រាសីមិនឡើង ធ្វើការរកស៊ីចេះតែមានបញ្ហា មើលថាខ្លួនឯងមើលថាតើបានធ្វើរឿង៣យ៉ាងនេះអត់

សម្រាប់អ្នកដែលមានអារម្មណ៍​ថា​ខ្លួន​ជួបតែរឿងសំណាងមិនល្អ ​ការងារ និងការរកស៊ី​ជាប់​គាំងមិនរីកចម្រើនសោះ អ្នកត្រូវសង្កេតខ្លួនឯងមើលមានបានធ្វើរឿងណាខុសឆ្គងដែរឬក៏អត់។ ព្រោះបើតាមជំនឿ មានរឿង៣យ៉ាង ប្រសិនជាអ្នកធញវើឱ្យចេតនាក្តី មិនចេតនាក្តី អាចនាំឱ្យអ្នកជួបរឿងមិនល្អក្នុងជីវិតបាន។

ដូច្នេះមកមើលរឿងទាំង ៣ ដែលធ្វើឱ្យរាសីអ្នកស្រុតចុះ និងរបៀបកែខៃវាដូចខាងក្រោម ៖

១. ជេរប្រមាថ បង្កាច់បង្ខូច កេងប្រវ័ញ្ជ និងរមិលគុណឪពុកម្តាយ ឬអ្នកមានគុណ

អ្នក​ធ្លាប់​ធ្វើ​ខុស ចេតនាក្តី ឬមិនមានចេតនាក្តី នៅក្នុងការស្តីបន្ទោស ឬធ្វើមិនល្អជាមួយឪពុកម្តាយ ឬអ្នកមានគុណណាមួយ។ អ្វីដែលអ្នកអាចកែសម្រួលបាននោះ គឺការសុំការអភ័យទោស។ ក្រៅពីការសុំទោស ត្រូវឱ្យអ្នកដែលអ្នកធ្វើខុសគេ គេអភ័យទោសឱ្យអ្នកផងទើបបាន។

Dad1

២. ជេរប្រមាថបែបដាក់បណ្តាសារអ្នកដទៃរហូតដល់ស្លាប់

ករណីនេះ គឺនៅពេលអ្នកធ្លាប់ដាក់បណ្តាសានរណាម្នាក់ឱ្យស្លាប់ ហើយគេក៏ស្លាប់ដោយចៃដន្យ។ ទោះ​ដោយ​ចេតនា ឬ​អចេតនា​ក៏ដោយ ចូរ​អុជ​ធូប​ ១៦​សរសៃនៅ​ខាងក្រៅផ្ទះ ហើយ​និយាយថា « ​ខ្ញុំ​ឈ្មោះ.. កើត​នៅ​ថ្ងៃទី... ថ្ងៃនេះ ខ្ញុំសុំវត្ថុពិសិដ្ឋទាំងអស់ធ្វើជាសាក្សី។ ខ្ញុំសូមដកពាក្យអាក្រក់ និងបណ្តាសាទាំងអស់ចេញ ហើយខ្ញុំក៏សុំខមាទោសពីអ្នកទាំងអស់គ្នាផង »

DFQROr7oWzulq5FZXCFumUG8HHGvtZPExyq0CycQ6QB2wQ0LeALeu0QQeAnLkMpnB7E

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDUvMjI1MTY5L3Nhbm9va190aHVtYm5haWxfMTIwMHg3MjAoMTcuanBn

៣. ប្រមាថ​ព្រះ​ដ៏​ពិសិដ្ឋ មិន​ថា​ជា​វត្ថុ​ស័ក្តិសិទ្ធិ រូប​សំណាក រូប​ព្រះ​នៃ​សាសនា​ណា​មួយ​

បើ​អ្នកចាំថាអ្នកធ្លាប់​ប្រមាថ​របស់​ពិសិដ្ឋ​ទៅ​កន្លែង​នោះ ឬមិនចាំក៏ដោយ អ្នកត្រូវ​​អុជ​ធូប​១៦​សសៃ ហើយ​បួងសួង​ថា « វត្ថុ​ណា​ដែល​ពិសិដ្ឋ ដែលខ្ញុំបានបង្អាប់ និងមើលងាយ ដោយចេតនាក្តី ដោយអចេតនាក្តី ខ្ញុំសូមអភ័យទោស។ សូម​លើកលែងទោស​ឱ្យ​ខ្ញុំ​ផង ហើយសុំឱ្យអ្នកជួយដោះស្រាយរាល់បញ្ហា និងឧបសគ្គទាំងឡើយ ហើយផ្តល់ឱ្យខ្ញុំនូវជីវិតប្រសើរជាងមុនផង។ ហើយពេលណាត្រូវធ្វើបុណ្យ ខ្ញុំនឹងបួងសួងអធិស្ឋាន​ដោយ​ចិត្តស្មោះ​បរិសុទ្ធ»៕

บอกต่อเคล็ดลับไหว้สิ่งศักดิ์สิทธิ์อย่างไรให้ได้ผล และขอพรอย่างไรให้ถูกวิธี

Spiritual Economy Rising In Crisis Thai Temple 0

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: