ប្រសិនបើអ្នករកឃើញលើរាងកាយរបស់អ្នកមានកន្លែង ៤ កាន់តែធំទៅៗ ត្រូវប្រយ័ត្នឲ្យបានខ្ពស់ ព្រោះអ្នកកំពុងទទួលបានជីវជាតិខ្លាំង ដែលអ្នកគួរតែរិតបន្តឹងរបបអាហារឲ្យបានសមរម្យ និងហាត់ប្រាណដើម្បីការពារសុខភាព៖
ចង្កេះកាន់តែធំទៅៗ៖ អ្នកជំនាញជាច្រើននិយាយថា សន្ទស្សន៍ម៉ាសរាងកាយ (BMI) គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសុខភាពមនុស្ស និងភាពជាប់បានយូរ ហើយក៏ទាក់ទងនឹងអត្រានៃភាពចាស់ផងដែរ។ ខ្លាញ់ក្បាលពោះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែលកត្តាទាំងអស់នេះអាចបណ្តាលឱ្យអ្នកស្លាប់មុនអាយុបានយ៉ាងងាយ។
គូទកាន់តែធំឡើងៗ៖ នៅពេលអ្នកមានវ័យកាន់តែចាស់ សាច់ដុំក្នុងខ្លួនរបស់អ្នកក៏ផ្លាស់ប្តូរបន្តិចម្តងៗ ជាពិសេសទីតាំងគូទ។ កាលណាសាច់ដុំគូទកាន់តែធំទៅៗ នឹងនាំឲ្យមានសភាពយារធ្លាក់មិនរឹងមាំដូចកាលនៅក្មេងទេ ហើយក៏ជាផ្នែកមួយនៃមូលហេតុនៃការយារធ្លាក់នៃសាច់ដុំកំភួនជើងបានដែរ។ ដោយហេតុថា នៅពេលដែលអ្នកអាយុកាន់តែច្រើនបរិមាណនៃ collagen ថយចុះ។ ដូច្នេះ ចូរអ្នកធ្វើលំហាត់ប្រាណ និងមានរបបអាហារឱ្យបានត្រឹមត្រូវដើម្បីការពារសុខភាព។
ច្រមុះកាន់តែធំ៖ ខ្ទង់ច្រមុះត្រូវបានបង្កើតឡើងដោយជាលិកាទន់ដែលព័ទ្ធជុំវិញឆ្អឹងខ្ចី នឹងបន្តលូតលាស់ពេញមួយជីវិតរបស់មនុស្ស។ ប៉ុន្តែនៅពេលដែលមនុស្សចូលដល់វ័យកណ្តាល ជាពិសេសក្រោយអាយុ ៤០ ឆ្នាំ Collagen ក្នុងរាងកាយនឹងបាត់បង់បន្តិចម្តងៗ ដែលនាំឱ្យបាតុភូតខ្ទង់ច្រមុះដួលរលំ និងចាប់ផ្តើមរីកធំ។
ម្យ៉ាងទៀត ដោយសារតែការថយចុះនៃការបញ្ចេញអរម៉ូនអ៊ឹស្ត្រូសែនដោយរាងកាយ នោះឆ្អឹងច្រមុះចាប់ផ្តើមថយចុះបន្តិចម្តងៗ ហើយធំជាងធម្មតា។ ដូច្នេះនៅពេលអ្នកឃើញសញ្ញានេះ បញ្ជាក់ថា រាងកាយរបស់អ្នកមិនក្មេងទៀតទេ ហើយក៏ត្រូវផ្លាស់ប្តូរទម្លាប់របស់អ្នកភ្លាមៗ ដោយត្រូវទទួលយកទម្លាប់រស់នៅបែបវិទ្យាសាស្រ្ត ដើម្បីមានសុខភាពល្អ។
កមានបឿកាន់តែធំទៅៗ៖ យោងតាមអ្នកស្រាវជ្រាវ កាលណារង្វង់កបុរស ឬស្ត្រីកាន់តែធំ ហានិភ័យនៃជំងឺលើសឈាមកាន់តែខ្ពស់ ដែលអាចនាំទៅរកជំងឺរ៉ាំរ៉ៃដ៏គ្រោះថ្នាក់ជាច្រើនទៀត ដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។ ការប្រមូលផ្តុំជាតិខ្លាញ់នៅជុំវិញកអាចបង្កើតសារធាតុរលាក ដែលនាំទៅដល់ការបង្កើតបន្ទះ atherosclerotic នៅក រំខានដល់សុខភាពបេះដូងប្រាកដណាស់។
ប្រភព៖ បរទេស