ចាំ​ទទួល​យក​ផង! សប្ដាហ៍​ថ្មី ២-៨ ឧសភា ​អ្នក​កើត​ឆ្នាំ ៣ រាសី​ល្អ ដូច​ទេវតាទម្លាក់​ក្រឡ​មាស​ប្រាក់

តាម​ក្បួន​ហោរាសាស្ត្រ​សម្រាប់​សប្តាហ៍​ថ្មី ខែ​ថ្មី ពី​ថ្ងៃ​ទី ២ ដល់ ៨ ឧសភា អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​រាសី​ល្អ ដូច​ត្រូវ​បាន​ទេវតា​ទម្លាក់​ក្រឡ​មាស​ក្រឡ​ប្រាក់ ឲ្យ​ជួប​តែ​លាភ​ជួប​តែ​សំណាង។ តើ​មាន​ប៉ះ​ឆ្នាំ​របស់​អ្នក​ដែរ​ឬ​ទេ?

អ្នក​កើត​ឆ្នាំ​រោង – នាគ

Tu Vi Con Giap 01 1137

អរគុណ​នូវ​ការ​អត់ធ្មត់ ការ​មិន​បោះបង់​គោលដៅ​ធំ​ក្នុង​ជីវិត បើ​ទោះ​បី​ជួប​រឿង​លំបាក​ម្តង​ហើយ​ម្តង​ទៀត​ក៏​ពិត​មែន។ អ្នក​កើត​ឆ្នាំ​រោង នៅ​ខែ​មេសា ដែល​ត្រៀម​នឹង​បញ្ចប់​នេះ មិន​សូវ​ជា​មាន​រឿង​ល្អ​ច្រើន​ទេ​ក្នុង​ជីវិត ពោល​ជួប​ឧបសគ្គ​ច្រើន​ជាង​សំណាង ដល់​ថ្នាក់​បន្លប់​បាត់​លាភ​ធំ​មួយ​សារៗ​ដែរ។

តែ​ចូល​មក​ដល់​ខែ​ថ្មី ខែ​ឧសភា ស្វាគមន៍​សប្តាហ៍​ដំបូង ថ្ងៃ​ទី ២ ដល់ ៨ ឧសភា ជោគវាសនា​ម្ចាស់​ឆ្នាំ​រោង​នឹង​មាន​ការ​ប្រែប្រួល​ម្តង​បន្តិច ផាត់​អស់​ការ​លំបាក សល់​តែ​សុខ សល់​តែ​ភាព​ចម្រុងចម្រើន ហើយ​អាច​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ទេវតា​ទ្រព្យ បាច​ខ្សាច់​មួយ​ដុំ បង្កប់​ដោយ​មាស​ដោយ​ប្រាក់ នាំ​ឲ្យ​កើត​ជា​ចំណូល ច្រើន​ជាង​ការ​ចំណាយ។ ពេលវេលា​នេះ បើ​អ្នក​សន្សំសំចៃ​តែ​បន្តិច បន្ត​ពេល​ទៅ​មុខ អ្នក​នឹង​សល់​ទ្រព្យ​ធំ​ក្នុង​ជីវិត​មិន​ខាន។

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

Ice_screenshot_20220430 151044

ទាំង​រឿងរ៉ាវ​ស្នេហា លុយកាក់ ការងារ​ការ​រកស៊ី នៅ​ខែ​មិនា និង មេសា​កន្លង​ទៅ សម្រាប់​ម្ចាស់​ឆ្នាំ​ខាល ហាក់​ដូច​ឆុង ដោយ​មិន​រលូន​ទាំង​ស្រុង​ឡើយ។ មនុស្ស​នេះ​ខិតខំ​ប្រឹងប្រែង​ណាស់​ក្នុង​ជីវិត ហើយ​ក៏​រែក​បន្ទុក​ធ្ងន់​ណាស់​ដែរ ទើប​បញ្ហា​ល្មមៗ មិន​ងាយ​នឹង​នាំ​ឲ្យ​គេ​បោះបង់ ឬ​ដួល​ត្រឹម​ពាក់​កណ្តាល​ទី។

ឆ្លង​កាត់​ការ​អត់ធ្មត់ ការ​លះបង់​កម្លាំង​កាយ​ចិត្ត ដោយ​មិន​រអ៊ូរទាំ​ជា​ច្រើន​ខែ​មក​នេះ ចូល​មក​ដល់​ខែ​ឧសភា លាភ​ធំ នឹង​កើត​តាំង​ពី​សប្តាហ៍​ដំបូង ០២-០៨ ឧសភា ដល់​ឆ្នាំ​ដែល​មាន​ពង្សយក្ស​ស្រី។ ខ្សែ​ជីវិត​គូ នឹង​រលូន​ទៅ​មុខ ជួប​តែ​សុភមង្គល លែង​មាន​ការ​ទាស់​ពាក្យ ខ្វែង​គំនិត​នឹង​ដៃ​គូ​ដូច​មុន។

រី​ឯ​អាជីព​ការងារ អាច​ថា​មិន​ទាន់​រីក​ចម្រើន​ខ្លាំង​ដូច​ចិត្ត តែ​ក៏​នឹង​មិន​ស្មុគស្មាញ​ដូច​កាល​ពី​ប៉ុន្មាន​ខែ​មុន។ សប្តាហ៍​ថ្មី​នេះ​ដែរ ក៏​នឹង​ជួយ​ឲ្យ​ម្ចាស់​ឆ្នាំ​ខាល អាច​មាន​លុយ​ចូល​ហោប៉ៅ​ក្រែល​ជាង​សប្តាហ៍​មុន បើ​ជា​អ្នក​រកស៊ី​វិញ អាច​ចាយវាយ សម្បូរសប្បាយ ជា​ការ​តបស្នង​លួង​ចិត្ត​ខ្លួន​ឯង​ដែល​ជួប​រឿង​លំបាក​កាល​ពី​ពេល​មុន។

អ្នក​កើត​ឆ្នាំ​វក – ស្វា

Ice_screenshot_20220430 151037

ជោគជតារាសី​មិន​ថា​បុរស ឬ​ស្រ្តី ដែល​កើត​ឆ្នាំ​វក ដល់​ពេលវេលា​សោយសុខ​នឹង​ប្រាក់កាក់​ហើយ​នៅ​សប្តាហ៍​ថ្មី ០២-០៨ ឧសភា​ខាង​មុខ។ កន្លង​មក​ជីវិត​បុគ្គល​ខ្លះ បាន​ឆ្លង​កាត់​ការ​បែកបាក់ ការ​លែងលះ ការ​ជំទាស់​ពី​ក្រុម​គ្រួសារ តែ​ពេល​ទៅ​មុខ​នេះ គ្រប់​យ៉ាង​នឹង​រក​ឃើញ​ដំណោះស្រាយ មេឃ​បាន​ស្រឡះ​ហើយ បញ្ហា​ទាំង​អស់​រក​ឃើញ​ផ្លូវ​ចេញ​ហើយ។

បើ​និយាយ​ពី​អាជីព​ការងារ ការ​រកស៊ី​ឯ​ណោះ​វិញ យីអ៊ុន​ម្ចាស់​ឆ្នាំ​វក នឹង​ផ្ទុះ​ខ្លាំង​នៅ​ឆ្នាំ ២០២៣ ឯ​ណោះ ក៏​ប៉ុន្តែ​មាន​លាយឡំ​នៅ​ក្រឡ​មាស​ប្រាក់​ធ្លាក់​មក​ម្តងម្កាល​ដែរ។ សុខៗ​ក៏​ជួប​ប្រទះ គិត​ថើរៗ​ក៏​ចេញ​ចម្លើយ​ល្អ អាច​ជួយ​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​រុងរឿង​ក្នុង​ជីវិត នៅ​ចន្លោះ​សប្តាហ៍​ថ្មី​ខាង​មុខ។ ខ្សែ​ជីវិត​ម្ចាស់​ឆ្នាំ​វក ល្មម​អាច​ឲ្យ​មនុស្ស​មួយ​ចំនួន​ច្រណែន​បាន ព្រោះ​ពី​លំបាក​ផ្លាស់​មក​ស្រណុក ដូច​គេ​បត់ ១៨០ ដឺក្រេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក