើតរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសម្រាមដៃមួយដែលដូចម្រាមដៃអ្នកបំផុត ហើយអានចម្លើយខាងក្រោម ។

126405024.jpeg

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

1. ម្រាមដៃឃ្លាតចេញពីគ្នា: ប្រសិនបើអ្នកលើកដៃស្តាំចេញមក ហើយឃើញថាម្រាមដៃរបស់អ្នកភាគច្រើនត្រូវបានឃ្លាតចេញពីគ្នាដូចក្នុងរូប បង្ហាញថាអ្នកជាមនុស្សមានភាពវិជ្ជមាននិងមានចិត្តបុណ្យ ជាមនុស្សអាចបែងចែកបានថាអ្វីល្អអ្វីអាក្រក់ អ្វីគួរធ្វើនឹងអ្វីដែលមិនគួរធ្វើ លើសពីនេះអ្នក​ស្រឡាញ់​សេរីភាព​មិន​ចូលចិត្ត​នៅ​មួយ​កន្លែង​យូរ​ទេ ។

2. ម្រាមដៃមានលក្ខណៈជិតគ្នា: បើ​អ្នក​លើកដៃ​មកឃើញម្រាមទាំង​អស់​នៅ​ជាប់​គ្នា​ដូចក្នុងរូប នោះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មាន​សតិសម្បជញ្ញៈនឹងធឹងម៉ឺងម៉ាត់ មិនថាអ្នកនៅទីណាអ្នកនឹងមានការប្រុងប្រយ័ត្ន ព្រមទាំងធ្វើអ្វីៗគ្រប់យ៉ាងដោយការប្រុងប្រយ័ត្នខ្ពស់ ទោះបីជាវាគ្រាន់តែជារឿងតូចតាចក៏ដោយ។

3. ម្រាមដៃទាំងអស់ជិតគ្នាមានតែមេដៃប៉ុណ្ណោះដែលឃ្លាត: បើ​អ្នកលើកដៃមកឃើញ​ថា​ម្រាម​ដៃ​ទាំង​អស់​នៅ​ជិត​គ្នា មានតែមេដៃប៉ុណ្ណោះដែលឃ្លាតចេញ បង្ហាញថាអ្នកជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ ជាមនុស្សជឿជាក់លើហេតុផលផ្ទាល់ខ្លួន ដូច្នេះ​ហើយ​ពេល​មាន​បញ្ហា អ្នក​នឹង​ដោះស្រាយ​យ៉ាង​សកម្ម​ដោយ​ខ្លួនឯង ទោះ​បី​ជា​ពេល​ខ្លះ​ការ​ធ្វើ​វា​ហាក់​ដូច​ជា​ពិបាក​ ប៉ុន្តែ​អ្នក​នឹង​បន្ត​ព្យាយាម​រក​ដំណោះស្រាយ​រហូត​ដល់​ជោគជ័យ។

4. ម្រាមដៃជិតទាំងអស់ មានតែម្រាមកូនដៃប៉ុណ្ណោះដែលឃ្លាត: បើ​អ្នក​លើកដៃមកហើយឃើញ​ថា​ម្រាម​ដៃ​ទាំង​អស់​នៅ​ជិត​គ្នា មានតែម្រាមដៃកូនប៉ុណ្ណោះដែលឃ្លាតចេញ បង្ហាញថាអ្នកជាមនុស្សមានសោភ័ណភាពខ្ពស់ មិនសូវចេះប្រកាន់រឿងតូចធំ ពេល​ជួប​រឿង​អ្វី​មួយអ្នកនឹងប្រើគំនិតដោះស្រាយជាជាងប្រើកំលាំងបាយ ថែមមានសមត្ថភាពក្នុងការធ្វើការផ្នែកអក្សរសាស្ត្រផងដែរ។

5. ម្រាមដៃជិតគ្នាទាំងស្រុង: ប្រសិនបើអ្នកលើកដៃមកហើយឃើញម្រាមដៃខ្លួនឯងទាំងអស់អឹបជិតគ្នាទាំងស្រុង បង្ហាញថាអ្នកជាមនុស្សមិនសូវសកម្ម ហើយមើល​ទៅ​មិនសូវជាចេះគិតច្រើន គ្រប់យ៉ាងត្រូវធ្វើតាមដំណើរនឹងទន់ភ្លន់ ថែមជាមនុស្សចិត្តមិនសូវដាច់ខាតប៉ុន្មានទេ ច្រើនតែមានចិត្តអាណិតគេជាធំ ៕

ប្រភព៖ បរទេស/កែសម្រួល៖ Knongsrok