តើអ្នកណាជាអ្នកមានបំផុតក្នុងពិភពលោក បើគិតត្រឹមឆ្នាំ ២០២២ នេះ?

មហាសេដ្ឋី មានតួនាទីសំខាន់បំផុតក្នុងការរៀបចំសេដ្ឋកិច្ចពិភពលោក នយោបាយ និងការងារសប្បុរសធម៌។ យ៉ាងណាមិញ ទស្សនាវដ្ដី Forbes ក៏បានបង្ហាញចំនួនមហាសេដ្ឋីនៅលើពិភពលោកចំនួន ២៦៦៨ នាក់ក្នុងឆ្នាំ ២០២២ នេះ។ មហាសេដ្ឋីទាំងនេះ ភាគច្រើនគឺជាស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ជាមួយនឹងទ្រព្យសម្បត្តិជាច្រើនរបស់ពួកគេនៅតែបន្តវិនិយោគនៅក្នុងក្រុមហ៊ុនដែលពួកគេបានចាប់ផ្តើម។

បើយោងតាមសន្ទស្សន៍មហាសេដ្ឋី Forbes ខាងក្រោមនេះ គឺជាអ្នកមានបំផុតក្នុងពិភពលោកទាំង ១០ គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ៖

Screen Shot 2022 05 02 At 5.54.44 AM

ចំណុចសំខាន់ ៖

● លោក Elon Musk ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺជាអ្នកមានបំផុតក្នុងពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុប ២៤៦ ពាន់លានដុល្លារ។

● មហាសេដ្ឋីដែលមានការកើនឡើងទ្រព្យសម្បត្តិដ៏លឿនបំផុតក្នុងឆ្នាំ ២០២១ រហូតដល់ឥឡូវ រួមមាន Musk, នាយកប្រតិបត្តិលោក Bernard Arnault គ្រប់គ្រងក្រុមហ៊ុន LVMH, និង សហស្ថាបនិក Google លោក Larry Page ។

● មហាសេដ្ឋីកំពូលភាគច្រើនបានបង្កើតទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងអាជីវកម្មបច្ចេកវិទ្យា ហើយលោក Warren Buffett របស់ក្រុមហ៊ុន Berkshire Hathaway, លោក Gautam Adani ស្ថាបនិក Adani Group, និង លោក Mukesh Ambani ជាករណីលើកលែង។

Screen Shot 2022 05 02 At 5.54.52 AM

ជារួម ប្រសិនបើអ្នកមានក្តីស្រម៉ៃចង់ក្លាយជាមហាសេដ្ឋី អ្នកប្រហែលជាត្រូវអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាមនុស្សមានការច្នៃប្រឌិតលើបច្ចេកវិទ្យា ឬអ្នកលក់រាយផលិតផលប្រណីតៗ ឬក៏អ្នកអាចផ្តោតលើការគ្រប់គ្រងតម្លៃនៃការវិនិយោគឬបណ្តាក់ទុនក្នុងក្រុមហ៊ុនផ្សេងៗ។ មហាសេដ្ឋីមានក្នុងបញ្ជីខាងលើនេះ គឺបានចាប់ផ្តើមដោយមានគំនិតច្នៃប្រឌិត ជម្រុញខ្លួនឯងខ្លាំងក្លា និងបានបង្កើតក្រុមហ៊ុនធំៗមួយចំនួនរបស់ពិភពលោក។

Screen Shot 2022 05 02 At 5.54.59 AM

ប្រភព៖

https://www.forbes.com/real-time-billionaires/#7249a6b73d78

https://www.investopedia.com/articles/investing/012715/5-richest-people-world.asp