មនុស្សស្រីរងទុក្ខនឹងរឿងស្នេហាដោយសារតែការបញ្ឆេះភ្លើងស្នេហ៍ជាមួយនរណាម្នាក់ រមែងតែងតែកើតមាន។ កម្រនឹងមាននារីណាម្នាក់ដែលអាចទទួលស្នាមញញឹមពេញអស់មួយជីវិត ដោយមិនទទួលបទពិសោធន៍នៃការឈឺចាប់ខ្លះនោះទេ។
ជួបមនុស្សម្នាក់ ខ្លះបង្កើតជាមេរៀនល្អ ខ្លះបន្សល់ជាមេរៀនត្រូវចងចាំអស់មួយជីវិត ប៉ុន្តែប្រសិនអ្នកបានជួបបុរសដែលមាន ១២ ចំណុចខ្លឹមៗដូចខាងក្រោមហើយ សុំកុំបោះបង់គេឲ្យសោះ ព្រោះប្រភេទបុរសទាំងនោះរមែងនឹងស្រលាញ់តែអ្នកម្នាក់គត់ ហើយឲ្យតម្លៃលើក្តីស្រលាញ់នោះធំធេងបំផុត៖
គេតែងតែព្យាយាមភ្ជាប់ទំនាក់ទំនងមកកាន់អ្នកជារៀងរាល់ថ្ងៃ
គេចូលចិត្តស្តាប់សំឡេងអ្នកនិយាយ
គេមិនអនុញ្ញាតឲ្យអ្នកញាំស្រាទេ ឬបើឲ្យក៏ញាំពេលមានកម្មវិធីតិចតួច
ពេលខ្លះគេព្រួយបារម្ភពីអ្នកដល់ស្មុគស្មាញខ្លាំងតែម្នាក់ឯង
គេមិនខ្លាចនឹងកាន់ដៃអ្នកនៅខាងក្រៅ
គេតែងតែបង្ហាញវត្តមានពេលអ្នកមានអារម្មណ៍ថាឯកា
គេចូលចិត្តឱបនិងថើបថ្ងាសរបស់អ្នក
បើអ្នកមានបញ្ហា គេមិនទុកឲ្យអ្នកនៅតែម្នាក់ឯង ពោលគឺចូលរួមជួយដោះស្រាយបញ្ហា ត្បិតរឿងខ្លះគេមិនអាចជួយបានច្រើនក្តី
គេមិនសូវប្រកាន់អត្តចរិតឬទម្លាប់មួយចំនួនរបស់អ្នកឡើយ
នៅពេលអ្នកយំ គេជាមនុស្សទីមួយដែលអាចធ្វើឲ្យអ្នកសើច
ទោះពេលខ្លះគេឈឺ គេលំបាកខ្លួនឯង ក៏នៅតែបារម្ភពីអ្នកជាមុន
គេតែងដាស់តឿនអ្នកឲ្យពាក់អាវក្រាស់ៗពេលរដូវរងា ញាំទឹកឲ្យច្រើនពេលរដូវក្តៅ