សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលទេពកោសល្យពិសេសពីធម្មជាតិរបស់អ្នក តាមរយៈការជ្រើសរើសកន្ត្រកផ្កាមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
កន្ត្រកផ្កាទី1៖ ទេពកោសល្យពីធម្មជាតិគឺ អ្នកត្រូវបានគេឲ្យឈ្មោះថាជាមនុស្សមានការអត់ធ្មត់ខ្លាំង ជាមនុស្សដែលតស៊ូក្នុងជីវិត។ នៅពេលមានបំណងចង់ធ្វើអ្វីមួយ អ្នកនឹងចាប់ផ្តើមពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ជាមនុស្សធ្វើសន្សឹមៗកុំបំបោល នឹងវិវត្តន៍ទៅមុខបន្តិចម្តងៗរហូតដល់ជោគជ័យ។ លើសពីនេះអ្នកមិនមែនជាប្រភេទមនុស្សធ្វើអ្វីចោលហ្នឹងទេ បើអ្នកតាំងចិត្តធ្វើហើយទោះបីជាវាត្រូវការពេលវេលាយូរយ៉ាងក៏ដោយ អ្នកនឹងអត់ធ្មត់ហើយធ្វើវាឱ្យបានសម្រេចដែរ ។
កន្ត្រកផ្កាទី2៖ ទេពកោសល្យពីធម្មជាតរបស់អ្នកគឺ ផ្តល់ក្តីសុខឲ្យមនុស្សជុំវិញខ្លួន អ្នកគឺជាមនុស្សដែលមានថាមពលវិជ្ជមានខ្ពស់ មនុស្សជាច្រើនតែងតែនិយាយថា ការនៅជាមួយអ្នកធ្វើឱ្យពួកគេសប្បាយចិត្ត និងមិនសូវមានភាពតានតឹង ព្រោះអ្នកពិតជាពូកែធ្វើឱ្យមនុស្សដែលអ្នកស្គាល់រីករាយ។ អ្នកមិនចូលចិត្តឃើញនរណាម្នាក់រងទុក្ខ ឬសោកសៅយូរទេ អ្នកនឹងរកវិធីធ្វើឱ្យបុគ្គលនោះសប្បាយចិត្តបានភ្លាមៗ ។ លើសពីនេះអ្នកជាមនុស្សគិតវិជ្ជមាន មិនចូលចិត្តគិតសាំញ៉ាំធ្វើឱ្យឈឺក្បាលឡើយ រឿងណាដែលអាចបំភ្លេចបានអ្នកនឹងបំភ្លេចភ្លាម ជាពិសេសអ្នកជាមនុស្សបានសម្តីណាស់ នរណាក៏ដោយឲ្យតែបាននិយាយជាមួយអ្នក ដឹងតែមានក្តីសុខ ដោយសារភាពកំប្លុកកំប្លែងដ៏គួរឲ្យស្រលាញ់របស់អ្នក ។
កន្ត្រកផ្កាទី3៖ ទេពកោសល្យពីធម្មជាតិរបស់អ្នកគឺជាមនុស្សដែលមានញាណដឹងមុន ភាគច្រើនគ្រាន់តែមើលទឹកមុខ និងអាកប្បកិរិយារបស់ដៃគូសន្ទនា អ្នកក៏អាចស្មានដឹងពីអារម្មណ៍ និងនឹងការគិតរបស់គេដែរ។ នៅពេលនរណាម្នាក់មិនពេញចិត្តអ្នកនឹងដឹងភ្លាមៗហើយប្រញាប់ដោះស្រាយបញ្ហាចំពោះមុខ នរណាមានបំណងល្អឬបំណងអាក្រក់ អ្នកអាចអានគំនិតច្បាស់ដូចថ្ងៃ ជាមួយនឹងវិធីដែលអ្នកមើលចេតនាអាកប្បកិរិយា ម្ល៉ោះហើយល្មមៗមិនអាចបោកប្រាស់អ្នកបានទេ ។
កន្ត្រកផ្កាទី4៖ ទេពកោសល្យពីធម្មជាតិរបស់អ្នកគឺ "មន្តស្នេហ៍" អ្នកគឺជាមនុស្សដែលមានមន្តស្នេហ៍ មិនថាអ្នកមានរូបរាងបែបណានោះទេ អ្នកជាមនុស្សដែលមានចរិតគួរឱ្យស្រលាញ់និងទាក់ទាញ អ្នកជាមនុស្សដែលមានចរិតពិសេស ពូកែយកចិត្តយកថ្លើម មានភាពស្រទន់មន្តស្នេហ៍ ជាមួយទម្លាប់ទាំងអស់នេះហើយដែលធ្វើអោយអ្នកក្លាយជាមនុស្សដែលមានមន្តស្នេហ៍ ប៉ុន្តែទាស់តិចអ្នកជាមនុស្សមានភាពអៀនខ្មាស់ច្រើន មិនសូវមានទំនុកចិត្តលើខ្លួនឯង រហូតមិនចេះរាយមន្តស្នេហ៍ដែលខ្លួនមានចំពោះមនុស្សជុំវិញខ្លួនទៅវិញ។ តើអ្នកដឹងទេថាមានមនុស្សច្រើនណាស់លួចស្រឡាញ់អ្នក មានអ្នកចង់ចែចង់អ្នកច្រើនណាស់ តែអ្នកបែរជាអៀនខ្មាសបិទឱកាសខ្លួនឯងទៅវិញ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok