មិនដែលដឹងសោះថាអ្នកសៀមរាបមាន បុណ្យ «ឆ្លងចេត្រ» សំដៅទៅដល់ការឆ្លង « វដ្ដរដូវ »

ថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយ ឯកឧត្តម ឃីម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានរៀបរាប់ពីពិធីបុណ្យមួយរបស់អ្នកស្រុកភូមិខេត្តសៀមរាបមានឈ្មោះថា «បុណ្យឆ្លងចេត្រ» ដែលមិនធ្លាប់បានដឹងបានលឺបានស្គាល់ទាល់តែសោះ។

តាមរយៈគណនីហ្វេសប៊ុក ឯកឧត្តម ឃីម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានរៀបរាប់ថា៖ « គ្រោងថាឆ្លៀតយកថវិកាមកចូលរួម «បុណ្យឆ្លងចេត្រ»ជាមួយអ្នកព្រះដាក់ទេ តែបែរជាបានត្រីរស់២ក្បាលធំៗពីអ្នកភូមិមកផ្ទះទៅវិញ! អរគុណសម្រាប់ការស្រលាញ់រាប់អាននេះ! ❤️

278898055_548923933266141_7624372303432480994_n

អ្នកក្រុងប្រហែលជាស្គាល់តែបុណ្យសង្ក្រាន្តទេ តែសម្រាប់អ្នកជនបទ ជាពិសេសបងប្អូនអ្នកភូមិរស់នៅក្នុងតំបន់អង្គរ «បុណ្យឆ្លងចេត្រ»នេះគឺជាប្រពៃណីទំនៀមទម្លាប់ដ៏សំខាន់តាំងពីបរមបុរាណមួយ ដែលគេតែងធ្វើឡើងជារៀងរាល់ឆ្នាំ ភាគច្រើននៅក្នុងរង្វង់២សប្តាហ៍ក្រោយថ្ងៃបុណ្យចូលឆ្នាំ តែមិនឲ្យឆ្លងផុតខែចេត្រ ឬហួសដល់ខែពិសាខទេ។ ពិធីបុណ្យនេះត្រូវបានរៀបចំជាទម្រង់បុណ្យភូមិ ហើយមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងបុណ្យសង្ក្រាន្តដែរ ពោលគឺមានពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ ដង្ហែពុទ្ធបដិមា ព្រះសង្ឃសូត្រមន្តលើករាសី ជប់លៀង អាហារសាមគ្គី ការរាំវង់កម្សាន្តសប្បាយជាមួយតន្ត្រីស្គរប៉ុក តែច្រើនធ្វើឡើងដាច់ៗគ្នាទៅតាមភូមិនីមួយៗ ដោយមានការរៃអង្គាសចូលរួមថវិកាគ្នាពីអ្នកភូមិទាំងមូលតែម្តង។

278747655_548923943266140_66492266271220798_n

278574235_548923976599470_3945080081862891457_n

បុណ្យ«ឆ្លងចេត្រ»សំដៅទៅដល់ការឆ្លង”វដ្ដរដូវ”ច្រើនជាងការឆ្លងឆ្នាំ ហើយផ្តល់អត្ថន័យសំខាន់ទៅលើការងារកសិកម្ម ដែលរឿងស្លាប់រស់សម្រាប់ជោគវាសនារបស់អ្នកស្រុក ពោលគឺការផ្លាស់ពីខែចេត្រចូលទៅខែពិសាខ ដែលជាការផ្លាស់ប្តូរពីរដូវប្រាំងទៅជារដូវភ្លៀងធ្លាក់ និងជាសញ្ញាថាចាប់ផ្ដើមចូលដល់រដូវធ្វើស្រែចម្ការជុំថ្មីមួយទៀតភ្លាមៗផងដែរ។ #បុណ្យឆ្លងចេត្រ »។

Screen Shot 2022 05 02 At 1.42.14 PM Copy

គួរឱ្យដឹងផងដែរថា ការពិតទៅ « បុណ្យឆ្លងចេត្រ » នេះ គឺមានតាំងពីបុរាណកាលដ៏យូរលង់មកហើយ ដែលបងប្អូនប្រជាពុទ្ធបរិស័ទគោរព ប្រណិប័តន៍តរៀងមកនៅតាមតំបន់ និងតាមខេត្តដែលនៅគោរពបន្តៗគ្នាជាពិសេសគឺខេត្តសៀមរាប ។ តែនៅតាមទីវត្តអារាម នៅខេត្តសៀមរាប មានវត្តមួយចំនួន ក៏មិនបានរៀបចំធ្វើពិធីបុណ្យឆ្លងចេត្រ ឬ ស្រង់ព្រះនេះទេ ។ ពិធីបុណ្យឆ្លងចេត្រ ឬ គេហៅថា បុណ្យស្រង់ព្រះនេះ នេះក៏បានធ្វើនៅតាមបណ្តាភូមិ ឃុំ ទៅតាមការឯកច្ឆ័នគ្នារបស់ប្រជាពុទ្ធបរិស័ទ ហើយតែងប្រារព្វធ្វើទៅនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ហើយក៏មិនឲ្យឆ្លងផុតខែចេត្រផងដែរ ។

94431587_2751160601663143_7737779115872223232_n

94094365_2751158934996643_3452109075448332288_n

« បុណ្យឆ្លងចេត្រ »  ឬពិធីបុណ្យស្រង់ព្រះនេះ ក្នុងន័យដើមី្បដុសលាងសម្អាតនូវរូបដិមាករ ដែល ព្រះសង្ឃ ពុទ្ធបរិស័ទ បានតំកល់ទុកនៅក្នុងទីវត្ត សម្រាប់ជាទីសក្ការៈបូជា ហើយបានប្រឡាក់នូវធូលី ផ្សែងធូប និង វត្ថុ ផ្សេងៗ ធ្វើឲ្យបាត់បង់នូវសោភណ្ឌភាពរូបដិមាករ ហើយនឹងនាំយកទៅដាក់នៅទីកន្លែងដើមវិញ ដោយក្នុងមួយឆ្នាំ ដុសលាងសម្អាតបានតែមួយដង ។

DSC_1800 768x512

ម៉្យាងទៀតការស្រង់ព្រះនេះ ក៏ជាការដុសលាងសម្អាតនូវព្រះកាយ ក៏ដូច ជាចិត្តគំនិត និង ឧបទ្រុបចង្រៃឆ្នាំចាស់ និង ទទួលយកនូវពរជ័យសិរីមង្គលឆ្នាំថ្មី សម្រាប់បងប្អូនពុទ្ធបរិស័ទគ្រប់រូប និង សូមឲ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាប ដែលមានព្រះអង្គចេក ព្រះអង្គចម លោកតាដំបងដែក លោកយាយទេព លោកតារាជ និង បារមីព្រះអង្គធំខ្នងភ្នំគូលែន ព្រមទាំងបារមីព្រះអង្គ ដែលគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានា តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំ និងប្រជាជនខ្មែរទូទាំងប្រទេសផងដែរ៕

AHR0cHM6Ly9zLmlzYW5vb2suY29tL2htLzAvdWQvMS85MTYxL21haW4zLmpwZw==

57462790_612515482562429_3865637086577033216_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក