ថ្ងៃនេះគេហទំព័រ Knongsrok អញ្ជើញអ្នកគ្រប់គ្នាមកស្វែងរកអារម្មណ៍និងគំនិតផ្ទាល់ខ្លួន ជាមួយនឹងវិធីធ្វើតេស្តចិត្តវិទ្យាមួយដែលនឹងប្រាប់អ្នកពីបញ្ហាដែលអ្នកកំពុងជួបប្រទះនៅពេលនេះ។
សំណួរសួរថា៖ ប្រសិនបើអ្នកត្រូវការជំនួយ ហើយនៅពីមុខអ្នកមានទ្វារបួន តើអ្នកនឹងគោះមួយណា? នោះអ្នកដែលនៅខាងក្នុងនឹងចេញមកជួយអ្នក តោះសាករើសហើយ ទៅអានចម្លើយពិតទាំងអស់គ្នា ។
1. អ្នកជ្រើសរើសគោះទ្វារមានសំឡេងខ្លាំងៗចេញពីខាងក្នុង
អ្វីដែលអ្នកកំពុងប្រឈមមុខនៅពេលនេះ វាគឺជាស្ថានភាពមួយក្នុងជីវិតដែលមិនមែនជារបៀបដែលអ្នកចង់ឱ្យវាទៅជាបែបនោះទេ និយាយឲ្យខ្លីគឺវាមិនដូចចិត្ត តាមពិតទៅរឿងនេះវាទូទៅហើយ តែវាក៏ធ្វើឲ្យអ្នកពិបាកចិត្តស្ទើរទ្រាំទ្រមិនបានដែរ វាធ្វើឲ្យអ្នកមានអារម្មណ៍ខ្វល់ខ្វាយរកកោះត្រើយមិនឃើញ រាល់ថ្ងៃនេះអ្នកតែងតែសួរខ្លួនឯងថាតើអ្នកនៅតែនឿយហត់បែបនេះយូរប៉ុណ្ណាទៀត? តើពេលណាទើបអ្នកចេញពីស្ថានភាពបច្ចុប្បន្ននេះបាន? បញ្ហាដែលកំពុងកើតឡើងនេះវាចាប់ផ្តើមធ្វើឱ្យអ្នកបាក់ទឹកចិត្តបណ្តើរៗហើយ ។
2. អ្នកជ្រើសរើសគោះទ្វារធំប្រណិត
អ្វីដែលអ្នកកំពុងប្រឈមមុខនៅពេលនេះ វាជាបញ្ហាប្រាក់ដែលអ្នកមើលឃើញថាមានសារៈសំខាន់ខ្លាំងក្នុងជីវិត អ្នកមិនចង់អត់ធ្មត់ជាមួយនឹងស្ថានភាពបច្ចុប្បន្ននេះទាល់តែសោះ អ្នកចង់ផ្លាស់ទីទៅកន្លែងដែលមានផាសុកភាពជាងនេះ ហើយនេះជាគោលដៅដែលធ្វើឱ្យអ្នកតស៊ូយ៉ាងខ្លាំងដើម្បីគេចចេញពីកន្លែងដែលអ្នកកំពុងអត់ធ្មត់ លើសពីនេះអ្នកតែងតែគិតខ្វល់ខ្វាយពីអនាគតកាលខ្លួនឯងណាស់ មនុស្សដូចអ្នកមិនចង់ស្រណុកមុនពិបាកក្រោយទេ អ្នកសុខចិត្តលំបាកពីក្មេងឲ្យឆ្អែតពេលចាស់ទៅសុំស្រណុកវិញម្តង ។
3. អ្នកជ្រើសរើសគោះទ្វារធម្មតាដែលសែនស៊ាំនឹងភ្នែក
អ្វីដែលអ្នកកំពុងប្រឈមមុខនៅពេលនេះ គឺជាការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងជីវិតវាជាអ្វីដែលអ្នកខ្លាច ជាអ្វីដែលអ្នកត្រូវតែសម្រេចចិត្ត ហើយគិតឱ្យខ្លាំង ព្រោះអ្នកនឹងត្រូវជ្រើសរើសផ្លូវថ្មី ជាកន្លែងដែលអ្នកមិនដឹងថាវានឹងនាំអ្នកទៅណា ម្យ៉ាងវិញទៀតអ្នកបានមិនរីករាយនឹងការផ្លាស់ប្តូរដូចគេឯងទេ អ្នកតែងតែមានការភ័យខ្លាចរាល់ពេលដែលជីវិតរបស់អ្នកជួបការផ្លាស់ប្តូរ អ្នកធុញទ្រាន់នឹងការកែតម្រូវវាណាស់ ទោះបីជាវាមិនទាន់មកដល់ក៏ដោយ ក៏អ្នកតែងតែព្រួយបារម្ភទុកជាមុនដែរ ។
4. អ្នកគោះទ្វារដែលមានពន្លឺជះចេញមក
អ្វីដែលអ្នកកំពុងប្រឈមមុខនៅពេលនេះ វាជាគំនិតផ្ទាល់ខ្លួនដែលបង្កទៅជាបញ្ហា អ្នកកំពុងមានអារម្មណ៍ច្របូកច្របល់ មានអារម្មណ៍មិនមានសុវត្ថិភាព ហាក់ដូចជាបាត់បង់អ្វីមួយ វាហាក់ដូចជាគ្មានចម្លើយសម្រាប់ជីវិតខ្លួនឯងទាល់តែសោះ ថែមមិនអាចមើលឃើញថាអ្វីជាគោលដៅក្នុងជីវិតនេះ មិនដឹងថាត្រូវទៅផ្លូវណា មិនដឹងថាខ្លួនគួរធ្វើអ្វីចាប់ផ្លូវឲ្យត្រូវ ទន្ទឹមនឹងនោះសំឡេងនៅក្នុងក្បាលរបស់អ្នកវាវាយគ្នាទៅវិញទៅមកជាញឹកញាប់ ដែលពេលខ្លះវាធ្វើឱ្យអ្នកខឹង មានពេលខ្លះអ្នកក៏មានសតិដឹងមកវិញ ហើយគិតថាខ្លួនឯងដូចជាគិតច្រើនពេកហើយ អ្នកមិនដឹងទេថាអ្វីដែលអ្នកកំពុងចង់បានខ្លាំងនោះគឺ មិត្តភាពឬមាននរណាម្នាក់ដឹកដៃគ្នាដើរឆ្លងឧបសគ្គទៅវិញទេ ៕
ប្រភព៖ បរទេស/ Knongsrok