សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណៈដែលនឹងនាំអ្នកទៅជួបរឿងថ្មីៗក្នុងឆ្នាំនេះ តាមរយៈការជ្រើសរើសកូនសោមួយដែលអ្នកចាប់អារម្មណ៍ ហើយអានចម្លើយខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
កូនសោទី1៖ ជាកូនសោទេពធីតាបីអង្គតំណាងឱ្យវដ្តនៃជីវិត វាមានន័យថារឿងថ្មីៗ ល្អៗ ថាមពលវិជ្ជមាន រួមទាំងភាពជោគជ័យកំពុងចូលមកក្នុងជីវិតរបស់អ្នក ជាការចាប់ផ្តើមឆ្នាំថ្មីជាមួយគោលដៅថ្មី អ្នកចាំបាច់ត្រូវផ្តោតលើបច្ចុប្បន្នឱ្យបានច្រើនបំផុត នៅពេលអ្នកកាន់តែបន្ថែមសេចក្ដីព្យាយាមចូលទៅទៀតចក្រវាលនឹងបើកផ្លូវជួយអ្នក ប៉ុន្តែដូចដែលបានរៀបរាប់នៅខាងដើមកូនសោរនៃទេពធីតាតំណាងឱ្យវដ្តជីវិតមានកើត-ចាស់-ឈឺ-ស្លាប់ ជីវិតសត្វលោកមានការឡើងចុះដូច្នេះវាជាធម្មជាតិ ម្ល៉ោះហើយសូមរស់នៅដោយការប្រុងប្រយ័ត្ន ពេលឡើងកុំរង្វេង ពេលចុះក្រោមកុំបាក់ទឹកចិត្ត ។
កូនសោទី2៖ កូនសោ Cupid គឺជានិមិត្តសញ្ញាទេពធីតានៃសេចក្តីស្រឡាញ់ នេះមានន័យថាស្នេហានឹងមានឥទ្ធិពលខ្លាំងចំពោះអ្នកនៅក្នុងឆ្នាំនេះ មិនមែនចាំបាច់តែស្នេហាប្រុសស្រីទេ ក្នុងនោះក៏មានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដែរ។ ចាប់ផ្តើមឆ្នាំថ្មីនេះអ្នកត្រូវប្រើច្បាប់ស្រូបទាញ ចូលផ្តល់ក្តីស្រលាញ់ដល់មនុស្សជុំវិញខ្លួនអ្នកដោយគ្មានលក្ខខណ្ឌមិនរំពឹងអ្វីមកវិញ ត្រូវផ្តោតលើចំណុចដែលយើងធ្វើអំពើល្អដោយចិត្តបរិសុទ្ធ នោះចក្រវាលផ្តល់អ្វីដែលអ្នកស្រូបទាញនោះ ។
កូនសោទី3៖ កូនសោ Aphrodite គឺជានិមិត្តសញ្ញានៃភាពស្រស់ស្អាត សេចក្តីស្រឡាញ់ និងសន្តិភាព ក្បាច់លម្អនៅលើកូនសោគឺជានិមិត្តសញ្ញានៃសេរីភាពនិងសន្តិភាព ដូច្នេះឆ្នាំនេះនឹងជាឆ្នាំដែលត្រូវស្រាយចំណងដែលចងខ្លួនអ្នកជាប់ជំពាក់ ត្រូវចេះផ្តល់សេរីភាពក្នុងជីវិតឲ្យខ្លួនឯងប្រៀបបាននឹងការចុចប៊ូតុង Refresh ជីវិតថ្មី ចូលចាប់ផ្តើមឆ្នាំថ្មីដោយបោះបង់រឿងអាក្រក់ដែលធ្វើអោយបេះដូងអ្នករងទុក្ខ បោះវាចោលទៅតាមឆ្នាំចាស់ ហើយរស់នៅជាមួយហេតុផលដែលធ្វើអោយបេះដូងរបស់អ្នកមានសេចក្ដីសុខ វាសាមញ្ញណាស់នេះជាភាពសាមញ្ញនៃជីវិត ។
កូនសោទី4៖ កូនសោ druid គឺជានិមិត្តសញ្ញានៃវិញ្ញាណ ដើមឡើយដែលយើងជឿថាមនុស្សគឺជាផ្នែកមួយនៃចក្រវាល ហើយចក្រវាលក៏មានទំនាក់ទំនងជាមួយវិញ្ញាណសម្រាប់គ្រប់យ៉ាងទាំងអស់នៅលើផែនដី។ ដូច្នេះឆ្នាំនេះនឹងជាឆ្នាំដែលអ្នកត្រូវស្តាប់ព្រលឹងខ្លួនឯងឲ្យបានច្រើន វាប្រសើរជាងឲ្យអ្នកដ៏ទៃសម្រេចចិត្ត ឬដឹកច្រមុះអ្នកទៀត ត្រូវចាប់ផ្តើមឆ្នាំថ្មីដោយការកសាងទំនុកចិត្តលើខ្លួនឯង ស្តាប់យោបល់ពីខ្លួនឯងខ្លះ អ្នកនឹងឃើញថាវិចារណញាណរបស់អ្នកពិតជាត្រឹមត្រូវជាងគ្រូទាយទៅទៀត។
កូនសោទី5៖ កូនសោស្តេចគឺជានិមិត្តសញ្ញានៃអំណាចដ៏អស្ចារ្យ មានន័យថាឆ្នាំនេះអ្នកនឹងទទួលបានភាពជោគជ័យដ៏អស្ចារ្យ អាចល្បីល្បាញដោយសារការងារដែលអ្នកធ្វើ ប៉ុន្តែមុននឹងទៅដល់ទឹកដីនៃក្តីសុបិន អ្នកត្រូវតែជួបប្រទះឧបសគ្គជាច្រើនជាមុនសិន។ ម្ល៉ោះហើយអ្នកត្រូវចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត មានវិន័យជាប់លាប់ តែក៏កុំភ្លេចឈប់សម្រាកតាមផ្លូវខ្លះៗ ទើបធ្វើឱ្យជីវិតមានពណ៌ស្រស់ឆើតឆាយបន្តិច ត្រូវដឹងពីវិធីបន្ធូរអារម្មណ៍និងធ្វើឱ្យវាស្រួល ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok