សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំការបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលស្ថានភាពស្នេហារបស់អ្នក តាមរយៈការជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
របៀបចាប់ផ្តើម
១. ) ធ្វើសមាធិអធិស្ឋានគិតពីមុខគូស្នេហ៍ និងអ្វីដែលអ្នកចង់ដឹង ។
២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។
សូមឲ្យអ្នកជួបតែសំណាងល្អ
សន្លឹកបៀទី 1៖ ប្រសិនបើអ្នកជ្រើសរើសសន្លឹកបៀនេះសូមអបអរសាទរ ដោយសារតែអ្នកនៅចំណាត់ថ្នាក់លេខ 1 នោះមានន័យថាអ្នកមានសារៈសំខាន់សម្រាប់គេ ត្បិតពេលខ្លះអ្នកមានអារម្មណ៍ថាអ្វីដែលគេធ្វើចំពោះអ្នកគឺហួសហេតុរហូតឱ្យអ្នកមានអារម្មណ៍ធុញថប់ ឬពេលខ្លះគេអាចមិនបានសួរអ្នកជាមុន ថាតើអ្នកចង់បានរបស់នោះឬអត់ក៏ដោយ ស្នេហារបស់អ្នកអាចរញ៉ាំរញ៉ូវ ច្របូកច្របល់ រឿងច្រើនបន្តិច តែសន្លឹកបៀចង់ណែនាំឲ្យអ្នកគិតក្នុងផ្លូវវិជ្ជមាន ព្រោះអ្វីដែលគេបានធ្វើគឺដោយសារគេស្រលាញ់អ្នកខ្លាំងពេកនោះឯង ។
សន្លឹកបៀទី 2៖ សន្លឹកបៀនេះនឹងមានការខកចិត្តបន្តិច ព្រោះគេម្នាក់នោះដូចជាសោះអង្គើយជាមួយអ្នកណាស់ ប្រសិនបើសួរពីអាទិភាព អ្នកប្រហែលជាស្ថិតនៅបាតតារាង រឿងទាំងនេះទំនងជាធ្វើឱ្យអ្នកលួចយំដោយសម្ងាត់ឬសោកស្តាយអនុស្សាវរីយ៍កន្លងមក ពេលខ្លះខ្ញុំចង់ប្រាប់ពីអារម្មណ៍ទាំងនេះទៅកាន់គេ ប៉ុន្តែគេក៏នៅតែមិនចាប់អារម្មណ៍ បែបនេះយូរៗទៅអ្នកចាប់ផ្តើមមានអារម្មណ៍ថាចង់ដោះលែងឱ្យគាត់ទៅ អ្នកចាប់ផ្តើមហត់ចិត្ត ហត់នឹងជូតទឹកភ្នែកខ្លួនឯង។ ម្ល៉ោះហើយសន្លឹកបៀសុំណែនាំអ្នកឱ្យសាកល្បង និងសម្រេចចិត្តដោយខ្លួនឯង បើមិនសប្បាយចិត្តដើរចេញទៅល្អជាង កុំភ្លេចស្រលាញ់ខ្លួនឯងអោយច្រើន។
សន្លឹកបៀទី 3៖ បញ្ហាដែលអ្នកតែងតែជួបគឺគេមិនទំនេរ រវល់ ហត់ ពេលខ្លះចង់នៅម្នាក់ឯង រហូតដល់អ្នកចាប់ផ្តើមមានអារម្មណ៍ហត់ចិត្ត និងច្របូកច្របល់ថាទាក់ទងគ្នាធ្វើអ្វីបើគ្មានពេលឲ្យគ្នាបែបនេះ ព្រោះគេមិនថែមទាំងទុកឱ្យអ្នកនៅម្នាក់ឯង ញ៉ាំបាយតែម្នាក់ឯងទេ គេក៏ខ្វល់ពីអ្នកតិចទៅៗដែរ រហូតដល់អ្នកស៊ាំនឹងវា ហើយមានអារម្មណ៍ថាអ្នកមិននៅទីនោះ។
សន្លឹកបៀទី 4៖ សន្លឹកបៀនេះមើលទៅមិនច្បាស់បន្តិច មាត់គេនិយាយថាអ្នកសំខាន់ប៉ុន្តែទង្វើវាមិនដូច្នោះ អ្នកមានអារម្មណ៍ថាអ្នកជាជម្រើសសម្រាប់គេ ឬប្រហែលជាគេគ្រាន់តែយកចិត្តទុកដាក់ចំពោះអ្នកផង ហើយទៅយកចិត្តទុកដាក់ចំពោះអ្នកដទៃដែរ? អាចថាជាមិត្តភក្តិ ក្រុមគ្រួសារ ឬគេអាចមានជម្រើសផ្សេងទៀតក្រៅពីអ្នក? រឿងរ៉ាវទាំងនេះកំពុងតែចាប់ផ្តើមធ្វើឱ្យអ្នកមានអារម្មណ៍អន់ចិត្ត និងហត់នឿយបន្តិចថា ហេតុអ្វីបានជាអ្នកត្រូវអង្គុយរង់ចាំរឿងបែបនេះ ទោះយ៉ាងណាក៏ដោយ អ្នកនិងគេនៅតែមិនកាត់ផ្តាច់គ្នាទេ សូមអត់ធ្មត់ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok