ប្រសិនអ្នកជាមនុស្សដែលកើតប៉ះថ្ងៃកំណើត ១ ក្នុងចំណោម ១០ ថ្ងៃខាងក្រោម នោះអ្នកជាមនុស្សសំណាងហើយ ព្រោះតាមជោគវាសនាចារមកថា ក្រោយអាយុ ៣៥ រមែងនឹងអាចផ្លាស់ប្តូរជីវិត ឲ្យប្រែក្លាយជាអ្នកមានបាន រីឯអ្នកមានជីវភាពល្អស្រាប់ ក៏នឹងកាន់តែគាប់ប្រសើរបានដូចចិត្តចង់៖
មនុស្សកើតចំថ្ងៃទី ២, ៨ និង ១៥
មិនថាតែបុរស ឬស្រ្តីទេ ដែលកើតចំថ្ងៃទាំងបីខាងលើ រមែងជាមនុស្សភាពច្នៃប្រឌិត បុិនប្រសព្វ និងមានភាពខ្លាំងក្នុងការប្រាស្រ័យទាក់ទង។ ដូច្នេះហើយ របៀបនិយាយរបស់ពួកគេចាំអង្កេតមើលចុះ គឺចាស់ទុំជាងវ័យ មើលទៅរាងគួរឲ្យគោរពជាងមនុស្សអាយុស្រករខ្លួន។
តាំងតែពីតូចមកបុគ្គលនេះ រមែងទទួលបានការតម្រង់ទិសពីឪពុកម្តាយ ត្រួសត្រាយផ្លូវនាំឲ្យពួកគេក្លាយជាមនុស្សពូកែ មនុស្សឈ្លាសវៃក្នុងវិស័យច្បាស់លាស់មួយតាំងតែពីនៅតូច។ ហេតុផលនេះហើយ អាយុក្បែរ ២០ មិនទាន់ទេ ពួកគេអាចចេះរកលុយបានបណ្តើរៗបាត់ទៅហើយ អ៊ីចឹងបទពិសោធន៍ជីវិត ដែលមនុស្សទាំងនោះជួប ក៏ល្មមអាចរុញឲ្យដល់ល្បាក់អាយុ ៣៥ នឹងអាចទទួលបានពេលវេលាសោយសុខ ដោយមិនបាច់រង់ចាំយូរ។
មនុស្សកើតចំថ្ងៃទី ៣, ១៦ និង ២៧
អ្នកដែលកើតចំថ្ងៃទាំងបីខាងលើ គេរាប់ជាមនុស្សធាតុញើ។ នេះជាបុគ្គលមានភាពសេរីនិយម ច្រើនតែធ្វើអ្វីមួយដោយមុឺងម៉ាត់ ដោយឯកឯង មានភាពច្បាស់លាស់ល្អិតល្អន់ មិនចូលចិត្តពឹងឲ្យនរណាមកជួយខ្លួននោះទេ។
មនុស្សនេះពូកែបត់បែនតាមកាលៈទេសៈ ល្អក្នុងការគ្រប់គ្រងស្ថានភាព ឬបញ្ហាធំតូចនានា។ មានមិត្តជិតឆ្ងាយចូលចិត្តមកក្បែរ ចូលចិត្តរាប់អានបុគ្គលនេះមួយទំហឹង ព្រោះអីគេជាមនុស្សចេះឲ្យតម្លៃមនុស្សក្បែរខ្លួន មិនចេះមានកលល្បិចចង់ខ្សែលើនរណាឡើយ។
បន្ទាប់ពីអាយុ ៣៥ ឆ្នាំទៅ ប្រសិនពួកគេជាមនុស្សចេះមើលឆ្ងាយតាំងតែពីនៅក្មេងផង គួបផ្សំសំណាងនៃជីវិតចូលមកដល់ ក៏អាចនាំឲ្យមានទ្រព្យហៀរចូល រុញឲ្យក្លាយជាអ្នកមាន ដោយមិនបាច់ចាំចូលដល់អាយុខ្ទង់ ៤០ ទេ។
អ្នកកើតចំថ្ងៃទី ១០, ១៨, ២៣ និង ៣១
ជាមនុស្សពូកែគ្រប់គ្រងហិរញ្ញវត្ថុ ចាយវាយមានការគិតគូរល្អិតល្អន់ មិនចេះតែចំណាយ មិនចេះតែទិញរបស់ណាដែលមិននាំប្រយោជន៍ដល់ខ្លួន។ ដាក់ទុនអ្វីក៏គិតបានច្បាស់លាស់ ធ្វើអ្វីគិតឧបសគ្គជាមុន មិនចេះតែគិតឃើញផលចំណេញរហូតឡើយ។
ហេតុផលទាំងអស់នេះ ក៏បានរុញឲ្យបុគ្គលកើតចំថ្ងៃកំណើតទាំង ៤ ខាងលើ ដែលបានឆ្លងកាត់ការហត់នឿយតាំងតែពីក្មេងខ្ចី ចូលដល់អាយុ ៣០ មិនទាន់ នឹងមានយ៉ាងហោចណាស់រថយន្ត ឬ ផ្ទះជារបស់ផ្ទាល់ខ្លួន។ លុះក្រោយអាយុ ៣៥ ឆ្នាំ ជោគជ័យដ៏អស្ចារ្យបំផុតក្នុងជីវិត ក៏នឹងចូលមកដល់។ មនុស្សនេះពូកែណាស់ អាចធ្វើការងារ ២ ឬ ៣ ក្នុងពេលតែមួយ ហើយលទ្ធផលចេញមក ក៏មិនចាញ់អ្នកឯទៀតដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក