ល្អមែនទែន ផ្កាកុលាប អាចប្រើប្រាស់ ៦វិធី ដើម្បីសុខភាព និងសម្រស់

ផ្កាកុលាប មិនត្រឹមតែមានរូបរាងស្រស់ស្អាត និងក្លិនក្រអូបនោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ជាច្រើនដែលមនុស្សមួយចំនួនមិនបានដឹងនោះដែរ។ ផ្កាកុលាប គឺជាផ្កាដែលមានឥទ្ធិពលវិជ្ជមានទៅលើរាងកាយ និងស្បែករបស់អ្នកហើយត្រូវបានគេប្រើប្រាស់តាំងពីសម័យបុរាណមកម្ល៉េះ។ ក្រៅពីជាគ្រឿងផ្សំថែរក្សាសម្ផស្ស អ្នកក៏អាចប្រើផ្កាកុលាបសម្រាប់ប្រឆាំងនឹងបញ្ហាស្ត្រេស និងស្រកទម្ងន់តាមបែបធម្មជាតិបានថែមទៀតផង។

ដូចនេះសូមអានអត្ថបទខាងក្រោមដើម្បីស្វែងយល់ពីអត្ថប្រយោជន៍បន្ថែមរបស់ផ្កាកុលាប ៖

A1

១. ជំនួយក្នុងការសម្រកទម្ងន់

ផ្កាកុលាបមានផ្ទុកនូវសមាសធាតុដែលធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ ដោយបន្ថែមការសំអាតជាតិពុលចេញពីក្នុងខ្លួនរបស់អ្នក និងជួយក្នុងការសម្រកទម្ងន់បានយ៉ាងល្អប្រសើរ។

របៀបធ្វើ : អ្នកគ្រាន់តែបន្ថែមផ្កាកុលាបស្រស់ប្រមាណ ១០-១៥ នៃស្រទាប់ផ្កាស្រស់ចូលទៅក្នុងកែវទឹកពុះ ហើយរង់ចាំរហូតដល់ទឹកប្រែជាពណ៌ផ្កាឈូកគឺរួចរាល់ ម្យ៉ាងទៀតអ្នកក៏អាចបន្ថែមទឹកឃ្មុំចូលបន្តិចបានដែរ ដើម្បីបង្កើនរសជាតិអោយកាន់តែឆ្ងាញ់ផងដែរ។ ហើយអ្នកគួរតែផឹកតែផ្កាកុលាបនេះឱ្យបានទៀងទាត់ជារៀងរាល់ព្រឹក ដើម្បីស្រកជាតិខ្លាញ់បានឆាប់រហ័ស។

A2

២. បន្ថយភាពតានតឹង និងការបាក់ទឹកចិត្ត

តាមការសិក្សាមួយបង្ហាញថាផ្កាកុលាបអាចជួយបន្ថយភាពអស់កម្លាំង, បញ្ហាស្ត្រេស, គេងមិនលក់, គិតច្រើន, ឆាប់ខឹង និងមួម៉ៅច្រើនបានយ៉ាងមានប្រសិទ្ធភាព។

របៀបធ្វើ : អ្នកគ្រាន់តែងូតទឹកក្តៅឧណ្ឌៗ និងរោយស្រទាប់ផ្កាកុលាបខ្លះទៅក្នុងទឹកនោះគឺជាការស្រេច។ បន្ទាប់មកកម្តៅទឹកនោះនឹងបញ្ចេញក្លិនក្រអូបរបស់ផ្កាកុលាបក្នុងបន្ទប់ទឹក ដែលអាចជួយអាចបន្ធូរអារម្មណ៍តានតឹង និងភាពអវិជ្ជមានទាំងនោះចេញពីខ្លួនរបស់អ្នក។

Valentines Love Yourself Rose Bath Rose Bathtub Luxurious Bath

៣. ជួយប្រយុទ្ធប្រឆាំង និងជំងឺឬសដូងបាត

ផ្កាកុលាបក៏មានតួនាទីក្នុងការព្យាបាលជំងឺឬសដូងបាតផងដែរ ព្រោះវាសំបូរទៅដោយជាតិសរសៃ និងមានសមាសធាតុដែលជួយដល់ការរំលាយអាហារ និងបណ្តេញជាតិពុលចេញពីរាងកាយបានយ៉ាងល្អបំផុត។

របៀបធ្វើ : អ្នកអាចយកត្របកផ្កាកុលាបបរិមាណល្មមមកកិនវាជាមួយនឹងទឹកប្រហែល ៥០មីលីលីត្រ។ បន្ទាប់មកកិនវាបញ្ចូលគ្នាអោយមត់ល្អ និងផឹកពេលព្រឹករៀងរាល់ថ្ងៃដើម្បីកម្ចាត់ជំងឺឬសដូងបាត និងបន្ថយការឈឺចាប់ជាដើម។

A4

៤. ថែរក្សាស្បែក

ផ្កាកូលាប មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងបាក់តេរី ដែលវាជួយអោយស្បែករបស់អ្នកគេចផុតពីការរលាក និងរមាស់ខ្លាំង។ ហើយមិនត្រឹមតែប៉ុណ្ណោះ ផ្កាកុលាបក៏អាចជួយព្យាបាលការរលាកស្បែក ដែលងាយប្រតិកម្ម និងធ្វើអោយស្បែកមានសំណើម,មានសភានទន់ និងភ្លឺរលោងថែមទៀតផង។

របៀបធ្វើ : អ្នកអាចស្វែងរកផលិលផលប្រេងផ្កាកុលាបយកមកលាបលើស្បែក ដើម្បីទទួលបានស្បែកមត់ភ្លឺរលោងស្អាត និងការពារការរលាកស្បែកផ្សេងៗ។

A5

៥. ពណ៌បបូរមាត់របស់អ្នក

ផ្កាកុលាប គឺជាផ្កាដែលបញ្ចេញឥទ្ធិពលគួរឱ្យភ្ញាក់ផ្អើលទៅលើបបូរមាត់របស់អ្នក ព្រោះវាមិនត្រឹមតែផ្តល់ពណ៌ផ្កាឈូកដល់បបូរមាត់របស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យមាត់របស់អ្នកមានភាពទន់ និងផ្តល់សំណើមដល់បបូរមាត់ថែមទៀតផង។

របៀបធ្វើ : យកត្របកផ្កាកុលាបស្រស់ ២ -៣ស្រទាប់ ដាក់ទឹកដោះគោ (១ស្លាបព្រា) និងទឹកឃ្មុំ ២ ៣ ដំណក់ លាយវាបញ្ចូលគ្នាអោយសព្វ។ បន្ទាប់មកយកវាមកលាបលើបបូរមាត់ ទុកចោល២០នាទី សឹមលាងជម្រះ ជាមួយទឹកស្អាតជាការស្រេច នោះអ្នកនឹងទទួលបានបបូរមាត់ដ៏ស្រស់ស្អាត និងជាទីគាប់ចិត្ត៕

A6

ប្រភព ៖ បរទេស

ប្រែសម្រួល៖ SreyNoch Long

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក